ការយល់ឃើញនៃទំនោរផ្លូវភេទ និងការកំនត់ យែនឌ័រនៅកម្ពុជា

ដើម្បីស្វែងយល់ពីស្ថានភាពថ្មីៗរបស់អ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា វាជាការចាំបាច់ ក្នុងការពិចារណាទៅលើទិដ្ឋភាពផ្នែកវប្បធម៌ សង្គម សាសនា និងនយោបាយ ទៅលើទំនោរផ្លូវភេទ និងការកំនត់យែនឌ័រ នៅកម្ពុជា។

ការយល់ឃើញផ្នែកវប្បធម៌

ជាលទ្ធផលនៃភាសា និងវប្បធម៌ខុសពីគ្នាបញ្ញាត្តិនៃការស្រលាញ់ភេទដូចគ្នា ដែលបាន យល់នៅ ប្រទេសអឺរ៉ុប វាមិនចាំបាច់ត្រូវបកប្រែ ឬយល់ដឹងដោយផ្ទាល់នៅក្នុង បរិបទនៃ ប្រទេសកម្ពុជាទេ។ ភាសាខ្មែរមិនមានវាក្យស័ព្ទសម្រាប់ពិពរ័ណ៌នា ឲ្យពិតប្រាកដពីការ ស្រលាញ់នៃភេទ និងអាកប្បកិរិយាផ្លូវភេទ។ នេះមានន័យថាគ្មានពាក្យសម្រាប់ពិពរ័ណ៌នាអំពីមនុស្សដែលស្រលាញ់ភេទផ្ទុយគ្នា ស្រលាញ់ភេទដូចគ្នា និងស្រលាញ់ភេទទាំងពីរឡើយ។

ប្រជាជនកម្ពុជាមិនមានទំនៀមទម្លាប់បែងចែកមនុស្សតាមរបៀបនេះទេ។

ផ្ទុយពីនេះ ប្រជាជនកម្ពុជាយល់ដឹងពីភេទ គឺបណ្តាលមកពីបញ្ញាត្តិនៃយែនឌ័រ អត្តចរិក និងបុគ្គលិកលក្ខណៈនៅក្នុងករណីនៅអាស៊ីអាគ្នេយ៍ដែលប្រជាជនកម្ពុជាយល់ដឹងពីបញ្ញត្តិនៃយែនឌ័រ និងភេទមាន លក្ខណៈតឹងរឹងតិចតួចជាងការបែងចែកផ្នែក ប្រុស ឬ ស្រី នៅប្រទេសអឺរ៉ុប។ យែនឌ័រត្រូវបានពិព័រណ៌នាជាម្មតាដោយប្រើពាក្យ ”ស្រី“ និង ”ប្រុស” ដែលមានន័យថា ”មនុស្សភេទស្រី” និង”មនុស្សភេទប្រុស”។ ពាក្យថា ញី និងឈ្មោល ក៏បានចង្អុលប្រាប់ពីយែនឌ័រដែលមានន័យថា ”ប្រុស”និង ”ស្រី” ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលគូនៃពាក្យនេះ ត្រូវបានប្រើដើម្បីកំនត់ពីផ្នែក ជីវសាស្រ្តរបស់មនុស្ស នៅក្នុងបរិបទខ្លះ ពាក្យទាំងអស់នោះត្រូវបានប្រើចំពោះសត្វ និងរុក្ខជាតិ¬¬¬ជាង។

ពាក្យទី៥ គឺខ្ទើយ ដែលប្រើសម្រាប់ពិព័រណ៌នាអំពីយែននឌ័រផងដែរ តែមានការបកស្រាយផ្សេងពីគ្នា។ វាត្រូវបានកំនត់នៅក្នុងវចនានុក្រម វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យថា គឺជាមនុស្សដែលមានប្រដាប់បន្តពូជ ជាប្រុសផងនិងស្រីផង។ ទោះជាយ៉ាងណាក៏ដោយ វាត្រូវគេបាន ប្រើជាធម្មតាដើម្បីពិព័រណ៌នាអំពីអ្នក ទាំងឡាយណាដែលមានសិរីរាង្គជាមនុស្សប្រុស រឺមនុស្សស្រីធម្មតា ប៉ុន្តែបែរជាបង្ហាញពីបុគ្គលិកលក្ខណៈ ផ្ទុយពីភេទរបស់ខ្លួន។ តាមការឆ្លុះបញ្ចាំងពីការបកស្រាយខាងលើពាក្យ ខ្ទើយ ជារឿយៗត្រូវបានប្រើ ដើម្បីពិព័រណ៌នាពីមនុស្សប្រុសដែលស្លៀកពាក់ជាស្រី។

