គំាទ្រការបញ្ចូល អត្តសញ្ញាណយេនឌ័រ ក្នុងសេចក្តីសម្រេច ព្រាងរបស់ UN ស្តីពីការសម្លាប់ក្រៅ ប្រព័ន្ធតុលាការ និងការសម្លាប់ តាមទំនើងចិត្ត

Monday, 26 November 2012 11:23 ដោយ ៖ ដើមអម្ពិល(DAP): ID-078
 

ភ្នំពេញៈ តាមរយៈសេចក្តី ថ្លែងការណ៍របស់ មជ្ឈមណ្ឌលសិទ្ធិមនុស្ស កម្ពុជា ហៅថា CCHR នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ បានសម្តែងការសាទរ ចំពោះ គណៈកម្មាធិការ ទីបី នៃមហាសិន្និបាទ អង្គការសហ ប្រជាជាតិ ទទួលបន្ទុកលើបញ្ហា ទាក់ទងនឹងសិទ្ធិមនុស្ស បានបញ្ចូល អត្តសញ្ញាណយេនឌ័រ ជាលើកដំបូង។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ការបញ្ចូលអត្តសញ្ញាណយេនឌ័រ នេះ គឺបានឆ្លុះបញ្ចំាង ឲ្យឃើញនូវតម្រូវការ ក្នុងសេចក្តីសម្រេចស្តី ពីការសម្លាប់ក្រៅ ប្រព័ន្ធ តុលាការ និងការសម្លាប់តាមទំនើងចិត្ត ។

សេក្តីថ្លែងការរបស់ CCHR ក៏បានបញ្ជាក់ទៀតថា វិសោធនកម្មមួយដើម្បី ដកនិន្នាការភេទ និងអត្តសញ្ញា ណយេនឌ័រ ចេញពីសេចក្តីសម្រេចនេះ ត្រូវបានសហភាព អារ៉ាប់ ក្នុងនាមជាអង្គការ សហប្រតិបត្តិការអ៊ីស្លាម ដាក់សំណើរឡើង ប៉ុន្តែត្រូវបានទទួល បរាជ័យដោយសារ សម្លេងឆ្នោត៨៦ ទល់និង៤៤ ចំពោះសេចក្តីសម្រេច នេះត្រូវបានអនុម័ត ដោយគណៈកម្មាធិការ ទីបីនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ ដោយសម្លេង គំាទ្រ១០៨ ទល់១ ហើយ៦៥ ប្រទេសបោះឆ្នោតអុប្បវាទ។

អ្នកសម្របសម្រួលគំរោងមជ្ឈមណ្ឌលសិទ្ធិមនុស្ស កម្ពុជា លោក ថេង ណាន បានឲ្យដឹងថា ការយកឆ្នះដ៏ លើសលុបប្រឆំាង និងវិសោធនកម្ម ដើម្បីដកចេញ និន្នាការ ភេទនិងអត្តសញ្ញាណ យេនឌ័រ ពីសេចក្តីសម្រេចនេះ បានបង្ហាញការ កើនឡើងការគំាទ្រ ជាងអន្តរជាតិ និងការទទួលស្គាល់ ចំពោះតម្រូវការ ការពារសិទ្ធិមនុស្ស នៃមនុស្សជាតិ ទាំងអស់ដោយមិន គិតពីនិន្នាការភេទ និងអត្តសញ្ញាណ យេនឌ័រនោះទេ។

លោក ថេង ណាន បន្តថា ទោះបីជាយើងត្រូវការការវិវត្តជាច្រើនទៀត រួមបញ្ចូលទាំង ការលុបចោល ច្បាប់ហួសសម័យ ដែលដាក់ការស្រឡាញ់ ភេទដូចគ្នាជា បទឧក្រិដ្ឋ ក្នុងប្រទេសជា ច្រើនក៏ដោយ ក៏ការបញ្ចូលអត្ត សញ្ញាណយេនឌ័រ នៅក្នុងសេចក្តីសម្រេចនេះ គឺការបោះជំហ៊ានដ៏គួរ ឲ្យស្វាគមន៍ក្នុងទិសដៅ ដ៏ត្រឹមត្រូវ ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s