ធម្មជាតិ​បង្ខំ​ឲ្យ​មាន​ស្នេហា​ភេទ​ដូច​គ្នា

វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​ប្រសិន​បើ​អ្នក​ឃើញ​ប្រភេទ​មនុស្ស​ប្រុស​ ស្រឡាញ់​ប្រុស ​ប៉ុន្តែ​វា​ហាក់​ដូច​ជា​ចម្លែក​បន្តិច នៅ​ពេល​ដែល​អ្នក​បាន​ឃើញ​ប្រភេទ​មនុស្ស​ស្រី​ស្រឡាញ់​ស្រី​ដូច​គ្នា​នៅ​ តាម​ទី​សាធារណៈ​។

អ្នក​នាង ញ៉េន សំបូរ និយាយ​ថា​ ការ​ស្រឡាញ់​ស្រី​មិន​មែន​បំណង​ប្រាថ្នា​នោះ​ទេ ប៉ុន្តែ​វា​បាន​កើត​ឡើង​ដោយ​ធម្មជាតិ​។ ខ្ញុំ​គ្មាន​អារម្មណ៍​ស្រឡាញ់​មនុស្ស​ប្រុស ប៉ុន្ដែ​ខ្ញុំ​នៅ​តែ​ជា​មនុស្ស​ធម្មតា​ដូច​គេ​ឯង​ដទៃ​»។

ស្រ្ដី​មួយ​ចំនួន​រង​នូវ​ការ​បោក​ប្រាស់ ផិត​ក្បត់ និង​អំពើ​ហិង្សា​អំឡុង​ពេល​ដែល​មាន​ទំនាក់​ទំនង​នឹង​ដៃគូ​ជា​បុរស។

Jessica អាយុ​២០​ឆ្នាំ​ ជា​ឈ្មោះ​ហៅ​ក្រៅ បាន​ពន្យល់​ប្រាប់​ថា៖ «​កាល​ពី​មុន ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​ចូល​ចិត្ត​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​ទេ ប៉ុន្តែ​ក្រោយ​ពី​បាន​នៅ​ជាមួយ​ មនុស្ស​ប្រភេទ​នេះ​ ទើប​ខ្ញុំ​ចាប់​ផ្តើម​ដឹង​ពី​ភាព​កក់ក្តៅ​។ ស្ត្រី​ស្រឡាញ់ស្ត្រី​​ភាគ​ច្រើន​មិន​ដែល​បង្ខំ​ខ្ញុំ​រួម​ភេទ​ទេ​ ខុស​ពី​មនុស្ស​ប្រុស​ដែល​តែង​តែ​ត្រូវ​ការ​មិន​ឆ្អែតឆ្អន់»​។

កញ្ញា សុធារ័ត្ន វ័យ​២២​ឆ្នាំ​ បាន​បន្ដ​ថា៖ «ខ្ញុំ​មិន​ចូល​ចិត្ត​មនុស្ស​ប្រុស​សោះ​ ពីព្រោះ​ពួក​គេ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន​ទេ​។ ពួក​គេ​ចូល​ចិត្ត​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ឈឺ​ចាប់ និង​តែងតែ​បង្គាប់​បញ្ជា​គ្រប់​បែប​យ៉ាង​ទៅ​លើ​ស្រ្ដី​។ ​និយាយ​ដោយ​ស្មោះត្រង់ ខ្ញុំ​មិន​ហ៊ាន​ស្រឡាញ់​មនុស្ស​ប្រុស​ទេ ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា ខ្ញុំ​ជា​ជំពូក​មនុស្ស​ស្រឡាញ់​ភេទដូចគ្នា​​​ឬ​យ៉ាង​ណា​ទេ​»។

ដើម្បី​ជា​សំឡេង​សម្រាប់​មនុស្ស​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា ក្នុង​គោល​បំណង​ដើម្បី​បំបាត់​ភាព​រើសអើង​បណ្តាញ​ការងារ​ស្រ្តី​ដើម្បី​ រួម​រួប​គ្នា (WNU) និង​សហគមន៍​ឥន្ទធនូ​កម្ពុជា (ROCK) កំពុង​ធ្វើ​ការ​យ៉ាង​ចំហ​ជាមួយក្រុម​បុរស​ស្រឡាញ់​បុរស និង​ក្រុមស្រ្តី​ស្រឡាញ់ស្ត្រី​។ អង្គភាព​ទាំង​​ពីរ បាន​ព្យាយាម​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ហ៊ាន​បង្ហាញ​អត្ត​សញ្ញាណ​ខ្លួន ។

អុំ​ណូយ ស៊ីថា បម្រើ​ការងារ​ស្ម័គ្រ​ចិត្ត​នៅ​ ROCK បាន​ពន្យល់​ថា៖ «ជា​ការ​ពិត​ណាស់ យើង​ធ្វើ​ការ​ងារ​នេះ​ដើម្បី​ទទួល​បាន​នូវ​ភាព​ស្រប​ច្បាប់ និង​ការ​ទទួល​ស្គាល់​ពី​សង្គម​។ ​បុរសស្រឡាញ់​បុរស​ និង​ស្រ្តី​ស្រឡាញ់​ស្រ្តី​ក៏​ជា​មនុស្ស ហើយ​នេះ​គឺជា​សេរីភាព និង​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​ដើម្បី​សុភមង្គល​របស់​ពួក​គេ​»។ ​

