អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ចង់​ឲ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​អាពាហ៍ពិពាហ៍

ដោយ ម៉ម មុនីរតន៍
2012-12-13

ការ​បន្ត​កើន​ឡើង​​រវាង​បុរស​ស្រលាញ់​បុរស និង​ស្ត្រី​ស្រលាញ់​ស្ត្រី នៅ​កម្ពុជា បាន​ក្លាយ​ជា​ការ​ប្រឈម​កាន់​តែ​ខ្លាំង​ទៅ​នឹង​ប្រព័ន្ធ​ច្បាប់​ក្នុង​ពេល​បច្ចុប្បន្ន។

ទាក់ទង​នឹង​បញ្ហា​នេះ ក្រុម​ដែល​ស្រលាញ់​ភេទ​ដូច​គ្នា​ទាមទារ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការ​យក​ចិត្ត​ទុក​​តាមរយៈ​ការ​តាក់តែង​គោលការណ៍​ច្បាប់​ស្ដី​ពី​ច្បាប់​អាពាហ៍ពិពាហ៍ និង​ត្រូវ​ឲ្យ​មាន​ការ​គាំពារ​ផ្នែក​ច្បាប់​ដល់​ពួក​គេ ​ដូច​មនុស្ស​ដែល​មាន​ភេទ​ខិសគ្នាដែរ។

ពលរដ្ឋ​ដែល​ស្រលាញ់​ភេទ​ដូច​គ្នា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​គួរ​បង្កើត​ប្រព័ន្ធ​ច្បាប់​មួយ​ស្ដី​ពី​ការ​រៀបការ និង​ការ​គាំពារ​​ដទៃ​ទៀត ដើម្បី​ឲ្យ​មាន​សិទ្ធិ​រស់​នៅ​ប្រកប​ដោយ​សេចក្ដី​ថ្លៃថ្នូរ ដូច​ក្រុម​មនុស្ស​ដែល​មាន​ភេទ​ផ្ទុយ​គ្នា។

ណយ ស៊ីថា ជា​ឈ្មោះ​សិល្បករ​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​សិល្បករ សិល្បការិនី​ជា​ច្រើន​ទៀត ផ្នែក​ល្ខោន​បាសាក់ និង យីកេ នៅ​ក្នុង​វង់​តន្ត្រី​របស់​វិទ្យុ​ជាតិ។ គាត់​ត្រូវ​គេ​ដឹង និង​ស្គាល់​​តាមរយៈ​​សំឡេង​​ក្នុង​ការ​សំដែង​​​ដែល​​ត្រូវ​គេ​ចាក់​ផ្សាយ​​ជា​ញឹកញាប់​តាម​វិទ្យុ​ជាតិ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ថា​ជា​ស្ត្រី​នោះ នៅ​ពេល​នេះ ណយ ស៊ីថា បញ្ជាក់​ថា ខ្លួន​ហាក់​មិន​ពេញ​ចិត្ត​សោះ​ឡើយ​នៅ​ពេល​ឮ​គេ​ហៅ​ថា ជា​អ្នកស្រី ឬ ជា​ស្ត្រី​ភេទ។

ស្ថិត​ក្នុង​វ័យ ៦១​ឆ្នាំ បើ​ទោះ​ជា​កាយ​សម្បទា​ជា​ស្រី​ក្ដី តែ ណយ ស៊ីថា ឲ្យ​ដឹង​ថា ការ​មិន​ពេញ​ចិត្ត​នេះ ព្រោះ​ខ្លួន​​មាន​ចរិត​ឫក្សពារ កាយវិការ និង​ក្ដី​ស្រលាញ់​ដូច​ជា​បុរស​ចំពោះ​ស្ត្រី​ដែរ៖ «ខ្ញុំ​អន់​ចិត្ត​ដែរ ប៉ុន្តែ​មិន​ដឹង​​ធ្វើ​ម៉េច បើ​អ្នក​ខ្លះ​គ្នា​​យល់​ឃើញ​ថា យើង​អ៊ីចឹង យល់​ឃើញ​ថា ខ្លួន​ដូច​ថា មើល​មក​ខ្ញុំ​អ៊ីចឹង​គេ​ដឹង​​ថា ខ្ញុំ​ជា​ស្រី ហើយ​ម្យ៉ាង​ទៀត​អ្នក​ដែល​ដឹង​ថា ខ្ញុំ​ជា​ស្រី​​តាំង​ខ្លួន​អ៊ីចឹង​គេ​មិន​ហៅ​អ៊ីចឹង​ទេ គេ​ហៅ អើ​បើ​ក្មួយ​ៗ​ខ្ញុំ គេ​ហៅ​ជា​ពូ​អ៊ីចឹង ហើយ​បើ​ចៅ​​​ហៅ​ជីតា​អ៊ីចឹង​ណា​កូន»។

