ប៉ុប​ពី ​​ស្លៀក​ឈុត​ប្រពៃណី​លើក​ដំបូង

ផ្សាយ​ក្នុង​ផ្នែក​ ព័ត៌មានកម្សាន្ត ដោយ ingsola កាលពី 12 hours ago 6 Comments
ប៉ុប​​ពី​ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ចំពោះ​ការ​ស្លៀក​ពាក់​បែប​ប្រពៃណី​ថា​ ជួយ​លើក​កម្ពស់​វប្បធម៌​ខ្មែរ ក៏​ដូច​ជា​សិល្បៈ បើ​ទោះ​ជា​នាង​មិន​សូវ​ជា​ចូល​ចិត្ត​ការ​ស្លៀក​​ពាក់​បែប​ប្រពៃណី​នេះ​យ៉ាង​ណា​ក៏​ដោយ។​

តារា​សម្ដែង​ និង​ជាពិធី​ការិនី​​​ ​កញ្ញា ប៉ុប​ពី​ បាន​និយាយ​​ថា “ខ្ញុំ​មិន​ដែល​ចូល​ចិត្ត​ស្លៀក​ពាក់​បែប​ប្រពៃណី​ទេ តែ​ពេល​បាន​ស្លៀក​ពាក់​ម្ដង មើល​ទៅ​ដូច​ជា​ប្លែក និង​គួរ​ឲ្យ​ចាប់​អារម្មណ៍ ហើយ​គិត​ថា​ដូច​ជា​បាន​លើក​កម្ពស់​វប្បធម៌​ខ្មែរ​ឲ្យ​គង់វង្ស”។

​កញ្ញា​បន្ត​ថា​ ពី​មុន​​នៅ​ពេល​មាន​កម្មវិធី​តូច​ធំ​​កញ្ញា​តែង​តែ​ស្លៀក​សំលៀក​បំពាក់​ជា​រ៉ូប​ខ្លី​សាច់​កំណាត់​យឺត។ ​​ចំពោះ​សំលៀក​បំពាក់​បែប​ប្រពៃ​ណី​ខ្មែរ​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​​កញ្ញា​ជ្រើសរើស​យក​មក​ស្លៀក​ចូល​រួម​ក្នុង​កម្មវិធី​សម្ពោធភោជនីយដ្ឋាន “ភូមិ​ម្ហូប​ខ្មែរ​​” កាល​ពី​សប្ដាហ៍​មុន។

ពិធី​ការិនី​របស់​ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ក្នុង​កម្មវិធី ​”ដើម​ភូមិ ចុង​ភូមិ”​ បាន​បន្ត​​ទៀត​ថា​ ស្លៀក​ពាក់​បែប​ប្រពៃណី​ខ្មែរ​នេះ​ពិត​ជា​ពិបាក​ណាស់​មិន​ដូច​ជា​​ការ​ស្លៀក​បែប​រ៉ូប​ខ្លីៗ​​ទេ​ងាយ​ស្រួល​ដើរ​ហើរ​ស្រាល​ខ្លួន។ សំលៀកបំពាក់​បែប​ប្រពៃណី​ពេល​ពាក់​ទៅ​តឹង​ណែន​ជាប់​ខ្លួន​ធ្វើ​ឲ្យ​​ពិបាក​ដក​ដង្ហើម​និង​ស្អុះ​ស្អាប់​ណាស់​ ហើយ​ពិបាក​ជាង​នេះ​ទៅ​ទៀត​គឺ​មិន​អាច​​ប៉ះ​ទឹក​បាន​ទេ​​ព្រោះ​ធ្វើ​ឲ្យ​ដាន​​អាក្រក់​មើល​។

អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត​នោះ​គឺ​ពិបាក​ទាំង​ដើរ ទាំង​អង្គុយ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​រហូត ​ហើយ​ត្រូវ​រៀប​ចំ​អត្តចរិត​ឲ្យ​សក្ដិសម​និង​សំលៀក​បំពាក់ ​ព្រោះ​ត្រូវ​ធ្វើ​ចរិត​ឲ្យ​ទន់​ភ្លន់​​មិន​អាច​ធ្វើ​កាយ​វិការ​ច្រងេងច្រងាង​បាន​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​តារា​ទើប​ទទួល​បាន​ពាន​ជា​តារាសម្ដែង​ភេទ​ទី​បី​ឆ្នើម​បាន​សង្កត់​ធ្ងន់​ថា​ ការ​បាន​ស្លៀក​សំលៀកបំពាក់​បែប​ប្រពៃណី​ពិត​ជា​បាន​ជួយ​លើក​កម្ពស់​ដល់​វប្បធម៌​របស់​ជាតិ​ ក៏​ដូច​ជា​សិល្បៈ នៅ​ពេល​ដែល​អ្នក​សិល្បៈ​ទាំង​អស់​នាំ​គ្នា​លើក​តម្កើង​ការ​ពាក់​បែប​ប្រពៃណី​ខ្មែរ។

នាង​និយាយ​ទៀត​ថា​មិន​មែន​​នាង​​មិន​ស្លៀក​​សំលៀក​បំពាក់​បែប​ប្រពៃណី​ខ្មែរ​នេះ​បោះ​បង់​វប្បធម៌​ប្រពៃណី​យើង​ចោល​ឫ​ក៏​ស្អប់​ប្រពៃណី​យើង​ទៅ​ស្រឡាញ់​ប្រពៃណី​គេ​ទេ​គ្រាន់​តែ​មិន​មាន​ចំណង់​ចំណូល​ចិត្ត​។ ប៉ុន្តែ​ពេល​បាន​ស្លៀកពាក់​ទៅ​ឃើញ​ថា​ស្អាត និង​​មាន​អារម្មណ៍​ប្លែក​ខុស​ពី​សំលៀកបំពាក់​ខើច​ខ្លីៗ។​​

​នៅ​រដូវចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នេះ​ នាងនឹង​ជូន​ម្ដាយ​ទៅ​វត្ត​ ដោយ​​ស្លៀក​សំលៀក​បំពាក់​ជា​សិស្ស​សាលា​អាវ​ស​សំពត់​ខៀវ​ ប៉ុន្តែ​នាង​ថា ចង់​ស្លៀក​ពាក់​ប្រពៃណី​ម្ដង​ទៀត ​ព្រោះ​ធ្លាប់​ម្ដង​ឃើញ​ថា​ស្អាត”។​

ប៉ុបពី មាន​​កំណើត​នៅ​ភ្នំពេញ​​ ក្រៅ​ពី​សម្ដែង​ជា​ភេទ​ទី​បី​ឆ្នើម កញ្ញា​ជា​ពិធី​ការិនី​ល្អ​មួយ​រូប​ថែម​ទៀត​ក្នុង​កម្មវិធី “ដើម​ភូមិ​ចុង​ភូមិ” របស់​ស្ថានីយ​ទូរទស្សន៍​ អាស៊ីអាគ្នេយ៍៕

អត្ថបទ៖ ឡាយ សុខអូន​​​​​​
កែសម្រួល៖ ទារិកា

3 thoughts on “ប៉ុប​ពី ​​ស្លៀក​ឈុត​ប្រពៃណី​លើក​ដំបូង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s