មនុស្សកើតមកមានភេទប្រុស ស្រី និងផ្សេងៗទៀត! 

ច្បាប់ធម្មជាតិមិនបានកំណត់ថាមនុស្សត្រូវតែស្រលាញ់ភេទផ្ទុយគ្នាទេ!​តែមនុស្សទេដែលកំណត់ដោយខ្លួនឯង!

សូមអានអត្ថបទនេះ ការចាប់ផ្តើមសសេរដូចជាមានការរើសអើងធ្ងន់ធ្ងរចំពោះមនុស្សដែលស្រលាញ់ភេទដូចគ្នា!

 

ធម្មជាតិ​ជាអ្នក​បង្កើត​មនុស្ស​មកមាន​ប្រុស​មានស្រីហើយ​បាន​តម្រូវឱ្យ​មនុស្ស​ប្រុស​ជាគូនឹង​មនុស្សស្រី​ជាកំហិត។តែ​បច្ចុប្បន្ន​នេះយុវវ័យ​មួយចំនួន​បាន​ប្រឆាំង​ទៅនឹង​ច្បាប់​ធម្មជាតិ​ដែលបាន​កំណត់​ដោយ​មិនមាន​ការ​អៀនខ្មាស​ឡើយ រហូត​បង្កើត​ស្នេហារ​វាង​បុរស​និងបុរសស្ដ្រី​និងស្ដ្រី​ផងដែរ។ប៉ុន្ដែការ​បង្កើត​ស្នេហា​ប្រភេទ​បុរស​ស្រឡាញ់​បុរសនេះ ត្រូវ​បានគេ​ដឹងថាគឺជា​បញ្ហាមួយ​ប្រឈម​មុខនឹង​ការ​ឆ្លងជម្ងឺ​ផ្សេងៗ​ជាច្រើនជាពិសេស​ជម្ងឺអេដស៍​តែម្ដង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

បុរស​ស្រឡាញ់​បុរស​ត្រូវបាន​គេចាត់​ទុកថា​ជាសិទ្ធិ​ស្មើគ្នា​រវាង​បុរស និង​ស្ដ្រី

លោក ឡេង មុនីនាថ អ្នក​សម្របសម្រួល​ថ្នាក់​ជាតិ បណ្ដាញ​ចតុមុខ​បាន​និយាយ​ឱ្យដឹង​ថា បច្ចុប្បន្ន​ក៏ដូចជា​អតីតកាល​ត្រូវបាន​មើលឃើញ​ថា មានការ​រើសអើង​យ៉ាងខ្លាំង​ពី​សំណាក់​បងប្អូន​ចំពោះ​បុរស​ស្រឡាញ់​បុរស រហូត​ធ្វើឱ្យ​ក្រុមនេះ​មិនហ៊ាន​ចេញមុខ​ជា​សាធារណៈ​ដូចមនុស្ស​ឯទៀត។ លោកបាន​បន្ដទៀត​ថា ដូច្នេះ​ហើយ​អង្គការ​របស់​លោកបាន​រៀបចំ​បណ្ដាញ​ចតុមុខ​បង្កើត​កម្មវិធី​ថ្មី ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​ដឹងថា បុរស​ស្រឡាញ់​បុរស​ក៏មាន​សិទ្ធិទទួល​ខុសត្រូវ​ចំពោះ​បញ្ហា​គ្រួសារ​ដែរ ដូច​បុរស​ស្រឡាញ់​នារី​ផងដែរ ដើម្បី​ផ្ដល់​ឱកាស​ឱ្យពួកគេ​មានការ​ចូលរួម​ចំណែក​ក្នុង​សង្គម និង​ដឹកនាំ​សង្គម​ដូចមនុស្ស​ដទៃ កុំឱ្យ​បង្ហាញ​ពីភាព​ខ្មាសអៀន​តទៅទៀត។ បច្ចុប្បន្ន​សមាគម​បណ្ដាញ​ចតុមុខ​បានជំរុញ​ដល់​បងប្អូន​ទាំងអស់​កុំឱ្យ​ មានការ​រើសអើង ចំពោះ​បុរស​ស្រឡាញ់​បុរស ពីព្រោះ​ពួកគេ​ម្នាក់ៗ​គ្មាន​នរណាម្នាក់​ចង់ធ្វើ​ដូច្នេះទេ តែធ្វើ​ម្ដេច​ធម្មជាតិ​បានជំរុញ​ឱ្យពួកគេ​ធ្វើ​របៀបនេះ​ទៅហើយ។ ដូច្នេះ​យើង​ទាំងអស់​គ្នា​ត្រូវតែ​ផ្ដល់តម្លៃ​ដល់​ពួកគេ ដើម្បី​កុំឱ្យ​ពួកគេ​បិទបាំង​មុខ និង​លាក់មុខ​មិនបង្ហាញ​ជាសាធារណៈយ៉ាង​ដូច្នេះ។