នៅពេលដែលប្រជាជនកម្ពុជាមិនបានបែងចែកមនុស្សទូទៅដោយផ្អែកលើការស្រលាញ់នៃភេទ និងអាកប្បកិរិយាផ្លូវភេទមានភាពខុសប្លែកផ្សេងៗគ្នាដើម្បីជួយពន្យល់ពីភេទ។ សង្គមកម្ពុជាកត់សំគាល់ពីភាពខុសប្លែកគ្នាពីរនៃប្រភេទបុគ្គលិកលក្ខណៈ រឺ ចរិតសម្រាប់ បុរស។ ចរិកស្រី្តត្រូវបានស្គាល់ថាជាទន់ភ្លន់ ត្រូវបាននិយាយថាដើម្បីធើ្វឲ្យ បុគ្គលិកលក្ខណៈ ដូចទៅនិងស្រ្តី។ ចំណែកឯចរិកប្រុស ឬប្រភេទ ចរិកលក្ខណៈរឹងមាំបានបង្ហាញពីអី្វ ដែលត្រូវ បានគេចាត់ទុកថាមានលក្ខណៈប្រពៃណីជាបុគ្គលិកលក្ខណៈ ជាបុរសច្រើនជាង។

ដោយផ្តោតលើលក្ខណៈអត្តចរិកទាំងនេះ និងអាកប្បកិរិយាដែលមើលឃើញពីខាងក្រៅ ជំនួសឲ្យ ទំនោរផ្លូវភេទ នោះមានន័យថាប្រជាជនកម្ពុជាជាច្រើនដែល ជាអ្នកស្រលាញ់ ភេទដូចគ្នាមិនបង្ហាញថា ខ្លួនរបស់ពួកគេថាអញ្ចឹងទេ។ សូម្បីតែនៅពេលដែលប្រជាជនកម្ពុជាប្រើពាក្យថា “Gay” ពួកគេជាទូទៅ សំដៅទៅលើបុរស ដែលមើលពីខាងក្រៅទៅជាស្រ្តី ឬក្នុងចំនួនតិចតួចណាស់សំដៅលើស្រី្តដែលមើល ពីខាង ក្រៅទៅជាបុរស។ ដូចេ្នះ បុគ្គលគ្រប់រូបអាចពិព័រណនាខ្លួនរបស់ពួកគេថាជា “អ្នកស្រលាញ់ភេទផ្ទុយគ្នា” ដែលផ្ទុយពីសកម្មភាពនៃការ ស្រលាញ់ផ្នែកភេទដូចគ្នា របស់ពួកគេ។ ដូចដែលប្រជាជនកម្ពុជាម្នាក់បានអះអាងថា “ខ្ញុំមិនមែនជាខ្ទើយទេ។ ខ្ញុំគ្រាន់តែចូលចិត្តរួមភេទជាមួយបុរស។” ហេតុនេះ សកម្មជន និងអ្នកស្រាវជ្រាវ បានប្រើពាក្យថា “ស្រី្តស្រលាញ់ស្រី្ត” (WSW) និង “បុរសស្រលាញ់បុរស” (MSM) ដើម្បីពិព័រណ៌នាពីស្រ្តី និងបុរសដែលស្រលាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជាយើង។ ទោះជាយ៉ាងណាក៏ដោយក៏ បច្ចេកស័ព្ទនៅតែមានបញ្ហាដូចមានការពិភាក្សាខាងក្រោម។
ក្រុមនៃពាក្យបច្ចេកទេសផ្សេងទៀតប្រើដើម្បីបែងចែកបុគ្គលិកលក្ខណៈ និងអត្តចរិករបស់ MSM។ អត្ថបទរបស់លោក បាបារា អឺស នៅក្នុងទនានុប្បវត្តិ ដែលមានចំណងជើងថា យេនឌ័រ និងការអភិវឌ្ឍ បានពិព័រណ៌នាអំពី “សក់ខ្លី” “សក់វែង” (ស្រីស្រស់ ឬស្រីមាន មន្តស្នេហ៍) និង “បុរសពិត (មនុស្សពិតប្រាកដ ឬមនុស្សភេទប្រុស)។ ពាក្យសក់ខ្លី និងប្រុសស្អាត (ប្រុសសង្ហារ) នៅពេលខ្លះ ត្រូវបានប្រើដើម្បីបែងចែកបុរសដែលស្លៀកពាក់ និងបង្ហាញថាជាបុរស ប៉ុនែ្តអាចរួមភេទទាំងជាមួយបុរសទាំងជាមួយស្រ្តី។ ខណៈពេល ដែលពួកគេអាចបង្ហាញរូបរាងជាស្ត្រីដែលខុសពីច្បាប់ទម្លាប់សង្គម អត្តចរិកខាងក្រៅ របស់ពួកគេធ្វើឲ្យពួកចូលចុះទៅនិងសង្គម។ អ្នកសក់ខ្លីមួយចំនួនតូចរួមភេទ តែជាមួយបុរស តែប៉ុណោ្ណះ។ ជាធម្មតា ពួកគេរៀបការហើយប្រពន្ធរបស់ពួកគេមិនដឹងថាពួកគេអាច រួមភេទ ជាមួយមនុស្សដែលមាន ភេទដូចគ្នា។ ចំណែកឯអ្នកមួយចំនួន ដែលស្លៀកពាក់ជាស្រីស្រស់ (ស្រីមានមន្តសេ្នហ៍) ក្នុងការ ចូលរួមពិធីផ្សេងៗ ជាធម្មតាពួកគេមិនស្លៀកពាក់ផ្ទុយពីភេទ របស់ពួកគេទេនៅតាមទីសាធារណៈ។ “អ្នកសក់ខ្លី” ខ្លះអាចមានកត្តាចិត្តសាស្រ្តជា “អ្នកសក់វែង” ប៉ុនែ្តដើម្បីឲ្យសង្គមទទួលស្គាល់ពួកកាត់សក់ខ្លី។

