សមាជប្រជាជនអាស៊ាន សេចក្តីថ្លែងការណ៍របស់ប្រជាជន

ថ្ងៃព្រហស្បត្តិ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២

ពួកយើង ក្នុងនាមសមាជប្រជាជនអាស៊ានរួមមាន កសិករ អ្នកនេសាទ សកម្មជនព្រៃឈើ សកម្មជនដីធ្លី ជនជាតិដើមភាគតិច សកម្មជនការងារ អ្នកប្រកបរបរផ្លូវភេទ សកម្មជនយុវជន សកម្មជនប្រឆាំង នឹងការបណ្តេញចេញ សកម្មជនប្រឆាំងនឹងមូលធននិយម សកម្មជនអ្នកស្រលាញ់ភេទដូចគ្នា និងមិនដូចគ្នា សកម្មជនរងគ្រោះដោយគម្រោងទំនប់វារីអគ្គិសនី អ្នកសិល្បៈ និងអ្នកចម្រៀង ព្រមទាំងបណ្តាញ និងបណ្តាមិត្តភ័ក្តិក្នុងតំបន់។ សមាជប្រជាជនអាស៊ានមានគោលជំហរមិនធ្វើការប្រឆាំង រដ្ឋាភិបាលឡើយ។ ពួកយើងគឺជាប្រជាជនដែលស្រឡាញ់សន្តិភាព និងគោរពលើគោលការណ៍ អហឹង្សាសកម្ម។ ពួកយើងជឿជាក់ទៅលើសិទិ្ធមនុស្ស និងភាពថ្លៃថ្នូររបស់មនុស្ស ដែលជាហេតុនាំអោយពួកយើងសម្រេចចិត្តរៀបចំសមាជប្រជាជនអាស៊ាននេះឡើង។

សមាជរបស់ពួកយើង ជាពេលវេលាដើម្បីធ្វើការលើកឡើងនូវសម្លេងរបស់ប្រជាជន និងបញ្ហារបស់ពួកយើងទៅដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ប្រមុខរដ្ឋអាស៊ាន និងបណ្តាអ្នកដឹកនាំកំពូលៗ អន្តរជាតិផ្សេងទៀតនៅក្នុងជំនួបកំពូលអាស៊ានលើកទី២១នេះ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២។

សមាជប្រជាជនអាស៊ានគឺជាព្រឹត្តការណ៍បួនថ្ងៃ ដើម្បីធ្វើការប្រមូលផ្តុំ សាមគ្គីគ្នាក្នុងការតស៊ូទាមទារអោយមានភាពយុត្តិធម៌នៅក្នុងសង្គម និងធ្វើអោយការរស់នៅរបស់ពួកយើង និងសង្គមសម្រាប់ទាំងអស់គ្នា។ ពួកយើងរួបរួមគ្នាដើម្បីធ្វើការចែករំលែកបញ្ហារបស់ពួកយើង និងធ្វើការបង្ហាញពីដំណោះស្រាយមួយចំនួន។ ពួកយើងដឹងថា នៅពេលដែលប្រជាជន និងរដ្ឋាភិបាលធ្វើការរួមគ្នា ពួកយើងអាចស្វែងរកដំណោះស្រាយបានយ៉ាងល្អ។ ទាំងនេះ គឺជាគោលបំណងនៃសមាជប្រជាជន។

នាថ្ងៃទី១នៃព្រឹត្តិការណ៍សមាជប្រជាជនអាស៊ាន ពួកយើងបានទទួលបទពិសោធន៍ជុំវិញការរឹតត្បិត សិទ្ធិក្នុងការប្រមូលផ្តុំរបស់ពួកយើង។ ការរឹតត្បិតនេះនៅតែបន្ត នាថ្ងៃទី២ នៅក្នុងសិក្ខាសាលាផ្សេងគ្នា ដែលជាទីកន្លែងដែលពួកយើងធ្វើការលើកឡើងពីបញ្ហារបស់ពួកយើងទាំងអស់គ្នា ដើម្បីធ្វើការរៀបចំសេចក្តីថ្លែងការណ៍រួម ក៏ប៉ុន្តែពួកយើងបានជួបបទពិសោធន៍ម្តងទៀត គឺការប្រឈមនឹងការដាក់សម្ពាធទៅសិទ្ធិជាមូលដ្ឋានរបស់ពួកយើង សិទ្ធិក្នុងការប្រមូលផ្តុំ និងជួបជុំគ្នា។ ក៏ប៉ុន្តែ ពួកយើង មកជួបជុំគ្នានៅថ្ងៃនេះ ពួកយើងចង់ធ្វើការបង្ហាញពីស្ថានភាពរស់នៅប្រចាំថ្ងៃជាក់ស្តែង និងកម្លាំងនៃភាពជឿជាក់ និងក្តីស្រមៃទៅលើអនាគតនៃប្រទេសកម្ពុជា និងនៅក្នុងអាស៊ាន។
អ្នកដឹកនាំ៖ ពួកយើងកំពុងតែនិយាយប្រាប់ទៅដល់អស់លោក-លោកស្រី! សូមស្តាប់សម្លេង របស់ពួកយើង! សូមស្តាប់ពីបញ្ហារបស់ពួកយើង!