លោក​សាស្រ្តាចារ្យ​សោម​ចាន់ សុវណ្ណតា​រា អនុ​ប្រធាន​ដេប៉ាតឺម៉ង់​ចិត្ត​វិទ្យា​នៃ​ឯ​សាកល វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មាន​ប្រសាសន៍​ថា គ្មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​ច្បាស់​លាស់​ណា​មួយ​ដែល​ទាក់​ទង​ទៅ​នឹង​ហ្សែន ​​ស្រឡាញ់​ភេទ​ដូច​គ្នា​នោះ​ទេ​។

លោក​បាន​បន្ដ​ថា​៖ ​«ខ្ញុំ​ឃើញ​ថា​ស្រី​ស្រឡាញ់​ស្រី​ចាប់​ផ្តើម​កើន​ឡើង​ពេល​ដែល​វប្បធម៌​ បរទេស​ហូរ​ចូល​មក​កម្ពុជា។ ជាក់ស្តែង​ឆ្នាំ​១៩៩៣ សម័យ​អ៊ុនតាក់ ប្រទេស​កម្ពុជា​ប្តូរ​ទាំង​វប្បធម៌ សម្ភារ និង​ការ​ផិត​ក្បត់»។ ​

លោក​សាស្រ្ត​ចារ្យ សរ សំណាង នៃ​សាកល​វិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា ស្រ្ដី​ស្រឡាញ់ស្រ្តី​​ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​ក្រុម​គ្រួសារ​ធ្លាក់​ចុះ ប៉ុណ្ណោះ​ទេ ថែម​ទាំង​វប្បធម៌​របស់​ប្រទេស​ផង​ដែរ​។

លោក បាន​បន្ត​ទៀត​ថា៖ «​ខ្ញុំ​ចង់​និយាយ​ថា ពួក​គេ​បាន​ធ្វើ​ឲ្យ​ខូច​អនាគត​ខ្លួន​ឯង និង​កេរ្តិ៍​ឈ្មោះ​គ្រួសារ​។ ប្រសិន​បើ​ពួក​គេ​បង្ហាញ​អត្ដ​សញ្ញាណ​ពិត តើ​គ្រួសារ​របស់​គេ​ត្រូវ​ប្រឈម​មុខ​បែប​ណា​នៅ​ក្នុង​សង្គម​? ជា​ពិសេស វប្បធម៌​ខ្មែរ​។ ​ទាំង​មនុស្ស​ស្រី​ស្រឡាញ់​ស្រ្តី និង​មនុស្ស​ប្រុស​ស្រឡាញ់ប្រុស​ ជា​ហេតុ​ដែល​អាច​ធ្វើ​ឲ្យ​បរទេស​មើល​ងាយ និង​មិន​ឲ្យ​តម្លៃ​ទៅ​លើ​វប្បធម៌ ទំនៀម​ទម្លាប់ និង​អរិយធម៌​ដ៏​ខ្ពង់​ខ្ពស់​របស់​យើង​»​។

កញ្ញា Jessica បាន​ពន្យល់​ថា៖ «​ដំបូង ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ចំពោះ​ខ្សែ​ភ្នែក​រើស​អើង​របស់​អ្នក​ផង​ទាំង ​ពួង ទាំង​ដែល​ខ្ញុំ​មិន​បាន​ប៉ះពាល់​អ្វី​ដល់​គេ​ផង​នោះ​។ ប៉ុន្តែ​នៅ​ក្នុង​ខណៈ​នេះ​ ខ្ញុំ​ឈប់​ខ្វាយ​ខ្វល់​ពី​អ្វី​ទៀត​ហើយ​ ពោល​គឺ​ខ្ញុំ​ស្រឡាញ់​អ្វី​ដែល​ខ្ញុំ​មាន​។ ហេតុ​អ្វី​ខ្ញុំ​មិន​អាច​រើស​យក​ជីវិត​ការ​រស់​នៅ​របស់​ខ្លួន​​ខ្ញុំ​ផ្ទាល់ ដើម្បី​សុភមង្គល​របស់​ខ្ញុំ​? និយាយ​ដោយ​ស្មោះ​ត្រង់​បំផុត ខ្ញុំ​មិន​ដឹង​ថា ជីវិត​នេះ​នឹង​បញ្ចប់​បែប​ណា​នោះ​ទេ​។ យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​គ្រាន់​តែ​ចង់​ចំណាយ​ពេល​ដែល​នៅ​សល់​ក្នុង​ជីវិត​ទៅ​ធ្វើ​អ្វី​ដែល​ ខ្ញុំ​ចង់​ធ្វើ​»។ អ្នក​នាង​ស៊ីថា​បាន​បន្ដ​ថា​តាំង​ពី​យើង​ដឹង​ថា​ស្រ្តី មិន​អាច​បំពេញ​ចំណង់​ផ្លូវ​ភេទ​ស៊ី​ជម្រៅ​ដូច​ដៃ​គូ​ជាមួយ​បុរស ពួក​គេ​គ្មាន​ការ​ប្រឈម​នឹង​បញ្ហា​ធ្ងន់​ធ្ងរ​ទាក់​ទង​នឹង​សុខ​ភាព​ ផ្លូវ​ភេទ​នោះ​ទេ៕