ស្រីស្រស់ រឺ”សក់វែង” ជាអ្នកប្តូរភេទដែលពាក់សក់វែង ហើយបង្ហាញការស្លៀកពាក់ និងសកម្មភាពជាស្រី្ត។ ពូកគេអាចចាក់អរម៉ូនដើម្បីផ្លាស់ប្តូររូបរាងរបស់ពួកគេ រឺបើសិនជាពួកគេមានប្រាក់ ពួកគេអាចវះកាត់ប្តូរភេទបាន។ នៅពេលដែលពួកគេអាចចាត់ទុកខ្លួនពួកគេថាជា ”ខ្ទើយ” ពួកគេអាចនឹងរង ការប្រមាថ ឬការរើសអើងដោយការហៅពួកគេថាជា “ខ្ទើយ” ជាជាងហៅថាស្រីស្រស់ ពីអ្នកដទៃ។ តាមលក្ខណៈចិត្តសាស្រ្ត ពួកគេបានចាត់ទុកខ្លួនពួកគេថាជាស្រី្ត ហើយចង់រួមរស់ ជាមួយ“បុរសពិត”។ ដោយសារតែមូលហេតុនេះ ទើបពាក្យ MSM មិនត្រឹមត្រូវទេនៅពេល ប្រើប្រាស់ចំពោះស្រីស្រស់។

“បុរសពិត” ឬ“ប្រុសពិតប្រាកដ”(មនុស្សភេទប្រុស)ប្រាថ្នាចង់បានទាំងសក់ខ្លី និងស្រីស្រស់។ គេបានដឹងតិចតួចអំពីដែនកំនត់នៃផ្លូវភេទក្នុងចំនោមបុរសពិតប្រាកដ មានន័យថាពួកគេ មានការ ស្ទាក់ស្ទើរ ជាមួយអ្នកស្រាវជ្រាវ។ អ្នកខ្លះអាចរួមភេទបានតែជាមួយស្រ្តី ចំនែកឯអ្នកដទៃផ្សេងទៀត អាចរួមភេទជាមួយស្រ្តីផង និងបុរសផង។ ពួកគេជារឿយៗ អាចរៀបការ រឺនឹងរៀបការជាមួយស្រ្តី។ ខ្លះទៀតអាចលក់ផ្លូវភេទទៅឲ្យទាំងបុរស និងស្រី្ត ដែលវាមិនមែនជាភាពចាំបាច់ទាក់ទងនិងការបំពេញផ្លូវភេទទេ តែវាជារូបភាពនៃប្រភព ប្រាក់ចំនូល។

