មាន​មិត្ត​ម្នាក់​ចង់​រត់​ចេញ​ពី​ផ្ទះ​

នា​ថ្ងៃ​នេះ មាន​មិត្ត​ភក្តិ​​យើងម្នាក់​ ដែល​ជា​មនុស្ស​ប្រុស​ស្រឡាញ់​ប្រុស​ បាន​ធ្វើ​ការ​ប៉ុន​ប៉ង​ចង់​រត់​ចេញ​ពី​ផ្ទះ។ តើ​​វា​ដោយ​សារ​តែមូល​ហេតុ​អ្វី​ទៅ​ហ្ន៎ បាន​ជា​ជំរុញ​ឲ្យ​គាត់​មាន​បំណង​ដូច្នេះ?

  1. ឪពុក​ម្តាយ​របស់​គាត់​ គិត​តែ​បន្ទោស​គាត់ ហើយ​ពេល​ខ្លះ​បាន​​​ធ្វើការបង្ខិតបង្ខំគាត់​ ដើម្បី​ឲ្យ​គាត់​ធ្វើការ​កែប្រែ ឲ្យ​ក្លាយ​​ទៅ​ជា​មនុស្ស​ប្រុស​​ស្រឡាញ់​ប្រុស​​ តាមវិធី​ផ្សេងៗ​។ ត្រង់​ចំនុច​នេះ ឪពុក​ម្តាយ​របស់​គាត់​ បាន​​ធ្វើការ​​រំលោភ​លើសិទ្ធិ​របស់​គាត់ ត្រង់​ប្រការ​៣៖ «បុគ្គល​នីមួយៗ មាន​សិទ្ធិ​ចំពោះ​ជីវភាព​ សេរីភាព និង​និរន្តរាយ​ដល់​អាត្មា»។​
  2. ឪពុក​ម្តាយ​របស់​គាត់​ បាន​ព្យាយា​ម​បង្ខំ​ឲ្យ​គាត់​រៀប​ការ​ជាមួយ​នឹង​មនុស្ស​ស្រី​ម្នាក់ ទាំង​ដែល​គាត់​មាន​មិត្ត​ប្រុស​រួច​ទៅ​ហើយ ថែមទាំង​ស្រឡាញ់​គ្នា​ខ្លាំងទៀតផង។ ត្រង់​ចំនុច​នេះ ឪពុក​ម្តាយ​របស់​គាត់ បាន​ធ្វើការ​រំលោភ​​លើ​សិទ្ធិ​របស់​គាត់ នៅ​ត្រង់​ប្រការ​១៦-២៖ «អាពាហ៍ពិពាហ៍ នឹង​សម្រេច​បាន​ លុះត្រាតែ​អនាគត​ស្វាមី​ភរិយា ព្រមព្រៀង​ដោយ​សេរី​ពេញទី។​

តើ​គាត់អាចធ្វើ​អ្វី​បាន? រត់ទៅ​រក​ប៉ូលីស ឬ​មេឃុំឲ្យ​ជួយ?

មែន​ហើយ!​ ពិត​ជា​យោបល់​ល្អ​ណាស់។​ តែ​បើ​ប៉ូលីសអត់​ជួយ បែរជា​​បង្ខំ​​​គាត់​ឲ្យ​​ឈប់​ស្រឡាញ់​មនុស្សប្រុស​ដែល​គាត់​ស្រឡាញ់ តើ​​វា​នឹងមាន​អ្វី​កើត​ឡើង​ជា​បន្ត​​ទៀត?​

នៅ​ត្រង់​ប្រការ​៧៖ «មនុស្ស​ទាំង​អស់​ សុទ្ធ​តែ​មាន​ឋានៈ​ស្មើ​គ្នា​ចំពោះ​ច្បាប់ ហើយ​​មាន​សិទ្ធិ​ឲ្យ​ច្បាប់​ឃុំគ្រងស្មើ​គ្នាបាន​ទាំងអស់ ដោយ​ឥត​ឲ្យ​មាន​ការប្លែ​កគ្នា​ទេ។ ជន​ទាំង​អស់​ មាន​សិទ្ធិ​ទទួល​សេចក្តី​ការពារ​ស្មើមុខ​គ្នា ​តទល់​នឹង​ការរើសអើង​​ ដែលរំលោភ​លើ​សេចក្តី​ថ្លែងនេះ ព្រម​ទាំងតទល់​នឹង​ការ​បង្ក​ហេតុ​ឲ្យ​មាន​ការ​រើស​អើង​យ៉ាង​នេះ។​

…….

ប្រសិន​បើ​អ្នក​អាន​​​ទៅ​មាន​ការ​ទើស​ទាល់​ ក៏​សូម​មេត្តា​​​យោគយល់​​ដល់​បេះដូង​របស់​ពួក​យើង​ផង….. ដូច​ជា​សិទ្ធិ​មនុស្ស បាន​និយាយ​ថា​ ទោះ​បី​ជា​អត្ត​សញ្ញាណ​ជា​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នាក៏​ដោយ​ ក៏​នៅ​តែ​អាច​មាន​សិទ្ធិ​ទទួល​បាន​ការការពារ​ ដោយ​ច្បាប់​សិទ្ធិ​មនុស្ស ពី​ព្រោះ​ថា​អ្នក​ស្រឡាញ់​ភេទ​​ដូច​គ្នា ក៏​ជា​មនុស្ស​ដូ​ច​ជា​អ្នក​ដែរ៕

______________________

  • អត្ថបទ៖ ស្រ៊ុន ស្រ៊ន
  • ប្រែសម្រួល៖ អាពៅ

8 thoughts on “មាន​មិត្ត​ម្នាក់​ចង់​រត់​ចេញ​ពី​ផ្ទះ​

  1. ត្រង់​ចំនុច​នេះ វាពិបាកនឹងថាដែរ!!​! បើ​និយាយ​ពី​បញ្ហាសិទ្ធិ​មនុស្ស យើង​គ្រប់ៗ​គ្នា​ សុទ្ធតែមាន​សិទ្ធិ​ស្មើៗគ្នា ដោយ​មិន​ប្រកាន់​អ្វី​ទាំងអស់ បូក​រួម​ទាំង​អត្តសញ្ញាណ​ភេទ និង​យេនឌ័រ​ផង​ដែរ។​ ចំពោះ​ខ្ញុំ ថ្វី​ត្បិត​តែ​បច្ចុប្បន្ន​ភាព ប្រទេស​កម្ពុជាយើង​ពុំទាន់​មាន​សិទ្ធិ​ សម្រាប់អ្នក​ស្រឡាញ់​​ភេទដូច​គ្នា​ក៏​ពិត​មែន តែខ្ញុំមាន​សង្ឃឹមថា ​នឹងមាន​ថ្ងៃណាមួយ​ យើង​នឹង​មាន​ ដូចនៅ​​បណ្តា​ប្រទេសមួយ​ចំនួន ពី​​ព្រោះ​ថា ពិភព​លោក​យើង​សព្វ​ថ្ងៃ​​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​រក​ការ​បដិវត្តន៍​ហើយ​… ដូច្នេះ រឿង​អ្វី​ក៏​អាចទៅ​រួច​បាន​ដែរ ខ្លាចតែយើង​មិន​ហ៊ាន​ធ្វើ​តែប៉ុណ្ណោះ…

  2. មតិស្រប
    ពិតហើយ ! មនុស្ស​គ្រប់​គ្នា​មានសិទ្ធិ​ដូច​ដែល​បាន​ពន្យល់​នៅ​ក្នុង​អត្ថបទ ។ ការ​គាបសង្កត់ ការបង្ខិតបង្ខំ​ជា​ការ​រំលោភ​សិទ្ធិ ដែល​មិន​គួរ​មាន​ឡើយ ។
    មតិប្រឆាំង
    ១. មនុស្ស​ដែល​ប្រុង​រត់ចេញ​ពី​ផ្ទះ​នោះ ជា​មនុស្ស​ល្ងង់ ព្រោះ​គេគ្មាន​អ្វី​ជាទីពឹងក្រៅ​ពី​មនុស្ស​ដែល​ខ្លួន​ឯង​ស្រលាញ់ ដែល​នេះ​នឹង​នាំ​នូវ​ទុក្ខវិយោគ​មួយ​នៅពេល​គេ​ត្រូវ​បាន​បោះ​បង់​ដោយ​ចេតនា ឬ​អចេតនា ។
    ២. មនុស្ស​ដែល​ប្រុង​រត់ចេញ​ពី​ផ្ទះ​នោះ ជា​កូនល្ងង់ ព្រោះពាក្យសំដី និង​ការ​ដាស់តឿនរបស់​ឪពុក​ម្តាយ គេ​គិត​ត្រឹម​ជា​ការ​ឃាត់ឃាំង​ផ្លូវ​ចិត្តគេ​ប៉ុណ្ណោះ ប៉ុន្តែ​ចំពោះចេតនា​របស់ពួក​គាត់​ គេគិតថា​គ្មានតំលៃ ។ ម្យ៉ាង​វិញ​ទៀត គេ​ជា​កូន​ដែល​មិន​យល់ពី​ទឹក​ចិត្តឪពុក​ម្តាយ ដែល​ជា​ហេតុ​នាំ​អោយ​គេ​មិ​ន​ចេះ​និយាយ​បកស្រាយ​ទៅ​កាន់ពួកគាត់​នូវ​គំនិត​របស់​ខ្លួន ។
    ៣. មនុស្ស​ដែល​ប្រុង​រត់ចេញ​ពី​ផ្ទះ​នោះ ជា​ពលរដ្ឋល្ងង់ ព្រោះ​គេ​កំពុង​បំផ្លាញវប្បធម៌​ខ្មែរ​ ហើយ​បាន​កំពុងនាំ​មក​នូវ​វប្បធម៌ស្មោគគ្រក​មក​កាន់​ប្រទេស​ជាតិ​ខ្លួន ។ គេមិន​បាន​សិក្សា​ក្រៅពី​ផល​អវិជ្ជមាន​របស់​វប្បធម៌​ខ្លួន ។ ដូច្នេះ គេ​មិន​សម​ជា​ពលរដ្ឋ​មួយ​រូប​ទេ ដែល​នេះ​ក៏​រឹត​តែ​មិន​សម​ក្នុង​ការ​អោយ​សិទ្ធិទៅ​ទៀត ។

    សូមទោស​ ខ្ញុំ​ជា​មនុស្ស​កណ្តាល ប៉ុន្តែ​ខ្ញុំ​តែង​តែ​លើ​គំនិត​ប្រឆាំង​ច្រើន​ជាង​គំនិត​ស្រប ប្រសិនបើ​គំនិត​ស្រប​មិន​ទាន់​គ្រប់​គ្រាន់​ដែល​អាច​ទទួល​យក​បាន ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s