ទិវាសិទ្ធិមនុស្សអន្តរជាតិ ២០១២ “ការប្រារព្ធគូរស្រករ និង គ្រួសារអ្នកស្រលាញ់ភេទដូចគ្នា”

សហគមន៍ឥន្ធនូកម្ពុជា (រ៉ក់)

ទិវាសិទ្ធិមនុស្សអន្តរជាតិ ២០១២
“ការប្រារព្ធគូរស្រករ និង គ្រួសារអ្នកស្រលាញ់ភេទដូចគ្នា”

ពត៌មានទូទៅ និងប្រវត្តិរបស់រ៉ក់

រ៉ក់ជាក្រុមអ្នកស្រលាញ់ភេទដូចគ្នាដែលធ្វើការលើសិទ្ធិមនុស្ស។ ក្រុមនេះបានបង្កើតឡើងបន្ទាប់ពីទទួលបាននូវភាពជោគជ័យនៃការប្រារព្ធសប្តាហ៍អ្នកស្រលាញ់ភេទដូចគ្នានៅឆ្នាំ ២០០៩ (១០ ដល់ ១៧ ឩសភា)។ ពេលនោះក្រុមអ្នកស្រលាញ់ភេទដូចគ្នាក៏បានផ្តួចផ្តើមអោយបន្តការងារនេះបន្តទៀតក្នុងគោលបំណងអោយជីវិតអ្នកស្រលាញ់ភេទដូចគ្នាមានភាពប្រសើរឡើង។ ការប្រារព្ធរយៈពេលមួយសប្តាហ៍ដោយមានសកម្មភាពផ្សេងៗ (សិក្ខាសាលា ដាក់បញ្ជាំងខ្សែភាពយន្ត ការតាំងពិពណ៌សិល្បៈ ធ្វើការជាមួយសារពត៌មាន និងព្រឹត្តិការណ៍សង្គមជាដើម) ត្រូវបានរៀបចំឡើយដោយមានការផ្តល់អំណាចអោយអ្នកចូលរួមដែលជាអ្នកស្រលាញ់ភេទដូចគ្នាអាចបញ្ចេញនូវបទពិសោធន៍ និងបានចេញជាចំហរ នូវបញ្ហានិងបទពិសោធន៌ជីវិតរបស់ពួកគេ។ពួកគេមានអារម្មណ៍រឹងម៊ាំជាមុនក្នុងន័យសហគមន៍នឹងចង់បន្តនូវការងារនេះបន្តទៀតដើម្បីអោយក្រុមអ្នកស្រលាញ់ភេទដូចគ្នាហ៊ានចេញមុខដើម្បីអោយសង្គម ចាប់ផ្តើមពិភាក្សា យល់និងទទួលស្គាល់។ តាំងពីពេលនោះមក រ៉ក់បានប្រារព្ធទិវាមោទនៈភាពអ្នកស្រលាញ់ភេទដូចគ្នាប្រចាំសប្តាហ៍រៀងរាល់ឆ្នាំ។ ឆ្នាំនេះ២០១២ យើងបានប្រារព្ធសប្តាហ៍មោទនៈភាពអ្នកស្រលាញ់ភេទដូចគ្នាអាស៊ាននៅកម្ពុជាជាលើកតំបូងដែលមិនធ្លាប់មាន។

ដើម្បីរួមចំណែកផ្សព្វផ្សាយពីសិទ្ធិមនុស្ស និងបន្ថែមចំពោះសប្តាហ៍មោទនៈភាពដែលធ្វើរៀងរាល់ខែឩសភាប្រចាំឆ្នាំនោះ រ៉ក់ក៏ធ្វើការផ្សព្វផ្សាយសិទ្ធិមនុ្ស និងការតស៊ូមតិផ្សេងៗប្រចាំឆ្នាំដែរ។ ដោយការងារទាំងនោះមានគោលបំណងជាក់លាក់ក្នុងការអោយសហគមន៍និងសង្គមទូទៅនិងការកសាងចលនាអន្តរជាតិក្នុងចំណោមអ្នកស្រលាញ់ភេទដូចគ្នា ដូចជា៖
• សមាជិករ៉ក់ ធ្វើការចែករំលែកនូវពត៌មានពីនិន្នការភេទ និងអត្តសញ្ញាណយែនឌ័រនិងសិទ្ធិមនុស្សនៅតាមសកលវិទ្យាល័យ នៅភ្នំពេញ សៀមរាប និងបាត់ដំបង។
• ក៏មានចែករំលែកជាមួយស្ថាបន័មួយចំនួនដូចជា អង្គការសេវាស្មគ្រ័ចិត្តក្រៅប្រទេ Voluntary Services Overseas (VSO), ខាណា, ស្ថានទូតអង់គ្លេស និងអង្គការផ្សេងៗទៀត
• រ៉ក់ក៏ផ្តួចផ្តើមដោយយកសីល្បៈជាការធ្វើអោយមានការមើលឃើញជាចំហរ និងយល់ដឹងតាមរយៈ បញ្ជំាងខ្សែរភាពយន្តខ្លី ភាពយល់ឯកសារ ការតាំងពិពណ៌សិល្បៈ ដន្ត្រី និងចំរៀងជាដើម។
• រ៉ក់មានការធ្វើការសិក្សាស្រាវជ្រាវពីបទពិសោធន៍ជីវិតរបស់អ្នកស្រលាញ់ភេទដូចគ្នា
• រ៉ក់ធ្វើការជាមួយករណីរំលោភសិទ្ធិមនុស្សអ្នកស្រលាញ់ភេទដូចគ្នាដើម្បីធានាថាមានសេវាការពារ និងដោះស្រាយបញ្ហា
• រ៉ក់ក៏ធ្វើការទៅលើការចងក្រងអ្នកស្រលាញ់ភេទដូចគ្នាតាមខេត្តដោយផ្សព្វផ្សាយអោយមានការធ្វើការស្មគ្រ័ចិត្ត និងការជួយខ្លួនឯងដែលជាគោលការដែលពោពេញដោយអំណាច និងមាននិរន្តភាពយូរអង្វែងដែលធ្វើអោយមានការផ្លាស់ប្តូរ “ការផ្លាស់ប្តូរដែលអ្នកចង់បាន!”
• រ៉ក់ក៏បានរៀបចំសិក្ខាសាលាសម្រាប់សមាជិករបស់ខ្លួនក្នុងការក៏សាងអោយមានការចូលរួមអោយសកម្មពីគ្រប់ទិសទីក្នុងប្រទេសដើម្បីអោយមានការជជែក យល់ដឹង និងទទួលស្គាល់អ្នកស្រលាញ់ភេទដូចគ្នា