គេគួរតែត្រូវគេសង្កត់ធ្ងន់ថា ខណៈពេលដែលភាសានិងបច្ចេកស័ព្ទជួយពន្យល់នូវរបៀប ដែលបញ្ញាត្តិយែនឌ័រ និងភេទ ត្រូវបានយល់នៅប្រទេសកម្ពុជា បុគ្គលិកលក្ខណៈ និងសេចក្តីស្រលាញ់របស់បុគ្គលម្នាក់ៗមានលក្ខណៈតែមួយឬរឺអាចមិនមានភាពចាំបាច់ដើម្បីធ្វើការបែងចែកប្រភេទនោះទេ។

ស្រី្តស្រលាញ់ស្រី្ត និងអ្នកប្តូរភេទស្រីជាប្រុស ជាទូទៅបានលាក់ទុកនូវទំនាក់ទំនង ស្រ្តីស្រលាញ់ស្រី្ត ដែលមិនអាចពន្យល់បាននៅក្នុងសង្គមកម្ពុជា។ ប្រជាជនកម្ពុជាអាច ប្រើពាក្យថា “បុរសស្រលាញ់បុរស” ដើម្បីពិព័រណ៌នាអំពីភេទស្រីផងដែរ។ គេស្ទើរតែគ្មានព័ត៌មានអំពីស្រ្តីស្រលាញ់ស្រ្តីនៅប្រទេសកម្ពុជា និងមិនមានកម្មវិធី របស់អង្គការក្រៅរដ្ឋាភិបាលបានកំនត់ក្រុមគោលដៅលើស្រី្តស្រលាញ់ស្រី្ត។ ការផ្តល់ នូវតួនាទីប្រពៃណី មនុស្សស្រីមានលទ្ធភាពតិចតួចក្នុងការទទួលបាន នូវភាពជាទំនាក់ទំនង ជាងបុរសស្រលាញ់បុរស ទាំងលក្ខណៈឯកជន និងលក្ខណៈសាធារណៈ។ មោទនភាពរបស់អ្នករៀបចំឈ្មោះ កូឡេតេ អូរីហ្គែន បានសរសេរថា “វាដូចនិងអ្នកស្រី្តនិយម ពីមុនៗដែរ។ ពីមុន ស្រី្តទាមទារសិទ្ធិដែល ជាស្រី្ត ហើយបន្ទាប់មកទាមទារសទិ្ធបន្ថែមដែល ជាស្រី្តស្រលាញ់ស្រ្តី។ ” មជ្ឈមណ្ឌលសិទិ្ធមនុស្ស កម្ពុជាបាននិយាយទៅកាន់ក្រុម ស្រី្តស្រលាញ់ស្រី្តនៅទីក្រុងសៀមរាប ក្រុមនោះមានអ្នកស្លៀកពាក់ដូចបុរសបីនាក់ និងអ្នកដែលនៅសល់ផ្សេងទៀតគឺស្លៀកពាក់ដូចស្រី្ត។ តាមរយៈការពិភាក្សា ដ៏វែងមួយ គេស្រាយបំភ្លឺថា អ្នកដែលស្លៀកពាក់ដូចបុរស និងអ្នកនៅសល់ដែលស្លៀកពាក់ដូចស្រី ធ្វើបែបនេះដោយសារចង់សំរបខ្លួនជាមួយសង្គម។ ក្មេងស្រីម្នាក់បានពន្យល់ថា “ខ្ញុំស្លៀកពាក់ ដូចស្រី ព្រោះខ្ញុំត្រូវ ការស្វែងរកការងារធ្វើ និងរកលុយ។ ខ្ញុំត្រូវការលាក់ខ្លួនពីឪពុកម្តាយខ្ញុំ ពីព្រោះពួកគាត់ស្អប់អ្នកដែល ជាស្រ្តីស្រលាញ់ស្រ្តី។” បញ្ហាសំខាន់ពីរដែលបង្ហាញដោយ ស្រ្តីទាំងនេះ គឺស្វែងរកការងារធ្វើហើយ អាចស្រលាញ់ម្នាក់ និងបង្កើតគ្រួសារមួយ។