ពួកយើងមិនមែនជាផ្នែកនៃបញ្ហាទេ ពួកយើងជាប្រជាជនទាំងអស់ ជាផ្នែកមួយនៃដំណោះស្រាយ។ ស្តាប់សម្លេងរបស់ពួកយើង ពួកយើងនិយាយទៅកាន់អស់លោកអ្នកដឹកនាំ។

អនុសាសន៍របស់ប្រជាជនមានដូចតទៅ៖

១. វិស័យការងារ (កម្មករ-កម្មាការិនីរោងចក្រកាត់ដេរ កម្មករ-កម្មាការិនីសេដ្ឋកិច្ចក្រៅប្រព័ន្ធ កម្មករ-កម្មាការិនីចំណាកស្រុក)
 ពួកយើងទាមទារអោយមានការអនុវត្តច្បាប់ការងារនៅកម្ពុជា។
 ពួកយើងទាមទារសិទ្ធិក្នុងការប្រមូលផ្តុំ និងជួបជុំដោយសន្តិវិធី។
 ពួកយើងទាមទារប្រាក់ឈ្នួលសមរម្យសំរាប់កម្មករ និងមន្ត្រីរាជការ ដែលត្រូវផ្លាស់ប្តូរជាប្រចាំទៅតាមអតិផរណាទីផ្សារ។
 ពួកយើងទាមទារអោយសេវាសាធារណៈមានប្រសិទិ្ធភាព និងមានតម្លាភាពនៅកម្ពុជា។
 ពួកយើងទាមទារអោយនិយោជក បញ្ឈប់ការប្រើប្រាស់កិច្ចសន្យាមានថេរវេលាកំណត់ (កិច្ចសន្យាខ្លី) នៅក្នុងវិស័យកាត់ដេរ។
 ពួកយើងទាមទារអោយការវិនិយោគ ដែលបង្កឲ្យកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ឋ អាចប្រកបរបរចិញ្ចឹមជីវិត ក្នុងជីវភាពសមរម្យ។
 ពួកយើងទាមទារអោយមានការទទួលស្គាល់ និងគោរពសិទ្ធិចរចារនៃកម្មករសេដ្ឋកិច្ចក្រៅ ប្រព័ន្ធ។
 ពួកយើងទាមទារនូវរបបសន្តិសុខសង្គមសម្រាប់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
 ពួកយើងទាមទារអោយតម្លៃប្រេងសាំងចុះទាបនៅកម្ពុជាដូចប្រទេសជិតខាង។
 ពួកយើងទាមទារអោយកម្មករចំណាកស្រុកមានសិទ្ធិបង្កើត និងចូលរួមសហជីព។
 ពួកយើងទាមទារដល់រដ្ឋាភិបាលអាស៊ានទទួលស្គាល់ និងអនុវត្តសិទ្ធិកម្មករចំណាកស្រុក ហើយកម្មករចំណាកស្រុកទទួលបាននូវប្រាក់ឈ្នួល និងសេវាសធារណៈស្មើគ្នានឹងកម្មករក្នុងស្រុក។
 អ្នកប្រកបរបរផ្លូវភេទទាមទារសេរីភាពក្នុងការដើរហើរសម្រាប់ប្រជាជនទាំងអស់នៅក្នុងតំបន់ អាស៊ាន។
 “ការប្រកបរបរផ្លូវភេទគឺជាការងារមួយ!” ពួកយើងត្រូវការឲ្យមានការផ្លាស់ប្តូរច្បាប់ និងគោលនយោបាយក្នុងប្រទេសនៃតំបន់អាស៊ាន ដើម្បីការពារ សិទ្ធិប្រកបរបរផ្លូវភេទរបស់អ្នកប្រកបរបរផ្លូវភេទ ដែលរាប់បញ្ចូលទាំងអ្នកស្រលាញ់ភេទដូចគ្នា ដែលប្រកបរបរផ្លូវភេទ។
 ពួកយើងទាំងអស់គ្នាជាអ្នករត់ម៉ូតូឌុប និងរ៉ឺម៉កទេសចរ ទាមទារអោយបញ្ឈប់ការជួលម៉ូតូ អោយអ្នកទេសចរបរទេសក្នុងតំបន់ទេសចរ។

