លទ្ធផលបីខែចុងឆ្នាំ២០១១របស់ក្រុមរ៉ក

Image

១.​ដំណើរការទូទៅ៖​ (សសេរដោយសង្ខេបពីដំណើរការនៃការវិវឌ្ឍន៍សំខាន់ៗរបស់ក្រុមនៅខេត្ត/តំបន់គ្របដណ្តប់)

ការងាររបស់បុរសស្រលាញ់ភេទដូចគ្នាបានចាប់ផ្តើមជាង១៥ឆ្នាំមកហើយដោយគាំទ្រលើវិសយ័សុខភេទ(ហ៊ីវ)និងកាមរោគក្នុងចំណោបបុរសស្រលាញ់​បុរសនិងស្រីស្រស់។ការពិភាក្សាអំពីស្រីស្រលាញ់ស្រីមិន​និងសិទ្ធិមនុស្សមិនទាន់មានការពិភាក្សាគ្នានៅទ្បើយ។​សហគមន៌ឥន្ធនូយល់ឃើញថាតំរូវការជាក់​ស្តែងរបស់អ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជាគឺសិទ្ធិមនុស្សដែលមនុ​ស្សគ្រប់រូបមានតាំងពីកំណើតតែមិនបានយកមកប្រើក្នុងចំណោមអ្នកស្រលាញ់ភេទ​ដូចគ្នា​ដូចជា​បុរសស្រលាញ់បុរស,​ស្រីស្រលាញ់ស្រី,​មនុស្សស្រលាញ់ពីរភេទ,​និងអ្នកប្តូរភេទនៅ​ប្រទេសកម្ពុជា។ទោះបីជាយ៉ាងណាក៏ដោយយើងពុំទាន់​ឃើញមានបណ្តាញរឹងមុំា,មិនមានភាពជាអ្នកដឹកនាំ,​និងកង្វះទំនាក់ទនងក្នុងចំណោមអ្នកស្រលាញ់ភេទដូចគ្នា។​រ៉ក់សំរេចជ្រើសបុគ្គលិកក្រៅម៉ោងដើម្បី​ធ្វើ​ការផ្សព្វផ្សាយសិទ្ធិមនុស្សដែលសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នាជាសិទ្ធិមនុស្ស។សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នាឬសិទ្ធិមនុស្ស​ត្រូវបានផ្សព្វផ្សាយជាសាធារណ:​តាមរយ:ការប្រជុំទៀងទាត់ក្នុងចំណោមអ្នកស្រលាញ់ភេទដូចគ្នា​និងអង្គការស្ថានទូត,​សប្តាហ៌មោទន:ភាព,​សកលវិទ្យាល័យ,​សារពត៌មាន,​អ៊ីនធឺណេតនិងហ្វេសប៊ុកជាដើម។

២.តើធ្វើបានសំរេចនូវសកម្មភាពសំខាន់ៗអ្វីខ្លះ? (រៀបរាប់សកម្មភាពលំអិតទូទៅដែលបានអនុវត្តិកន្លងមកមានភ្ជាប់ឯកសារយោង-រូបភាពឬវិបសាយឬហ្វេសប៊ុក)