សង្គមកម្ពុជាអាចអត់អោនឲ្យអាកប្បកិរិយាបុរសស្រឡាញ់បុរសដូចគ្នា (ក្នុងករណី “អ្នកសក់ខ្លី” និង ”បុរសពិតប្រាកដ” វាជាភាពឯករាជ្យដាច់ពីគ្នា និងមិនមានប៉ះពាល់ និងរចនាសម្ព័ន្ធប្រពៃណីគ្រួសារ)។ អាកប្បកិរិយាផ្លូវភេទក្នុងចំណោមមយុវជនឃើញថាបទពិសោធន៍មានផលប៉ះពាល់តិចតួច ពីព្រោះស្រី្ត ត្រូវបានគេរំពឹងទុកថារក្សាភាពបរិសុទ្ធរហូតដល់ពេលរៀបការ។ ការល្មើស ក្រមសីលធម៌របស់យុវវ័យអាចត្រូវបានបំភ្លេច ឬគ្មានការកត់សំគាល់។ ទោះជាយ៉ាងណា ក៏ដោយ ពួកគេត្រូវបានរំពឹងថាត្រូវរៀប ការ និងមានកូន។

យ៉ាងណាក៏ដោយ ខ្ទើយពិតប្រាកដ ជឿជាក់យ៉ាងមុតមាំថា ការសំរបទៅតាមគេ គឺជាការ ធ្វើពុត។ ហេតុនេះហើយ មានក្រុមមួយចំនួនតូចដែលបានបង្ហាញនូវអត្តសញ្ញាណភេទ ដោយបើកចំហ និង ដោយមិនយកចិត្តទុកដាក់ចំពោះគំនិតអភិរក្សរបស់ប្រជាជនកម្ពុជាទេ។ ដោយផ្តោតលើការរៀបការ និងការបង្កើតកូន បុគ្គលដែលជាអ្នកស្រលាញ់ភេទដូចគ្នា ស្ទើតែ ទាំងអស់ នឹងមានអារម្មណ៍ថារងសំពាធដោយគ្រួសារក្នុងការបន្តពូជពង្សគ្រួសារ។ លើសពីនេះទៅទៀតកង្វះខាត នូវប្រព័ន្ធសុវត្ថិភាពសង្គម មានន័យថាអ្នកជំនាន់មុន ត្រូវពឹងផ្អែកយ៉ាងខ្លាំងលើការគាំទ្រ និងថែទាំរបស់ក្មេងជំនាន់ក្រោយនៃគ្រួសាររបស់ពួកគេ។ ដោយសារមូលហេតុទាំងនេះ ហើយទើបប្រតិកម្មរបស់ឪពុកម្តាយចំពោះកូនរបស់ពួកគាត់ ដែលមានអត្តសញ្ញាណជាអ្នកស្រលាញ់ភេទដូចគ្នាមានលក្ខណៈខ្លាំងក្លា និងការដឹកនាំនូវ វិធីសាស្រ្តជាច្រើនដើម្បីទទួលបានការពារកូនគាត់លើការទទួលបាននូវទំនាក់ទំនងនៃទំនាក់ទំនង ដែលធ្វើឲ្យមានភាពអាម៉ាសដល់គ្រួសារ។

បុគ្គលដែលជាស្រ្តីស្រលាញ់ស្រ្តីម្នាក់នៅខេត្តបាត់ដំបងបានអត្ថាធិប្បាយថា “តើឪពុកម្តាយ របស់ខ្ញុំបង្ខំ ឲ្យខ្ញុំរៀបការ ដោយគ្មានច្បាប់ទម្លាប់ ឬការរិតត្បិតលើពូក គាត់បានយ៉ាងដូច ម្តេចទៅ? ខ្ញុំចង់រស់នៅជាមួយមនុស្សដែលខ្ញុំស្រលាញ់។ ពូកគាត់ហាមឃាត់ ខ្ញុំឲ្យឈប់ និយាយជាមួយមិត្តស្រីរបស់ខ្ញុំ ហើយគ្រួសារមិត្តស្រីរបស់ ខ្ញុំឃាត់នាងមិនឲ្យជួបជាមួយខ្ញុំ។ តើខ្ញុំអាចដោះស្រាយបញ្ហានេះយ៉ាងដូចម្តេច ហើយតើនរណាអាចជួយពួកយើងបាន?