បុរស​ស្រឡាញ់​បុរស​ប្រឈមមុខ​នឹងការ​ឆ្លងជម្ងឺ​អេដស៍​គួរឱ្យ​ព្រួយបារម្ភ

លោក ឡេង មុនីនាថ បានបន្ដ​ទៀតថា សមាគម​បណ្ដាញ​ចតុមុខ​បានរក​ឃើញថា ក្រុមបុរស​ស្រឡាញ់​បុរស​ចាប់តាំង​ពីឆ្នាំ ១៩៩១​រហូតមក​ទល់បច្ចុប្បន្ន​នេះ រកឃើញ​អ្នក​ដែលផ្ទុក​មេរោគអេដស៍​មានចំនួន​ជាង​១០ខេត្ដ ប្រមាណ​២១១៧៣នាក់​ទៅហើយ។ រីឯ​ទិន្នន័យ​ប៉ាស៊ីហ្វិក​ដែល​ក្រសួង​មហាផ្ទៃ​តែងតែ​ប្រើប្រាស់​ផងនោះ គឺ​ចំនួន​១៤៤០០នាក់​ដែលកើត​មានជម្ងឺ​អេដស៍​ដោយ​សារបុរស​ស្រឡាញ់​បុរស​នេះតែ​ ម្ដង។ លោក​បញ្ជាក់ថា សព្វថ្ងៃ​នេះអ្នក​ដែល​ប្រឈមមុខ​នឹង​មេរោគ​អេដស៍ ជម្ងឺអេដស៍​ខ្លាំងជាង​គេនោះគឺ​ក្រុម​បុរស​ស្រឡាញ់​បុរស អ្នក​ប្រើប្រាស់​ថ្នាំញៀន និងស្ដ្រី​បម្រើ​សេវាកម្ម​កម្សាន្ដ​សប្បាយ។ តាម​របាយការណ៍​បាន​បង្ហាញ​ថា នៅឆ្នាំ​២០០៩-២០១០​នេះ មាន​ប្រជាជន​កម្ពុជា​វ័យ១៥-៤៩ឆ្នាំ​ប្រមាណ​៥៧.៩០០​កំពុង​ផ្ទុកមេរោគអេដស៍ ភាគច្រើន​គឺ​បុរស​ស្រឡាញ់​បុរស​តែម្ដង។

ដោយឡែក​លោក​វេជ្ជបណ្ឌិត ម៉ៅ វណ្ណៈ អ្នក​សម្រប​សម្រួល​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​គ្លីនិក​សមាគម​ថែរក្សា​សុខភាព គ្រួសារ​កម្ពុជា​ហៅកាត់​ថា“រ៉ាក់”បានប្រាប់​ទស្សនាវដ្ដី សុខភាពយើង​ថា “កត្ដា​ដែល​បុរស​ស្រឡាញ់បុ​រស​នោះ គឺ​កត្ដា​ធម្មជាតិ និង ចំណង់​ចំណូល​ចិត្ដរបស់​ជីវិត​ឯកជន​របស់​គេតែ​ប៉ុណ្ណោះ។ ប៉ុន្ដែ​អត្រា​នៃជម្ងឺ​អេដស៍​ចំពោះការ​ស្រឡាញ់​បុរស និង​បុរស ប្រឈម​មុខនឹង​ការកើន​ឡើងយ៉ាង​ធ្ងន់ធ្ងរ ដោយសារ​តែវិធី​សាស្ដ្រ​រួមភេទ​របស់ពួក​គេមិនមាន​ការ​ការពារ​ត្រឹមត្រូវ ធ្វើឱ្យ​រលាត់​ស្បែកលិង្គ មាន​ឈាមហូរ​ជាអន្លើៗ ហើយ​និងគ្មាន​ការ​ចាប់អារម្មណ៍​ចំពោះ​បញ្ហា​នេះ ទើប​មេរោគអេដស៍​ជ្រៀត​ចូលដោយ​មិនដឹង​ខ្លួន”។ លោក ម៉ៅ វណ្ណៈ បានបន្ដ​ទៀតថា កំណើន​នៃការ​រួមភេទ​របស់​បុរស​និងបុរស​គឺជា​រលកទី២​នៃស្រុក​ខ្មែរ​យើង​ បន្ទាប់​ពីរលកទីមួយ​បញ្ហាជម្ងឺ​អេដស៍​ឆ្លងតាម​រយៈស្ដ្រី​រកស៊ី​ផ្លូវភេទ និង​ស្ដ្រីខារ៉ាអូខេ​ផ្សេងៗ។ ប៉ុន្ដែ​រលកទី១​នេះបាន​ធ្លាក់ចុះ​ហើយ តែមក​កើនរលក​ទី២​គឺកើត​ចេញពី​ការរួមភេទ​រវាង​បុរស​និងបុរស​ទៅវិញ។ លោក ម៉ៅ វណ្ណៈ បាន​សង្កត់​ធ្ងន់ថា រលកទី២​បច្ចុប្បន្ន​មានការ​កើនឡើង​យ៉ាង​ខ្លាំង ហើយ​មន្ដ្រី​សុខាភិបាល​ក៏កំពុងតែ​មាន​វិធានការណ៍​ទប់ចរន្ដ​នេះដែរ ដើម្បីបញ្ចៀស និង​រួមចំណែក​កាត់បន្ថយ​ឡើងវិញ។

អត្ថប​ទដោ​យ ​: វេជ្ជ​បណ្ឌិ​ត ​លីចេ​ងហ៊ុ​យ

មជ្ឈមណ្ឌលវេជ្ជសាស្ដ្រ អ៊ិលស៊ីស៊ី

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s