_______________________________

  • ប្រភព៖ LIFT
  • អត្ថបទ៖ អ៊ូ បាណុង & វ៉ែន
  • កាលបរិច្ឆេទ៖ ២៨ ធ្នូ ២០១១

65 thoughts on “ធម្មជាតិ​បង្ខំ​ឲ្យ​មាន​ស្នេហា​ភេទ​ដូច​គ្នា

    • ទោះ​ជា​បង​មិនជឿថា​ មាន​មនុស្ស​ស្រឡាញ់ភេទដូច​គ្នានៅ​កម្ពុជា​ក៏​ដោយ តែ​វា​កើត​ឡើង​រួច​ទៅ​ហើយ​ ដោយ​មិន​អាច​ប្រកែកបាន។ រឿង​ធម្មជាតិ ឬមិន​ធម្មជាតិ វា​អាស្រ័យ​ទៅ​លើ​អារម្មណ៍ និង​ទំនោរ​ចិត្ត​របស់​មនុស្ស។ ស្នេហា ទោះ​ជា​ភេទដូច​គ្នា ឬផ្ទុយ​គ្នា វា​អាស្រ័យ​​ទៅ​លើ​បុគ្គល​ទាំង​សង​ខាង​ព្រមព្រៀងថា ស្រឡាញ់​គ្នា​ឬ​ក៏​យ៉ាង​ណា? យើង​គ្មាន​សិទ្ធិ​បង្ខំថា «អូហ៍​! អ្នក​ឯងត្រូវ​តែ​ស្រឡាញ់​ម្នាក់​នេះ ឬ​ក៏​ម្នាក់​នោះ!» នោះ​ទេ ព្រោះ​​វា​ជា​រឿង​បុគ្គល ជា​សិទ្ធិ​សម្រេច​ចិត្ត​របស់​បុគ្គល ហើយ​ក៏​ជា​ទំនួល​ខុស​ត្រូវជីវិត​​របស់​បុគ្គលដែរ​។​ បើ​គ្រាន់​តែ​រឿង​ស្នេហា​ ដែល​ជា​រឿង​របស់​បុគ្គល មិន​មែន​ជា​រឿង​សាធារណ៍ យើង​បែរ​ជា​នាំ​គ្នា​បដិសេធ​គាត់ រើស​អើង​ពួក​គាត់ និង​ហាមផ្តាច់​ពួក​គាត់ ជា​ពិសេស​យក​អំពើ​ហិង្សា និង​ការ​បំបិទ​សិទ្ធិ​​មក​ធ្វើ​ជា​រនាំង​ តើ​វា​ខុស​អ្វី​ពី​សង្គ្រាម​រវាង​ជនជាតិ​ស្បែក​ស និង​ស្បែក​ខ្មៅ​ទៅ?

    • នេះជាសិទ្ធិរបស់លោកជឿឬមិនជឿ!តែសូមតែលោកកុំរំលោភសិទ្ធិបញ្ញេញយោបល់និងអារម្មណ៍អ្នកដទៃបានហើយ។
      លោកចង់ស្រលាញ់អ្នកណាឬសត្វអ្វីឬពណ៌អ្វីជាសិទ្ធិរបស់លោក។

  1. ធម្មជាតិអត់បង្ខំទេ! ស្រឡាញ់ភេទដូចគ្នា ឫស្រឡាញ់ភេទពីរ :
    1-តាមពូជពង្ស ខាងម្ដាយ ឫខាងឪពុក
    2-ចៃដន្យ នៅពេលប៉ាម៉ាក់គាត់ដាក់ឲ្យមានជិវិតមក «អាថ៌កំបាំងនៃជិវិត »
    អ្នកស្រឡាញ់ភេទដូចគ្នាល្បីៗ ដូចជា អភិបាលក្រុង ប៉ារីស, ដារ៉ាចម្រៀង Ricky Martin, Barbara Streisand, អ្នកដឹកនាំកុនចិនដ៍ល្បី Scud

  2. មានសាស្ត្រាចារ្យពីរនាក់ដែលនិយាយនោះអត់ត្រឹមត្រូវទេ។​ជីវិតមនុស្សគិពិតជាមានតែមួយទេក្នុងមនុស្សម្នាក់។
    ១.សោម​ចាន់ សុវណ្ណតា​រា​អាចស្លៀកពាក់ស្រី។ដេកស៊ិចជាមួយប្រុសបានទែ?
    ២.សរ សំណាងតើលោកបានរៀនខ្ពស់ចឹងយល់ពាក្យ​​វប្បធម៌ ទំនៀម​ទម្លាប់ និង​អរិយធម៌​ទេ?មនុស្សជាអ្នកបង្ងើតសង្គម។ពីមុន១០០០ឆ្នាំមុនមិនមានម៉ូតូឬឡាន…។ល។មេចបានលោកប្រើវា?ពីមុនមនុស្សខ្លាចរអាចំពោះខ្លួនជាអ្នកស្រលាញ់ភេទដូចគ្នាដូចលោថាចិងខូចសង្គម?ហាហាហាអាឡូវ២០១១។​លោកបើកភ្នែកអោយធំដូចផ្កាយ​ដុះ​​កន្ទុយ​និយាយចឹង៖ទោះ​ជា​បង​មិនជឿថា​ មាន​មនុស្ស​ស្រឡាញ់ភេទដូច​គ្នានៅ​កម្ពុជា​ក៏​ដោយ តែ​វា​កើត​ឡើង​រួច​ទៅ​ហើយ​ ដោយ​មិន​អាច​ប្រកែកបាន។ រឿង​ធម្មជាតិ ឬមិន​ធម្មជាតិ វា​អាស្រ័យ​ទៅ​លើ​អារម្មណ៍ និង​ទំនោរ​ចិត្ត​របស់​មនុស្ស។ ស្នេហា ទោះ​ជា​ភេទដូច​គ្នា ឬផ្ទុយ​គ្នា វា​អាស្រ័យ​​ទៅ​លើ​បុគ្គល​ទាំង​សង​ខាង​ព្រមព្រៀងថា ស្រឡាញ់​គ្នា​ឬ​ក៏​យ៉ាង​ណា? យើង​គ្មាន​សិទ្ធិ​បង្ខំថា «អូហ៍​! អ្នក​ឯងត្រូវ​តែ​ស្រឡាញ់​ម្នាក់​នេះ ឬ​ក៏​ម្នាក់​នោះ!» នោះ​ទេ ព្រោះ​​វា​ជា​រឿង​បុគ្គល ជា​សិទ្ធិ​សម្រេច​ចិត្ត​របស់​បុគ្គល ហើយ​ក៏​ជា​ទំនួល​ខុស​ត្រូវជីវិត​​របស់​បុគ្គលដែរ​។​ បើ​គ្រាន់​តែ​រឿង​ស្នេហា​ ដែល​ជា​រឿង​របស់​បុគ្គល មិន​មែន​ជា​រឿង​សាធារណ៍ យើង​បែរ​ជា​នាំ​គ្នា​បដិសេធ​គាត់ រើស​អើង​ពួក​គាត់ និង​ហាមផ្តាច់​ពួក​គាត់ ជា​ពិសេស​យក​អំពើ​ហិង្សា និង​ការ​បំបិទ​សិទ្ធិ​​មក​ធ្វើ​ជា​រនាំង​ តើ​វា​ខុស​អ្វី​ពី​សង្គ្រាម​រវាង​ជនជាតិ​ស្បែក​ស និង​ស្បែក​ខ្មៅ​ទៅ?