២. ដីធ្លី
 ពួកយើងទាមទារអោយរដ្ឋាភិបាលវាយតម្លៃ និងដោះស្រាយផលប៉ះពាល់អវិជ្ជមាននៃ សម្បទានដីសេដ្ឋកិច្ច។
 ពួកយើងទាមទារអោយរដ្ឋាភិបាលបញ្ឈប់ការបណ្តេញចេញ និងអនុវត្តគោលនយោបាយ អភិវឌ្ឍន៍នៅនឹងកន្លែង។
 ពួកយើងទាមទារអោយបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការជាការចោទប្រកាន់ និងអំពើហិង្សា ដែលដាក់ទោសទៅដល់អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនដីធ្លី។
 ពួកយើងជាសមាជិកសហគមន៍ ដែលត្រូវបានបណ្តេញចេញទាមទារអោយរដ្ឋាភិបាលកម្ពុជាផ្តល់អោយពួកយើងនូវឯកសារពលរដ្ឋជាផ្លូវការ (សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ) ដូច្នេះពួកយើងអាចទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី និងសំណងដីធ្លី។
 ពួកយើងទាមទារអោយមានការដោះលែងសកម្មជនសិទ្ធិមនុស្ស និងដីធ្លី ពីពន្ធធនាគារ។
 ពួកយើងទាមទារអោយរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងបញ្ឈប់ការ រើសអើងប្រឆាំងអ្នកក្រីក្រ។
 ពួកយើងទាមទារអោយរដ្ឋាភិបាលបង្កើតគោលនយោបាយ និងច្បាប់ពាក់ព័ន្ធនឹងដីធ្លី រ៉ែ និង ទំនប់វារីអគ្គិសនី ដែលបម្រើផលប្រយោជន៍ដល់ប្រជាជន។
 ពួកយើងទាមទារអោយលុបចោលនូវគោលនយោបាយសម្បទានដីសេដ្ឋកិច្ចក្នុងប្រទេសនៅ តំបន់អាស៊ាន។
 ពួកយើងទាមទារឲ្យអាស៊ានបង្កើតយន្តការ និងគោលនយោបាយសំរាប់ផ្តល់ដីដល់ប្រជាជនឡើងវិញ។
 ពួកយើងទាមទារអោយរដ្ឋាភិបាលអាស៊ានការពារតំបន់ដែលសំបូរទៅដោយជីវៈចំរុះ។
 ពួកយើងទាមទារអោយគោលនយោបាយអភិវឌ្ឍនៅតំបន់អាស៊ាន គោរព និងលើកដម្កើងការចូលរួមរបស់ប្រជាជន សិទ្ធិពលរដ្ឋ ដែលនឹងមិនបណ្តាលអោយមានការបណ្តេញចេញ និងមិនរើសអើងជនក្រីក្រ។
 ពួកយើងទាមទារអោយរដ្ឋាភិបាលអាស៊ានចេញសេចក្តីថ្លែងការណ៍រួម លើការគោរពសិទ្ធិដីធ្លីនៅអាស៊ាន។

៣. សន្តិសុខស្បៀង និងអធិបតេយ្យស្បៀង
 ពួកយើងទាមទារនូវទីផ្សារយុត្តិធម៌ និងតម្លៃយុត្តិធម៌។
 ពួកយើងទាមទារនូវឥណទានពីរដ្ឋាភិបាល ដែលមានការប្រាក់ ២ភាគរយ ក្នុងមួយឆ្នាំ។
 ពួកយើងទាមទារការគាំទ្របច្ចេកទេសកសិកម្មពីរដ្ឋាភិបាល។
 ពួកយើងបដិសេធច្បាប់កសិកម្ម ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ភូមិបាល។
 ពួកយើងទាមទារច្បាប់កសិ-ឧស្សាហកម្ម ដែលការពារអំណាចស្មើគ្នាក្នុងការចរចាររវាងអ្នក ផលិត និងអ្នកទិញ។

