Yes or No 2​ ​ ​​បង្ហាញ​ចំណង​ស្នេហ៍​រវាង​ស្រី​ និង​ស្រី​

Yes or No 2 ខ្សែភាពយន្ត បែបមនោសញ្ចេតនា របស់ថៃដែលបង្ហាញពីចំណងស្នេហ៍ រវាងស្រី និងស្រី ដែលដឹកនាំការសម្ដែងដោយ Sarasawadee Wongsompetch បានមកដល់ប្រទេសកម្ពុជាហើយ កាលពីថ្ងៃពុធ ម្សិលមិញនេះ ដែលនាំមកជូនដោយ Platinum Cineplex ផ្សារទំនើបសូរិយាជាន់ទី ៥។ ភាពយន្តនេះមានរយៈពេលបញ្ចាំង ១ ម៉ោង និង ៣០នាទី។

ផៃ (Pie) សម្ដែងដោយកញ្ញា Sucharat “Aom“ Manaying គឺជានិស្សិតវ័យក្មេងដ៏ស្រស់សោភាម្នាក់ បានចូលរៀននៅមហាវិទ្យាល័យកសិកម្មមួយ ហើយនាងក៏បានទៅរស់នៅក្នុងអន្តេវាសិកដ្ឋានក្នុងសាលានោះ។ នៅទីនេះហើយ នាងផៃ បានលួចស្រលាញ់មិត្តភ័ក្ដិរួមបន្ទប់ជាស្រីដូចគ្នាម្នាក់ ឈ្មោះ គីម (Kim) សម្ដែងដោយ Supanart Jittaleela ដោយសារតែ គីម មានរូបរាង និងចូលចិត្តតែងខ្លួនដូចប្រុស។

ចំណងស្នេហ៍របស់អ្នកទាំងពីរ កាន់តែវិវត្តជាលំដាប់ ប៉ុន្តែអ្នកទាំងពីរនៅតែមានចម្ងល់ថា តើអារម្មណ៍របស់គេទាំងពីរដែលមានចំពោះគ្នាទៅវិញទៅមកនោះជាអារម្មណ៍ស្នេហ៍ពិត ឬយ៉ាងណា។



នៅថ្នាក់បញ្ចប់មហាវិទ្យាល័យ និស្សិតនៅមហាវិទ្យាល័យកសិកម្មត្រូវចុះកម្មសិក្សានៅតាមក្រុមហ៊ុន។ នៅពេលនេះហើយ គីម ចង់ទៅធ្វើការនៅកសិដ្ឋានមួយកន្លែងនៅភាគខាងជើងខេត្ត Nan ដែលម្ចាស់កសិដ្ឋាននោះបានស្គាល់គ្នាជាមួយឪពុកនាង ចំណែក ផៃ វិញ ត្រូវទៅធ្វើការនៅកន្លែងចិញ្ចឹមត្រីនៅ ខេត្ត ចន្ទបុរី (ភាគខាងត្បូងប្រទេស)។ តាមពិតអ្នកទាំងពីរ បានជាប់ទៅធ្វើការនៅខេត្ត ចន្ទបុរី ជាមួយគ្នា តែ គីម ចង់ទៅធ្វើការនៅកសិដ្ឋានក្នុងខេត្ត Nan។

ក្រោយមក នៅពេល គីម ទៅធ្វើការនៅកសិដ្ឋាននោះ គេក៏បានជួបជាមួយនារីដ៏ស្រស់ស្អាតម្នាក់ទៀត ឈ្មោះ យ៉ាន (Jane)។ យ៉ាន បានលួចស្រលាញ់ គីម ដែរ។ ពីដំបូងឡើយ គីម តែងតែទូរស័ព្ទទៅ ផៃ ជាញឹកញាប់ តែក្រោយមកនាងហាក់បីដូចជាមិនសូវបានទំនាក់ទំនងដូចមុននោះទេ។ តើចំណងស្នេហ៍រវាង គីម និង ផៃ អាចនឹងប្រេះឆាទេ? តើអ្នកទាំងពីរអាចនៅជាមួយគ្នាបានជារៀងរហូតទេ? ចង់ដឹងច្បាស់ សូមចូលរួមទស្សនាទាំងអស់គ្នានៅរោងភាពយន្ត Platinum Cineplex ផ្សារទំនើបសូរិយា ជាន់ទី ៥ ចាប់ពីថ្ងៃទី ៤ តុលានេះតទៅ៕

ដកស្រង់់ពី Sabay

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s