 • ការប្រជុំទៀងទាត់ជាមួយក្រុមស្ត្រីស្រលាញ់​ស្ត្រីនិងបុរសប្តូរភេទនៅការិយាល័យអង្កការលីកាដូភ្នំពេញនិង​ការប្រជុំស្ត្រីស្រលាញ់ស្ត្រីសៀមរាប​រាងរាល់សប្តាហ៌
 • ការប្រជុំជាមួយអ្នកសារពត៌មានក្នុងគោលបំណងចែករំលែកពត៌មានអំពីបញ្ហានិងការរំលោភសិទ្ធិចំពោះអ្នកស្រលាញ់ភេទដូចគ្នាក្នុងសង្គម​កម្ពុជា​ជាពិសេសណែនាំដល់អ្នកសារពត៌មានទាំងអស់អោយស្វែងរកពត៌មានត្រឹមត្រូវអំពីអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា(សៀវភៅអំពីអ្នកស្រលាញ់ភេទដូចគ្នា)។
 • ចុះកសាងនិងពង្រឹងក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅខេត្តកំពុងធំនិងសៀមរាប។ក្នុងនោះយើងក៏រៀបចំអោយខេត្តពិភាក្សាអោយធ្វើការប្រារព្ធ​ថ្ងៃសិទ្ធិមនុស្សអន្តរជាតិ។ជាលទ្ធផលក្រុមស្ត្រីស្រលាញ់ស្ត្រីខេត្តសៀមរាបបានប្រារព្ធដោយជិះកង់ជុំវិញប្រាសាទអង្គរដោយមានចែកខិតបណ្ណ័របស់អង្គការសហប្រជា​ជាតិអំពីនិន្នាការភេទនិងការកំណត់យេនឌ័រ។​ហើយក្រុមបុរសស្រលាញ់បុរសនិងបុរសប្តូរភេទរួមជាមួយស្ត្រីស្រលាញ់ស្ត្រីក៏បាន​ចូលរួមជាមួយបណ្តាញផ្សេងទៀតក្នុងការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិផងដែរ។
 • ដោយសារភាពមុះមុតរបស់ក្រុមស្ត្រីស្រលាញ់ស្ត្រីខេត្តសៀមរាបពួកគេបានបង្កើតនូវវេបប្លក់និងហ្វេសប៊ុករបស់រ៉ក់។​ការបង្កើតនោះ​ក្នុងគោល​បំណង​អោយមានការចែករំលែកពត៌មានថ្មីៗរបស់រ៉ក់ជូនដល់អ្នកស្រលាញ់ដូចគ្នានៅកម្ពុជានិងលើពិភពលោកបានទទួលនូវពត៌មានអំពីយើង (www.rockhmerlgbt.wordpress.com ,និងហ្វេសប៊ុក http://www.facebook.com/pages/RoCK_LGBT/277331785641578 និងគ្រូបហ្វេសប៊ុក​http://www.facebook.com/groups/281682915205712/ ។​តាមការអង្កេតបន្ទាប់ពីបង្កើតហើយហ្វេសប៊ុកមានភាពសកម្មក្នុងការជជែកវែកញែកគ្នា​ការចែករំលែកគំនិត,​រកដំណោះស្រាយ,​និងការផ្តល់ដំបូន្មានជាដើម។ យើមានសមាជិតជាង​១៦០នាក់គ្រាន់តែរយ:ពេលមួយខែបណ្ណោះ។​តែទោះជាយ៉ាងណាយើងសង្កេតឃើញថាមានបុរសស្រលាញ់បុរសតិចតួចចាប់អារម្មណ៍។
 • ការប្រកួតចំរៀងសហគមន៍ថ្នាក់ជាតិដែលរៀបចំដោយអង្គការសំលេងសហគមន៍នៅភ្នំពេញនិងរតន:គីរី។យ៉ាងហោចណាស់់សំលេងរបស់អ្នក​ស្រលាញ់ភេទដូចគ្នាត្រូវបានយកទៅពិភាក្សានិងផ្តល់ការគាំទ្រ។
 • ធ្វើការសហការណ៍ជាមួយការិយាល័យជាន់ខ្ពស់អង្គការសហប្រជាជាតិក្នុងការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅក្រុងភ្នំពេញនិងេខេត្តសៀមរាប។ក្នុងទិវានោះមានសម្ភោទនូវខ្សែវីដេអូឯលសារសប្តាហ៍មោទនភាពផងដែរ។
 • ធ្វើការជាមួយសីលាកាដើម្បីបញ្ជាបសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នាទៅក្រុមស្ត្រី។
 • ការសំភាស៍ជាមួយទស្សនាវដ្តីស៊ុយអ៊ែតអំពីជីវភាពរបស់អ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា។
 • ចូលរួមក្នុងការពិភាក្សាគ្នាអំពីការប្រជុំប្រជាជនអាស៊ានឆ្នាំ២០១២
 • រៀចចំការចែករំលែកជីវភាពរបស់អ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជានិងអាស៊ីដោយមានការដាក់បញ្ជាំខ្សែវីដេអូខ្លីការជំរុញអោយចេញជាចំហរ។
 • ការចែករំលែកជាមួយស្ថានទូតអង់គ្លេសអំពីស្ថានភាពរបស់អ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា
 • សហការណ៍ជាមួយបណ្តាញបុរសស្រលាញ់បុរសនិងបុរសប្តូរភេទដែលរស់នៅជាមួយមេរោគអេដស៍។
 • ជ្រើសរើស ណយ​ ស៊ីថា, ​សុផានុត, បុប្ផាជាអ្នកស្មគ្រ័ចិត្តស្ត្រីស្រលាញ់ស្ត្រីរបស់រ៉ក់។​ហើយស្រីណាក់(បុរសប្តូរភេទ)​និងប្រុសតូច​(ស្ត្រីស្រលាញ់ស្ត្រី)​ និងធ្វើការអង្កេតបន្ត​សំរាប់ត្រៀមជាអ្នកស្មគ្រ័ចិត្ត។