  3. ផ្កាយដុះកន្ទុយ និយាយត្រូវ វាពិតជាសិទ្ធិបុគ្គល ជំរើសរបស់បុគ្គល ជិវិតរបស់បុគ្គល
    អ្នកដទៃគ្មានសិទ្ធិសូម្បីតែបន្តិចណាឡើយមកតិះទៀនគេ សូម្បីតែវាយតំលៃលើរូបរបស់បុគ្គលគេ
    និយាយអោយស្រួលស្តាប់ទៅគឺវាសុទ្ធតែជាបញ្ហារបស់បុគ្គលគេមានសិទ្ធិមានសេរីភាព មានជំរើស
    សម្រាប់ជីវិតផ្ទាល់របស់គេ អត់ទើសក្បាលអាណាទាំងអស់😀

  4. អ្នកខ្លះមានចំណេះដឹងខ្ពស់ជ្រៅជ្រះដែរតែបែរជាថាបញ្ហានេះគឺមកពីការចំលងវប្បធម៌ខាងក្រៅទៅវិញ
    និយាយអោយត្រង់ លឺហើយគួរអោយចង់សើច ចេះដឹងដែរតែបែរជាគិតមិនយល់…..

  5. ប្រហែលជាការយល់ខុសគ្នា បើតាមខ្ញុំយល់ មនុស្សខ្ទើយ គឺមិនមែនប្រុស ឬ មិនមែនស្រី គេសំដៅទៅលើ ប្រដាប់ភេទ តែមិនមែនគំណត់តាមចិត្តយល់ឃើញនោះទេ ហើយរឿងស្រឡាញ់ប្រុសដូចគ្នា ឬស្រីដូចគ្នា គឺមិនមែនមនុស្សខ្ទើយទេ ! មិនថាអញ្ចឹង ? ហើយខ្ញុំក៏មិនបានដឹងថា អ្នកណារើសអើងដែរ តែបើតាមខ្ញុំយល់ បើអញ្ចឹងមែន មនុស្សយើងទៅអានាគត់ ច្បាស់ជាផុតពូជហើយ ! មិនថាអញ្ចឹង ? ជាពិសេសប្រទេសកម្ពុជា មនុស្សតិចផង វាមិនស្រេចទៅហើយ !?

    • Lovepeehs05,​ការស្រលាញ់ភេទដូចគ្នាមិនមែនមានន័យថាពួកគេមិនមានកូនទេ។ហើយមិនអាចផុតពូជខ្មែរទេ។ព្រោះមានមនុស្សភាគច្រើនជាមនុស្សស្រលាញ់ភេទដូចគ្នា។
      រឿងសំខាន់ថាតើពួកគេចង់បានកូនឬអត់។មិនថាទ្បើយស្រលាញ់ភេទដូចគ្នា,ទោះផ្ទយគ្នាក៏ដោយ។

    • You misunderstand heuy. មនុស្សខ្ទើយ​(({ជាពាក្យរើសអើងនិងម៉ាក់ងាយដែលមិនគួរប្រើនៅសម័យនេះ}​គឺសំគាល់មនុស្សដែលមានចារិកផ្ទយភេទ(លិង្គឬយូនី)របស់ខ្លួន។

    • ១.​ហេតុអ្វីបានជាពេលគេឃើញមនុស្សប្រុសតែងខ្លួនស្រីឬមនុស្សស្រីតែខ្លួនប្រុស។ជនជាតិខ្មែរហៅពួកគេថាខ្ទើយ?តើគេដែលបានទៅពិនិត្រប្រដាប់ភេទអ្នកទាំងអស់នោះទេ?
      ២.​តើលោកមានអ្វីមកសំហាងថាមិនមានខ្ទើយនៅកម្ពុជា?ខ្ញុំមានមិត្តភត្តិស្រីស្រលាញ់ស្រីជាង៤០គូរដែលរស់នៅជាមួយគ្នាមិនតិចជាង១០ឆ្នាំទេមានអ្នកខ្លះរស់នៅជាមួយក្នាជាង៤០ឆ្នាំមានកូននិងចៅទៀតផង។បើលោកចង់ដឺងខ្ញុំនិងជូនលោកតាមសំណើរ។
      ៣.វាមិនក្រទេនៅសម័យណាក៏ដោយ។គ្រាន់តែសមយ័មុនមិនមានពត៌មានឬក៏ការគោរពសិទ្ធិមនុស្សអត់មានឬមានតិចតួច។ហើយការរើសអើងនោះក៏គ្រាស់ទៀត។ចឹងមិនសូវមានអ្នកនិយាយទេ។
      ៤.លោកទៅអានលើផ្ទាំងប្រសាទអង្គរវត្តិឬសៀវភៅជីតាក្វាន់ទៅលោកនិងដឹងថាមានមនុស្សប្រភេទនេះនៅលើផែនដីយូរហើយ