យើងផ្តោលើអ្វីសំរាប់ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ២០១២?

មូលហេតុដែលធំបំផុតដែលធ្វើអោយមានការរើសអើង និងគៀបសង្កត់ដល់អ្នកស្រលាញ់ភេទដូចគ្នាគឺការប្រឆាំងដែលគេតែងតែនិយាយថា ការស្រលាញ់ភេទដូចគ្នាមិនមែនជាធម្មជាតិ ត្រូវអំពើគេ ឆ្កួត និងប្រឆំាទៅនឹងវប្បធម៌ខ្មែរ ជាជាងមកពីការអូសទាញពីវប្បធម៌ ដន្ត្រី និងម៉ូដបរទេស។ ការរើសអើងនេះហើយដែលបណ្តាលអោយក្រុមគ្រួសារមិនទទួលស្គាល់អ្នកស្រលាញ់ភេទដូចគ្នា ហើយការភ័យខ្លាចនៃការមិនទទួលស្គាល់នេះជាកត្តាដ៏សំខាន់បំផុតដែលបានធ្វើអោយអ្នកស្រលាញ់ភេទដូចគ្នាមិនហ៊ានបញ្ចេញនូវសេរីភាព បញ្ចេញយោបល់ និងមិនទទួលស្គាល់ខ្លួនឯង។ តែចំពោះអ្នកដែលហ៊ានចេញជាចំហរបែរជាទទួលរងនូវទណ្ឌ័កម្មដោយការធ្វើបាប ឬដេញចេញពីផ្ទះ និងសេវាសង្គមមួយចំនួនផ្សេងទៀតនៅប្រទេសកម្ពុជា។ ការលើកយកការរើសអើង និងការពង្រឹងយន្តការណ៍គាំទ្រចំពោះអ្នកស្រលាញ់ភេទដូចគ្នានេះមកជាការងារស្នូលរបស់រ៉ក់ ហើយក៏ជាការផ្តោតយ៉ាងសំខាន់សំរាប់ទិវាសិទ្ធិមនុស្សអន្តរជាតិ២០១២ផងដែរ។

ទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំនេះនិងផ្តោតលើស្ថានភាពនៃការទទួលស្គាល់របស់គ្រួសារជារឿងសំខាន់។ ដោយយើងរៀបចំរយៈពេលពីរថ្ងៃ៖
1. ការគៀងគរអ្នកស្រលាញ់ភេទដូចគ្នាដែលមានគួរស្រករ និងមានទាំងសមាជិកគ្រួសារផងដែរមិនតែប៉ុណ្ណោះក៏មានអាជ្ញាធរចូលរួមដែរ។ យើងគិតថានោះគឺជាជំហ៊ាននៃការចូលរួមពីគ្រួសារនិងអ្នកគាំទ្រនៃអ្នកស្រលាញ់ភេទដូចគ្នា។ កំឡុងពេលសប្តាហ៍មោទនៈភាពឆ្នាំនេះយើងបានជួបគ្រួសារវៀតណាមដែលមកចែករំលែកពីការទទួលស្គាល់នេះ។
2. រ៉ក់និងសម្ភោធនូវខ្សែរភាពយន្តសប្តាហ៍មោទនៈភាពអ្នកស្រលាញ់ភេទដូចគ្នា២០១២
3. រ៉ក់និងបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវពីស្ថានភាពនៃអ្នកស្រលាញ់ភេទដូចគ្នានិងភាពងាយរងគ្រោះដោយសារតែការមិនដាក់បញ្ជូលក្រុមអ្នកស្រលាញ់ភេទដូចគ្នាក្នុងសេវាសង្គម
4. រ៉ក់នឹងដាក់បង្ហាញសៀវភៅអនុស្សាវរី៍យ “ជីវិតអ្នកស្រលាញ់ភេទដូចគ្នាកម្ពុជា” ដោយមានលើកយកគ្រួសារទទួលស្គាល់មកបង្ហាញ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s