 

៣.ឩបសគ្គដែលជួបប្រទះ៖ (រៀបរាប់ពីបញ្ហា ឩបសគ្គរាំងស្ទះដែលបានកើតឡើងកំឡុងពេលអនុវត្តិសកម្មភាព)

 • មិនទាន់មានពត៌មានច្បាស់លាល់អំពីរ៉ក់ជាពិសេសសំរាប់សកម្មជនរបស់រ៉រក់តាមខេត្ត។​
 • បុរសប្តូរភេទមិនទាន់មានការចូររួមច្រើនជាមួយរ៉រក់ទេព្រោះរ៉ក់ជាក្រុមស្មគ្រ័ចិត្តនិងមិនមានប្រាក់ដើម្បីទាក់ទានអោយមានការចូលរួម។​ តែនោះជាការបំពុលពីអង្គការមួយចំនួនដែលបានយកសំភារ:​និងលុយកាក់ទៅប្រើដើម្បីទាក់ទាញពួកគេអោយចូរលរួម។
 • ទំនាក់ទំនងរវៀងភ្នំពេញនិងខេត្តមិនទាន់មានយន្តការជាក់លាក់នៅឡើយ។

៤.សកម្មភាពដែលធ្វើមិនបានគ្រោងទុក៖ (រៀបរាប់ពីសកម្មភាពសំខាន់ៗ(ល្អឬមិនល្អ)ដែលកើតឡើងដោយមិនបានគ្រោងទុកមុនអនុវត្តការងារប្រចាំត្រីមាស)

 • គាំទ្រស្រីរ៉ាន់ផ្លុង​(ស្ត្រីស្រលាញ់ភេទដូចគ្នា)ក្នុងការស្វែងរកការគាំទ្រពីច្បាប់។អង្គការសហប្រជាជាតិបានគាំទ្រមេធាវីសំរាប់ស្រីរ៉ាន់។រ៉ក់សង្ឃឹមថានិងមានការគាំពីសមាជិកផ្សេងៗទៀតដែលអ្នកស្រលាញ់ភេទដូចគ្នាឬគាំទ្រអ្នកស្រលាញ់ភេទដូចគ្នា។​

៥. ទិសដៅទៅមុខក្នុងការគាំទ្រនិងពង្រឹងដល់សហគមន៍​ និងសកម្មជនអ្នកស្រលាញ់ភេទដូចគ្នា៖ (រៀបរាប់ពីសកម្មភាពសំខាន់ៗដែលនិងអនុវត្តនៅត្រីមាសបន្ទាប់)

 • ចុះតាមសហគមន៍ដើម្បីជួបជាមួយសកម្មជននិងពង្រឹងសហគមន៍ជាកិច្ចការចាំបាច់បំផុតដើម្បីអោយមានចលនានៃការចូរួម។
 • ការបកប្រែឯកសារពត៌មាននិងករណីសិក្សាពីប្រទេសផ្សេងទៀតជាភាសាខ្មែរមានភាពចាំបាច់ណាស់សំរាប់សកម្មជន​និងការធ្វើការស្វែងរកការ​គាំទ្រមតិ។
 • សហការជាមួយអង្គការនិងបណ្តាញផ្សេងៗទៀតដែលធ្វើការទៅលើសិទ្ធិមនុស្សនិងយ៉េនឌ័រគឺមានភាពល្អប្រសើរណាស់ក្នុងការធ្វើសមាហរន្តកម្ម
 • ចែករំលែកអំពីសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នាតាមសកលវិទ្យាល័យជាយុទ្ធសាស្ត្រយ៉ាងល្អសំរាប់អនាគតImage

សសេរដោយ៖

ស្រ៊ុន ស្រ៊ន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s