    • បើលោកពិតជាមនុស្សម្នាក់នោះសូមកុំព្យាយាមសំលាប់មនុស្សផេ្សងទៀតដែលមានអារម្មណ៍មិនដូចលោក។
      តើមានមនុស្សប៉ុន្មាននាក់បង្ខំលោកអោយមកស្រលាញ់ភេទដូចគ្នា?ហេតុអ្វីបានជាលោកគិតថាប្រដាប់ភេទសំគាល់ខ្ទើយឬមិនមែន?តើក្តលោកធំប៉ុណ្ណាដែរដែលអះអាងថាលោកជាមនុស្សប្រុស?

  6. ឈឺក្បាលមែនហ្ន! ចូលសតវត្ស 21 ហើយ ស្រុកខ្មែរមិនមែនស្រុក កូរ៉េខាងជើង ឫប្រទេសកាន់សាសនាអ៊ីស្លាមជ្រុលនិយមមួយចំនួន ហេតុអីពួកអស់លោកនាង ខ្លះៗដូចឡប់ខ្យល់ខែកត្ដឹក! អ្នកណាស្រឡាញ់អ្នកណា នាំរុករកឈឺក្បាលអី!
    រឿងស្រឡាញ់ភេទដូចគ្នាមានតាំាំងពីសម័យអង្គរមក ក៍ដូចពួកអ៊ឺរ៉ុបពីសម័យពួកក្រេច សូមមើលសៀវភៅ The Symposium របស់លោក Platon សរសេរមុន គ.ស 385 !
    នៅជំនាន់មុនៗ គេថាស្រីរបាំហ្លួងក្នុងវាំងខ្មែរ មានទំនាក់ទំនងស្នេហានឹងគ្នា…
    សូមគោរពសិទ្ធនៃបុគ្គលមួយរូប បើយើងបេះបានសេរីភាព
    តាមគន្លងព្រះធម៌ ត្រូវដាក់ចិត្តឲ្យមានមេត្តាធម៌ សណ្ដោសគ្រប់សត្វលោកទាំងអស់

  7. ខ្ញុំជឿថាកម្រមានណាស់ សម័យអង្គរ ឬសម័យព្រះពុទ្ធមានព្រះជន្មនៅឡើយ ពីព្រោះមិនមានរឿង អាសអាភាសមើល ដូចសព្វថ្ងៃនេះ ។ ប្រហែលជាធម្មតាទេ មនុស្សដែលដេកនៅជាមួយគ្នា ប៉ះពាល់គ្នា ប្រលែងគ្នាលែង តែមិនមែនជារឿងចេតនា ជារឿងអាជីព ជារឿងទំនៀមទំលាប់ ដែលត្រូវតែធ្វើជារៀង រហូតនោះ ។ តែបើមនុស្សខ្ទើយវិញ ប្រហែលជាខុសគ្នា ឆ្ងាយណាស់ ខុសគ្នានឹងទស្សនៈដែលនិយាយ ក្នុងទំព័រនេះ តែគេចង់សំដៅទៅលើអសមត្ថភាព របស់មនុស្សខ្ទើយ ប៉ុន្តែគេគ្រាន់តែប្រឌិតប៉ុណ្នោះ ពីព្រោះពួកគេមិនមែនខ្ទើយ ហើយមានន័យផ្សេងៗទៀត… ដែលអ្នកនិពន្ធចង់និយាយ ។

    • វា​មិន​មែន​មក​ពី​មើល​រឿង​អាសអភាស​អី​ទេ។ ខ្ញុំ​សួរ​លោក Lovepeehs05 បើ​បាន​មើល​រឿង​អាសអភាសហើយ តើ​លោក​មាន​អារម្មណ៍​ជា​មួយ​អ្នក​មាន​ភេទ​ដូច​គ្នា​រឺ​ទេ?😀

    • Lovepeehs05,​នៅសម័យមុនមនុស្សខ្មែរមិនអាចឬពិបាកក្នុងការនិយាយពិភាក្សាគ្នាណាស់។ចឹងហើយអ្នកស្រលាញ់ភេទដូចគ្នា៖
      ១.មិនហ៊ាននិយាយ។ដែលសម័យនេះមានហ្វេសបុក
      ២.​ការគោរពសិទ្ធិមនុស្សមិនសូវមានផងដែរ។តែសម័យនេះមានច្រើនណាស់
      ៣.អ្នកស្រលាញ់ភេទដូចគ្នាមានចំនួនតិចតូចក្នុងសង្មម។ចិងពេល​បង្កើតច្បាប់,​ប្រពៃណី,ទំនៀមទំលាប់។ល។និង។ល។មិនមែននរណានិយាយទេ។