ចំណែក​របាយការណ៍​របស់​សហគមន៍​ឥន្ទធនូ​កម្ពុជា ឬ​ហៅ​ថា រ៉ក់ (Rock) ដែល​​មាន​បេសកកម្ម​គាំពារ​លើ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា សម្រាប់​​ទិវា​សិទ្ធិមនុស្ស ១០ ធ្នូ ឆ្នាំ​២០១២ ក្រោម​ប្រធានបទ ការ​ប្រារព្ធ​គូស្រករ និង​គ្រួសារ​ស្រលាញ់​ភេទ​ដូច​គ្នា ឲ្យ​ដឹង​ថា រ៉ក់ ព្យាយាម​ផ្សព្វ​ផ្សាយ​ពី​របៀប​នៃ​ការ​រស់​នៅ​របស់​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា។

របាយការណ៍​​បន្ត​ថា អ្វី​ដែល​ជា​ចំណុច​សំខាន់ គឺ​​ផ្ដោត​ទៅ​លើ​ការ​តស៊ូ​មតិ និង​បញ្ជ្រាប​ការ​យល់​ដឹង​ឲ្យ​បាន​ទូលំទូលាយ​ជា​សាធារណៈ​​ចំពោះ​ការ​រំលោភ​សិទ្ធិមនុស្ស​ទៅ​លើ​ភេទ​​ដូច​គ្នា​នេះ។ បើ​តាម​របាយការណ៍​របស់​សហគមន៍​ឥន្ទធនូ ការ​ទទួល​បាន​ជោគ​ជ័យ​នៅ​កម្ពុជា លើ​ផ្នែក​នេះ គឺ​បន្ទាប់​ពី​ក្រុម​ស្ម័គ្រចិត្ត​ចាប់​ផ្ដើម​​ធ្វើ​កិច្ចការ​របស់​ខ្លួន​​ក្នុង​ជំហាន​ដំបូង​​ក្រោយ​​ឆ្នាំ​២០០៩។

525673_456330247726361_124302347595821_1746612_40171566_nលោក ស្រ៊ុន ស្រ៊ន អ្នក​សម្របសម្រួល​សហគមន៍​ឥន្ទធនូ​កម្ពុជា ថ្លែង​ថា លោក​ប្រាថ្នា​ចង់​ឲ្យ​​រដ្ឋាភិបាល​ចេញ​គោលការណ៍​ច្បាប់​ដូច​ជា​ច្បាប់​ស្ដី​ការ​​ទទួល​បាន​សិទ្ធិ​រៀប​អាពាហ៍ពិពាហ៍​ដោយ​ចំហ​សម្រាប់​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា និង​ការ​គាំពារ​​ផ្នែក​គតិយុត្តិ​ដទៃ​ទៀត​​នៅ​ក្នុង​សង្គម​ដូច​ពលរដ្ឋ​​កម្ពុជា​ដែរ៖ «ព្រោះ​នៅ​ពេល​ដែល​យើង​គិត​អំពី​ការ​បង្កើត​ច្បាប់​មួយ យើង​ត្រូវ​ឲ្យ​អ្នក​ដែល​មាន​ជំនាញ​​ក្នុង​ការ​និយាយ​អំពី​ថា តើ​​​អ្នក​ដែល​ស្រលាញ់​ភេទ​ដូច​គ្នា​ហ្នឹង​ប្រើប្រាស់​​ជីវិត​បែប​ណា?»។
អ្នក​អប់រំ​ផ្នែក​ព្រះពុទ្ធសាសនា​អត្ថាធិប្បាយ​ថា មាន​កត្តា ២​យ៉ាង​​ដែល​ជំរុញ​ឲ្យ​​មាន​ចរិត​និស្ស័យ​ស្រលាញ់​ភេទ​ដូច​គ្នា ឬ​គេ​ច្រើន​និយម​ហៅ​ថា ​ជា​មនុស្ស​​ខ្ទើយ គឺ​ទី​១ ការ​ប្រាថ្នា​របស់​មនុស្ស​​ពី​ប្រុស​មក​ជា​ស្រី ឬ​ការ​ប្រាថ្នា​ពី​ស្រី​ទៅ​ជា​មនុស្ស​ប្រុស​វិញ តែ​នៅ​មិន​ទាន់​បាន​សម្រេច។ ចំណុច​ទី​២ គឺ​​​ការ​ដាច់​សីល ៥ ត្រង់​អង្គ​ទី​៣ នