មិត្តស្រី​របស់​នាង​ជិត​ការ​

យើង​ចែក​រំលែក​រឿងនេះ គ្រាន់​តែ​មាន​បំណង​ចង់​​ឲ្យ​អ្នក​ទាំង​អស់​គ្នា​បានដឹង ថា​​តើ​ពួក​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​មាន​ជីវិត​រស់​នៅ​បែប​ណា នៅ​ក្នុង​ប្រទេស​មួយ​ ដែលមាន​​​ទំនៀម​ទម្លាប់​ និង​វប្បធម៌​ដ៏​រឹតត្បៀត​ដូច​ជា​ប្រទេស​កម្ពុជាមួយ​នេះ។​

មិត្ត​យើង​ម្នាក់​ ដែល​ជា​អ្នក​ស្រឡាញ់​ស្រី​ដូច​គ្នា(LadyBoy) កំពុងតែ​​មាន​បញ្ហា ដោយ​សារ​តែ​​មិត្តស្រី​របស់​នាង ត្រូវបាន​​ម្តាយ​បង្ខំ​ឲ្យ​ទៅ​រៀបការ​ជាមួយ​នឹង​បុរស​ម្នាក់ ទាំង​ដែល​​មិត្តស្រី​របស់​នាង​មិន​ធ្លាប់​ស្គាល់ពីមុន​មក​។

តើ​មិត្ត​របស់​យើង​ម្នាក់​នេះ គួរ​ប្រឈមមុខ​ដោះ​ស្រាយ​បញ្ហា​នេះ​យ៉ាង​ដូច​ម្តេច?​

  1. ដំបូង នាង​គួរ​តែ​​​ប្រឈម​មុខ​ជាមួយ​នឹង​គ្រួសារ​របស់​នាង​ជា​មុន​សិន។ នាងត្រូវ​និយាយ​ប្រាប់​ឪពុក​ម្តាយ​របស់​នាង អំពី​អារម្មណ៍​របស់​នាងពិត។​
  2. តើ​ត្រូវ​ប្រាប់​គ្រួសារ​របស់​នាង​យ៉ាងដូច​ម្តេច? នាង​ត្រូវ​ធ្វើ​វា ម្តងមួយ​ជំហាន​​ៗ ធ្វើ​យ៉ាង​ណា​ឲ្យ​​ឪពុក​ម្តាយ​របស់​នាង យល់​ចិត្ត​នាង និង​ព្រម​ទទួល​ស្គាល់​នាង ដែល​នាងមាន​ចរិត​បែប​នេះ គឺ​មិន​មែន​ខុស​ធម្មជាតិ​ ហើយ​ក៏​មិន​មែន​ឆ្កួត​ដែរ។​ ព្រម​ទទួល​ស្គាល់​ថា នាង​ជាមនុស្ស​ស្រី​ស្រឡាញ់​ស្រី ឬ​ក៏​យ៉ាង​ហោច​ណាស់​ ត្រឹមតែ​ឲ្យ​ពួក​គាត់​បាន​ដឹង​ពី​អារម្មណ៍​របស់​នាង។​
  3. នាងអាច​​ដោះស្រាយ​ជាមួយ​នឹងឪពុក​ម្តាយ​ខាង​ស្រី​បាន​គ្រប់​វិធី តែ​ត្រូវ​​ប្រាកដថាវាមាន​សុវត្ថិភាព និង​ប្រកបដោយ​ផែនការ​យុទ្ធសាស្ត្រ។​
  4. នាង និង​មិត្តស្រី​របស់​នាង​​ត្រូវ​តែក្រោក​ឈរ​ស្រប​គ្នា​ក្នុង​ពេល​តែ​មួយ។ ហ៊ាន​និយាយ​ និង​ប្រាប់​ពី​អារម្មណ៍​របស់​ពួក​គេ…

យើង​​នៅ​ទីនេះ ដើម្បី​គាំទ្រ​អ្នក​ទាំង​ពីរ​ហើយ! វា​ថ្វីត្បិតតែ​រាង​ប្រថុយ​ប្រថាន​បន្តិច តែ​យើង​ជឿ​ថា​ អ្នក​ទាំង​ពីរ​ពិត​ជា​អាចធ្វើ​បាន!​

4 thoughts on “មិត្តស្រី​របស់​នាង​ជិត​ការ​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s