    • ១.​ហេតុអ្វីបានជាពេលគេឃើញមនុស្សប្រុសតែងខ្លួនស្រីឬមនុស្សស្រីតែខ្លួនប្រុស។ជនជាតិខ្មែរហៅពួកគេថាខ្ទើយ?តើគេដែលបានទៅពិនិត្រប្រដាប់ភេទអ្នកទាំងអស់នោះទេ?
      ២.​តើលោកមានអ្វីមកសំហាងថាមិនមានខ្ទើយនៅកម្ពុជា?ខ្ញុំមានមិត្តភត្តិស្រីស្រលាញ់ស្រីជាង៤០គូរដែលរស់នៅជាមួយគ្នាមិនតិចជាង១០ឆ្នាំទេមានអ្នកខ្លះរស់នៅជាមួយក្នាជាង៤០ឆ្នាំមានកូននិងចៅទៀតផង។បើលោកចង់ដឺងខ្ញុំនិងជូនលោកតាមសំណើរ។
      ៣.វាមិនក្រទេនៅសម័យណាក៏ដោយ។គ្រាន់តែសមយ័មុនមិនមានពត៌មានឬក៏ការគោរពសិទ្ធិមនុស្សអត់មានឬមានតិចតួច។ហើយការរើសអើងនោះក៏គ្រាស់ទៀត។ចឹងមិនសូវមានអ្នកនិយាយទេ។
      ៤.លោកទៅអានលើផ្ទាំងប្រសាទអង្គរវត្តិឬសៀវភៅជីតាក្វាន់ទៅលោកនិងដឹងថាមានមនុស្សប្រភេទនេះនៅលើផែនដីយូរហើយ
      ៥.ការស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមានទំាងភាសាខ្មែរនិងអង់គ្លេស!វាអាចជាប្រភពដ៏សំខាន់។​បើលោកពិតជាចង់យល់បន្ធែមសូមអាន
      ​http://sithi.org/temp.php?url=media_view2.php&mid=4050&publication=1&
      ៦.លោកក៏អាចអានឯកសារសិទ្ធិមនុស្សដូចខាងក្រោមដែលបញ្ជាក់អំពីអ្នកស្រលាញ់ភេទដូចគ្នាជាភាសាខ្មែរនិងអង់គ្លេស​
      http://sithi.org/temp.php?url=view_law.php&&id=183

    • In case you did not see my reply:

      ១.​ហេតុអ្វីបានជាពេលគេឃើញមនុស្សប្រុសតែងខ្លួនស្រីឬមនុស្សស្រីតែខ្លួនប្រុស។ជនជាតិខ្មែរហៅពួកគេថាខ្ទើយ?តើគេដែលបានទៅពិនិត្រប្រដាប់ភេទអ្នកទាំងអស់នោះទេ?
      ២.​តើលោកមានអ្វីមកសំហាងថាមិនមានខ្ទើយនៅកម្ពុជា?ខ្ញុំមានមិត្តភត្តិស្រីស្រលាញ់ស្រីជាង៤០គូរដែលរស់នៅជាមួយគ្នាមិនតិចជាង១០ឆ្នាំទេមានអ្នកខ្លះរស់នៅជាមួយក្នាជាង៤០ឆ្នាំមានកូននិងចៅទៀតផង។បើលោកចង់ដឺងខ្ញុំនិងជូនលោកតាមសំណើរ។
      ៣.វាមិនក្រទេនៅសម័យណាក៏ដោយ។គ្រាន់តែសមយ័មុនមិនមានពត៌មានឬក៏ការគោរពសិទ្ធិមនុស្សអត់មានឬមានតិចតួច។ហើយការរើសអើងនោះក៏គ្រាស់ទៀត។ចឹងមិនសូវមានអ្នកនិយាយទេ។
      ៤.លោកទៅអានលើផ្ទាំងប្រសាទអង្គរវត្តិឬសៀវភៅជីតាក្វាន់ទៅលោកនិងដឹងថាមានមនុស្សប្រភេទនេះនៅលើផែនដីយូរហើយ
      ៥.ការស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមានទំាងភាសាខ្មែរនិងអង់គ្លេស!វាអាចជាប្រភពដ៏សំខាន់។​បើលោកពិតជាចង់យល់បន្ធែមសូមអាន
      ​http://sithi.org/temp.php?url=media_view2.php&mid=4050&publication=1&
      ៦.លោកក៏អាចអានឯកសារសិទ្ធិមនុស្សដូចខាងក្រោមដែលបញ្ជាក់អំពីអ្នកស្រលាញ់ភេទដូចគ្នាជាភាសាខ្មែរនិងអង់គ្លេស​
      http://sithi.org/temp.php?url=view_law.php&&id=183

    • ខ្ញុំគាំទ្រ​ដូច​លោក​គ្រូ​វិចិត្រ! រឿង​​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា វា​មិន​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​មើល​រឿង​អាស​អាភាស​ស្អី​ទេ​។ Lo​vepeehs05 បង​​​​នៅ​មាន​រឿង​ច្រើន​ណាស់​ដែល​​មិន​ទាន់​យល់​ ដូច្នេះ​សូមបង​សិក្សា​បន្ថែម។ មួយ​ទៀត ដែល​​​Lo​vepeehs05សួរ​ខ្ញុំ ពី​រឿង​អាសអាភាសនោះ ខ្ញុំ​អត់​ដឹង​ទេ ហើយ​ចម្លើយ​ក៏​Lovepeehs05​ដឹង​ក្នុង​ចិត្ត​រួច​ដែរ ថា​វា​ត្រូវ​ឆ្លើយ​យ៉ាងម៉េចនោះ។

  8. ខ្ញុំ​សុំ​បញ្ចេញ​មតិ​មួយ៖ ប្រុស​ស្រឡាញ់​ប្រុស ស្រី​ស្រឡាញ់​ស្រី គឺ​កើត​ឡើង​ដោយ​ធម្មជាតិ ។ តែ​ខ្ញុំ​មិនចូល​ចិត្ត​ខ្ទើយ​ទេ ពួក​ខ្ទើយ​ចំនួន​ធំ ចូលចិត្ត​និយាយ​ចំអេស​ចំអាស​ណាស់ (ភាគ​ច្រើន)។ អ្នកណា​ធ្វើ​ស្រឡាញ​អី​ស្រឡាញ់​ទៅ តែ​កុំ​ស្រឡាញ់​មិន​បាន ប្រែ​ជា​ការ​សងសឹកនោះ។