៤. ពាណិជ្ជកម្ម និងការវិនិយោគ
 ពួកយើងទាមទារអោយការអភិវឌ្ឍន៍ មិនត្រូវដាក់ប្រជាជនអោយធ្លាក់ទៅក្នុងភាពក្រីក្រធ្ងន់ធ្ងរ នោះទេ។
 ពាណិជ្ជកម្មនិងការវិនិយោគ គួរតែគិតពីការពង្រឹងសេដ្ឋកិច្ចក្នុងស្រុក ការផលិត ការពង្រឹង សមត្ថភាព និងសុខុមាលភាពរបស់ប្រជាជនជាចំបង និងមុនគេ។ ប្រាក់ចំណេញរបស់វិនិយោ គិន គួរជារឿងបន្ទាប់។
 ពួកយើងទាមទារក្នុងការទទួលបាននូវសេវាសុខភាពជាសកល និងអោយប្រទេសយើងមាន សិទ្ធិផលិតដោយខ្លួនឯងនូវឱសថ ដែលជាតម្រូវការមូលដ្ឋានជាចាំបាច់។
 ពួកយើងអំពាវនាវដល់រដ្ឋាភិបាល អោយអនុវត្តច្បាប់និងគោលនយោបាយនានា ដែលជំរុញដល់ការអប់រំដែលប្រកបដោយគុណភាព និងការទទួលបានការងារធ្វើ។
 រដ្ឋាភិបាលអាស៊ានគួរតែពង្រឹងសហគមន៍តាមរយៈយុត្តិធម៌ និងសន្តិភាព គ្មានការរុករក បំផ្លិចបំផ្លាញ និងកេងប្រវ័ញ្ច។
 រដ្ឋាភិបាលត្រូវធ្វើយ៉ាងណាលើកដម្កើងអត្ថប្រយោជន៍របស់ប្រជាជន មិនមែនក្រុមហ៊ុនសាជីវ កម្ម និងអ្នកមាននោះទេ។
 គោលនយោបាយពាណិជ្ជកម្ម និងវិនិយោគថ្នាក់ជាតិ និងតំបន់ ត្រូវតែលើកកម្ពស់អធិបតេយ្យ ស្បៀង ការងារសមរម្យ ការការពារធនធានធម្មជាតិ និងជីវិតប្រកបដោយសេចក្តីថ្លៃថ្នូរដល់ ប្រជាជន។
 ទម្រង់នៃការអភិវឌ្ឍន៍ ដែលជំរុញដោយរដ្ឋាភិបាលអាស៊ាន ត្រូវតែតម្រង់ទិសឡើងវិញ ដោយ យកប្រជាជន សមភាព បរិស្ថាន និងសង្គម មុននឹងគិតគូរពីផលប្រយោជន៍អ្នកមាន និងប្រាក់ចំណេញ។

៥. សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ
 ពួកយើងទាមទារឲ្យមានតុលាការឯករាជ្យនៅកម្ពុជា។
 ពួកយើងបដិសេធចំពោះសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន ក្នុងទម្រង់នាពេលបច្ចុប្បន្ន។
 ពួកយើងទាមទារយុត្តិធម៌សម្រាប់ជនជាតិដើមភាគតិច។
 ពួកយើងទាមទារអោយច្បាប់ និងគោលនយោបាយទាំងអស់ ដែលដាក់ទោសទណ្ឌលើអត្ត សញ្ញាណភេទ និងនិន្នាការភេទ ដោយផ្ទាល់ ឬដោយប្រយោល ត្រូវលុបចោលជាបន្ទាន់ ហើយសិទ្ធិរបស់អ្នកស្រលាញ់ភេទដូចគ្នាត្រូវបានទទួលស្គាល់ជាសិទ្ធិមនុស្ស។ ពួកយើងក៏ទាម ទារអោយច្បាប់ គោលនយោបាយ និងការអនុវត្តនានា ត្រូវធ្វើអោយស្របជាមួយនឹងគោល ការណ៍យ៉កចាកាតា។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s