Women, Girls and Lesbian, Transgender are Human Being…

Women’s Day! Lesbian’s Day!

When you say about Women and Girls, You should not Forget to Say about Lesbian, Transgender People🙂

Wednesday, 07 March 2012 10:30 ដោយ ៖ ស៊ាន កុសល Posted: ID-067

ភ្នំពេញ៖ យោងតាមសេចក្តី ថ្លែងការណ៍របស់ មជ្ឈមណ្ឌលសិទ្ធិមនុស្ស កម្ពុជា (CCHR) ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួលបាន CCHR បានអំពាវនាវដល់ ប្រជាពល រដ្ឋកម្ពុជាគ្រប់រូប ឲ្យប្រយុទ្ធប្រឆាំងអំពើ ហិង្សាដែលកើតចេញពី ភាពស្អប់ខ្ពើមអ្នក ស្រឡាញ់ ភេទដូចគ្នាប្រឆាំងលើស្រ្តី ខណៈដែលកម្ពុជានឹងរៀបចំ ប្រារព្ធរំលឹកខួប លើកទី១០១ នៃទិវានារីអន្តរជាតិ ក្រោមប្រធានបទ ” អ្នកម្តាយដ៏ឆ្នើមរបស់ខ្ញុំ ” ។
នៅក្នុងសេចក្តីថ្លែងការណ៍នោះក៏បានធ្វើការដកស្រង់ខ្លឹមសាររបស់គេហទំព័រព័ត៌មាន អ៊ិចស្រ្តា ដែលចុះផ្សាយ នៅថ្ងៃទី៥ ខែមីនា ស្តីអំពីអ្នកស្រឡាញ់ភេទដូចគ្នានៅកាណាដា បានរាយការណ៍នៅក្នុងអត្ថបទរបស់ខ្លួន ” របររកស៊ីផ្លូវភេទនៅកម្ពុជា ” ថា អ្នកប្តូរភេទ ជាស្រ្តីត្រូវបានគេបដិសេធការងារ បើសូម្បីតែការងារដែលទទួល ប្រាក់បៀវត្ស តិចតួច ដូចជាការងារនៅតាមភោជនីយដ្ឋាន និងការងារក្នុងរោងចក្រ កាត់ដេរក៏ដោយ។

គេហទំព័រនោះក៏បានឲ្យដឹងទៀតថា អ្នកប្តូរភេទជាស្ត្រីបាននឹងកំពុងប្រឈមនឹង ការរើសអើងពីសំណាក់ ក្រុមគ្រួសារ មិត្តភក្តិ និងសង្គម ដែលពួកគេមិនអាច រកការងារជាប់លាប់ធ្វើបាន។

ក្នុងគេហទំព័រអ៊ិចស្ត្រា បានឲ្យដឹងទៀតថា លោកសំ សិលា ជាអ្នកប្តូរភេទ ទៅជាស្រ្តីបាន លើក ឡើងថា អ្នកប្តូរភេទមានទេពកោសល្យ ជាច្រើនដែលសង្គម កម្ពុជា មើលរំលង ហើយមិនទទួលស្គាល់នៅឡើយ។

ជាមួយនិងគេហទំព័រព័ត៌មាន ខេមបូឌា ហេរ៉ល ដែលចុះផ្សាយនៅថ្ងៃទី២៩ កុម្ភៈ បានដកស្រង់សម្តី កញ្ញាប៉ុបពី ដែលជាតារាប្តូរភេទជាស្រ្តីនឹងជាពិធីការិនីកម្មវិធី ដើមភូមិ ចុងភូមិរបស់ស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ដែល ទើបតែទទួល បានពានរង្វាន់ អាណាចក្រតារានាពេលថ្មីៗនេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា គ្រប់រូបបញ្ឈប់ អំពើរើសអើងប្រឆាំងនិងរូបនាង។

អ្នកសម្របសម្រួលគម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រនៃ មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជាលោក ហែម សុខលីបានទទួលស្គាល់ស្នាដៃរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ប្រសិនបើស្រ្តី គ្រប់ៗរូបមិនថា មាននិន្នាការភេទ ឬអត្តសញ្ញាណយេនឌ័របែបណា ទេពួកគាត់គួរនឹងទទួលបានការទទួលស្គាល់ ការគោរពនិងសមភាពពេញលេញ។

លោក ហែម សុខលី ក៏បានថ្លែងថា រដ្ឋាភិបាលត្រូវធានាសុវត្ថិភាពផ្លូវកាយ និងផ្លូវចិត្តដល់ស្ត្រី ដែលជាអ្នក ស្រឡាញ់ភេទដូចគ្នា តាមរយៈ ការអនុវត្តច្បាប់ ប្រឆាំងអំពើហិង្សា ហើយត្រូវបញ្ចូលបញ្ហាអ្នកស្រឡាញ់ ភេទដូចគ្នានៅក្នុង របៀបវារៈនៃ គោលនយោបាយរបស់ខ្លួនដើម្បី បញ្ចប់អំពើរើសអើង និងអាកប្បកិរិយា ស្អប់ខ្ពើមអ្នក ស្រឡាញ់ភេទដូចគ្នា និងអំពើហិង្សា ប្រឆាំងលើស្ត្រី ដែលស្រឡាញ់ភេទដូចគ្នា៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s