    • លោកអាក្បាលធំ!
      ១.អរគុណដែលលោកយល់ថា ប្រុស​ស្រឡាញ់​ប្រុស ស្រី​ស្រឡាញ់​ស្រី គឺ​កើត​ឡើង​ដោយ​ធម្មជាតិ
      ២.តែលើគួរយល់ពីចំនុចមួយចំនួន៖
      ក.​ក្រុមអ្នកប្តូរភេទ(ដែលលោកហៅថាខ្ទើយ)នោះត្រូវបានប្រពៃណីនិងច្បាប់គ្រួសារកាត់ទោសពួកគេតាំងពីនៅតូច។
      ខ.លោកអង្កេតថាតើក្រុមក្មេងប្តូរភេទទាំងអស់នោះជួបការប្រមាតអ្វីខ្លះពេលដែលគេមានអាយុប្រហែល៩ទៅ១៣ឬ១៤ឆ្នាំ?ពេលដែលពួកគេមិនអាចធ្វើខ្លួនជាមនុស្សប្រុសដូចដែលគ្រួសារគេចង់បាន?​ពួគគេប្របានគេជេរប្រមាថ,ស្តីបន្នោស,មើលងាយ,ជួនកាលវាយធ្វើបាបនិងបង្ខំអោយប្តូរចរិកពួកគេ,និងបណ្តេញចេញពីផ្ទះ។បើលោកជាពួកគេតើលោកមានអារម្មណ៍បែបណា?
      គ.​ពួកគេដែលទទួលរងនូវការគៀបសង្កត់ខ្លាំងពីគ្រួសារ។គេបានរស់នៅឯកការនិងបានបោះបង់ជីវិតរបស់គេចោល។ចឹងគេមិនមានសង្ឃឹមក្នុងជីវិតឡើយ។

      ទោះបីយ៉ាងនេះក្តីខ្ញុំពិតជាសប្យាយចិត្តដែលលោកនិយាយពាក្យក្នុងចិត្តលោក។

  9. រៀននោះរៀន រៀនថាមិនសល់ទេ តែអាកន្លែងហ្នឹង ចន្លោះហ្នឹងមិនបានរៀន កាលនៅក្នុងព្រៃវិញ ក៏ដើរសព្វទីកន្លែងហើយដែរ តែនៅតែអាព្រៃកម្ពោតហ្នឹង មិនដែលដើរប៉ះសោះ ចឹងមានតែសុំជំនួយហើយ សុំជួយឆ្លើយផងទៅ Ah Pov ! ចង់ទៅរៀនបន្តទៀតដែរ តែមិនដេងសាលានៅណា ?

  10. ខ្ញុំគាំទ្រសេរីភាពក្នុងការស្រឡាញ់ភេទដូចគ្នា សេរីភាពក្នុងការស្រឡាញ់ភេទផ្ទុយគ្នា សេរីភាពក្នុងការស្រឡាញ់ភេទទាំងអស់ និងសេរីភាពក្នុងការមិនស្រឡាញ់ភេទទាំងអស់ ប៉ុន្តែខ្ញុំមិនគាំទ្រចំពោះការបៀតបៀនអ្នកដទៃ និងការបង្ខិតបង្ខំផ្លូវភេទ។

  11. អរគុណដែលបានចែករំលែក និយាយរួមទៅ តើអ្នកចង់បានអ្វីពិតប្រាកដ ពីខ្មែរយើងសព្វថ្ងៃ ? ចង់បានសិទ្ធិសេរីភាពក្នុងការរស់នៅ ឬ សិទ្ធិសេរីភាពក្នុងការនិយាយស្តី ឬ សិទ្ធិសេរីភាពក្នុង ការស្រឡញ់គ្នារវាងប្រុសនិងប្រុស ឬ ស្រីនឹងស្រី ?

    បើស្រឡាញ់ភេទដូចគ្នាហ្នឹង ចង់បានកូនម៉េចទៅ ? ធ្វើម៉េចបានកូន បើតាមដឹង លុះតែរួមរក្សភេទផ្ទុយគ្នា ទើបមានកើត មិនដែលដឹង មិនដែលឃើញមនុស្សស្រី មានកូនអត់ប្រុសទេ ! មិនថាអញ្ចឹង ?

  12. OK ! I agree with you sister, but you are talking about nature that is meant the real nature ! BUTt we don’t want to use anykind of using forces, propagandas, advertizings, couragements, harrashment against or for them to commit any action or to become as homosesxual or to become as gay or lesbian. That’s fine ! BUt if you or any group of people setup the organization or group and try to organize people to join and declar that we are the homosexual or lesbian and want freedom to excercise over your committments; I think it’s not right and it’s not nature.

    Remember sister, did you say that if they want any child they gaonna use any… unnature to produce baby I think it’s not right and it’s not nature. Don’t you think so, sister ?

  13. Some parts I don’t think so. What is right and what is wrong, hmmm… If they think it’s right and okay for them and don’t affect to anybody, I think it’s good because that is their own and personal choice. We have no rights to tell and judge them to do this and that because they are human being like us. Sometimes we need something as personal. They are also the same.