បុគ្គលដែលជាបុរសស្រលាញ់បុរសម្នាក់មកពីទីរួមខេត្តបាត់ដំបងនិយាយថា “ អ្នករាល់គ្នា និយាយថា អ្នកដែលបុរសស្រលាញ់បុរសមិនមែនជាវប្បធម៌របស់យើងទេ។ តើខ្ញុំអាចធ្វើ ជាបុរសស្រលាញ់បុរសបានយ៉ាងដូចម្តេចទៅ?” កាលពីឆ្នាំមុន ឪពុកម្តាយរបស់គាត់ បានសុំគាត់ឲ្យរៀបការជាមួយស្រី្តម្នាក់។ គាត់បានធ្វើទៅតាមការស្នើសុំ។ ប៉ុនែ្ត នៅពេលឪពុកម្តាយបស់គាត់ នាំគាត់ទៅជួយគ្រួសារខាងស្រី កេ្មងស្រីម្នាក់នោះ បានសង្ស័យនូវសមត្ថភាពជាបី្ត(នៅក្នុងសំដីរបស់នាង) “មិនដូចប្រុសមិនដូចស្រ្តី។” នេះ បានធ្វើឲ្យគាត់មិនអាចទទួលបាននូវទំនាក់ទំនងជាមួយបុរសម្នាក់ ឬស្រី្តម្នាក់ មានន័យ “ បើខ្ញុំចង់រស់នៅជាមួយក្មេងប្រុស អ្នករាល់គ្នានឹងសើចខ្ញុំ។ ប៉ុន្តែបើខ្ញុំធ្វើតាមឪពុកម្តាយរបស់ខ្ញុំ ហើយរៀបការ ជាមួយកេ្មងស្រីខ្ញុំ ក៏នឹងត្រូវនាងសើចចំអកឲ្យដែរ។”

ការឈោងចាប់នូវទំនាក់ទំនងស្រលាញ់ភេទដូចគ្នា គឺជារឿងមួយដែលបុគ្គលស្ទើរ តែគ្រប់រូបមិនអាច គាំទ្រផ្នែកសង្គម និងផ្នែកសេដ្ឋកិច្ចបាន។ ភាពគ្រោះថ្នាក់នៃ ការបណ្តេញ ចេញពីភាពជិតស្និទ្ធរបស់ គ្រួសារ និងការលំបាកនៃសេដ្ឋកិច្ចបានជម្រុញ ឲ្យគាត់រស់ នៅម្នាក់ឯង ។ នេះមានន័យថាប្រជាជនដែលជាអ្នកស្រលាញ់ភេទដូចគ្នា មិនអាចរស់នៅក្នុង ជីវិតដែលគាត់ប្រាថ្នាចង់បាន ឬត្រូវតែប្រព្រឹត្តនូវ ទំនាក់ទំនងនៃការស្រឡាញ់ភេទដូចគ្នា ជាលក្ខណៈអាថ៌កំបាំង។ ការរស់នៅដោយផ្អែកលើសេដ្ឋកិច្ច និងការអនុវត្តជារឿងៗមាន ឥទ្ធិពលលើការបង្ហាញរបស់បុគ្គល និងអត្តសញ្ញាណភេទ។ នេះមានន័យ ថាប្រជាជនដែលជា អ្នកស្រលាញ់ ភេទដូចគ្នាមិនអាចរស់នៅក្នុងជីវិតដែលពួកគេប្រាថ្នាចង់បាន ហើយ ត្រូវ ប្រព្រឹត្តទំនាក់ទំនងនៃការស្រលាញ់ភេទដូចគ្នាក្នុងលក្ខណះអាថ៌កំបាំង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s