    I am not going to encourage anybody to have love same sex if they don’t want because we cannot force someone, their head and their heart to live what our thoughts forever. I just want them to live their life. I just want to tell them they are not different from us. I just want to tell them they are human being also. I just want to tell them they are not alone, they are not going to be rejected….

    if you never live with or know someone who is real lesbian or gay, you never understand them. Love is something that you cannot fake it. Love is holy. You cannot lie yourselves to love someone. Love is something like by chance, like destiny or like miracle….

  14. I agree they should have their own and, or personal choice and we are all human being should have the right to advise, to judge, or to tell them what to do.

    Wanting or not, if we are supporting them what to do, they will do it again and again. Sooner or later they will be out of control and breaking our original human being code or ethical of conducts.

    What is the difference between living with or without lesbian or gay, but you have already told us for what they have done to each other, right ? If you don’t mind, can you let me to investigate or to see what is going on our there?

    • We discuss, we just try to understand each other. But you don’t. You don’t try to understand us. Just open your heart and try to understand us. I know you are worried that if Cambodia has a lot of people who love same sex, it will affect to Cambodian population and Cambodia will be attacked and controlled by nearby countries, such as Vietnamese or Thai. I understand about this and understand about nature you mentioned. But just remember love same sex, we cannot force someone to have love like this if they don’t. It’s their sexual orientation and their own personal choice. If they cannot have their own children, there are a lot of orphans which their irresponsible parents throw and abandon them everyday; they can ask for one or two. Being a good human, being a good citizen, just being responsible and don’t make someone and themselves hurt…

      On 2/29/12, Phkay wrote: > No and never. Two people have different strong perspectives, and no > commit to listen and understand another party hmmm… even we discuss > one hundred years… just waste the time… > >

  15. Come on cool off your heart, a little sister !

    We are discussing and trying to understand each other, but your mind is just a little bit too hot. You have to be patient a little bit and we’ll be reached the conclusion. You have to state your points clearly of what you want and of what you and your partner have difficult with. From that point we need to find a cooler place to sit down and talk, I hope we’ll get what we want. This is just too soon to conclude the outcome and I am a little bit stunted for your reacting. I know the youngsters want to bee boom boom and run away.

    I believe that your committments are freedom of speech, freedom of expression, freedom of thoughts, freedom of assymblies with your friends, partmers, or others, BUT when you maintain those things for youself and limit for others, the thing would not go well; remember that you have said “do not use forces” in order to deal with these situations, right ?

    Be honestly, I do have a lot of things to discuss with you, but you are just kind of out control and I don’t know for sure that your thinking is pretended or faked.

  16. According to yr above questions:
    Actually when we want to understand clearly about being Gay in every where in the world (which include Cambodia)
    1. Sex identity is talking about biologically issues. Eg. male has penis and female has virgin. Male has breast but cannot feed baby, while woman have breast to feed baby. ស្រ្តីមានស្បូនដែលអាចផ្ទុកកូនបាន។ No matter if they gay, lesbian, transgender. But Sex identity cannot be changed, but can be operate. Like Popy, her sex identity is male. She was born as male body.

    2. Sexual Orientation is talking about sexual attraction. Eg. There is a male body (gay). He looks as man, but after he has grown up. Usually, man starts to have hair around his penis. On that time, he has feeling about sex and love. So his sexual orientation can be “love opposite sex” or “love the same sex” or “love both sex”

    3. Gender identity is about social construction. Society has been created by people. So those culture, laws, regulations, religious, schools’ rules…. were or are created by people. Then our ancestors created culture such as they say there are only man and woman (naturally) which was not understood by them during that period .

    Another example: Just keep Popy as example again (i think you know Popy). If you never know her experiences, you think she is a woman. But she was a male body whom her gender identity is female.
    🙂

  17. It seem to be sex expert, right ? However, I have no idea about these things and I’m not sure for me to talk about these things here either. How they are important for us to discuss about these and how they affect our lives ? You are always talking about nature but why you keep talking about transgender like Miss Popy. Why is Miss Popy relate to your discussing ?

    After you have learned and known about these things, it could be affected in your mind that make you to become homosexual, lesbian, gay, or love same sex and withdraw your mind form opposite sex, right ? I think it’s very dangerous to our human life and our society. Don’t you think so ?

  18. I m not sex expert. But as i mentioned earlier… i do understand you said too. We are Khmer. We can learn from each other.

    What you wish to understand? When you said ..After you have learned and known about these things, it could be affected in your mind that make you to become homosexual, lesbian, gay, or love same sex and withdraw your mind form opposite sex, right ? I think it’s very dangerous to our human life and our society. Don’t you think so ? ”

    It means, you can become gay any time. Have you ever fuck a man? if so how you feel?

    • I’m stunned about your question and I don’t want to answer direct to the question, but people have different minds, different thoughts, and also different actions, or no at all. I think you are thinking deeper and deeper into the sensational shadow of sexuality. I think you are a little bit out of control when you used the specific word about sex to discuss here. If you don’t mind, I would like you to stay away from using the specific “F” word in this discussion, but use substitute word instead.

      Do you believe in ghost ? If you do, when you are walking alone in the night of the fullmoon, do you or did you ever seen the darkness of the shadow of the big tree with thickness of the bushes underneat ? What do you feel and what will you do if no way around ?

      • haha… i am not a lie person. If i want to say Fuck, it should be FUCK. no matter what symbol it is.

        However, this discussion is related to sex. Because of sex education was not provided or even is not provided. There are many gender based violence against women, girls, children, gay community.

        Again, if you do accept different people have different ideas. Acceptance someone’s ideas is wonderful, but you agree or disagree is up to you. I do it either.

        I will not polite to those rude persons. But i am happy to discuss for better improvement with them.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s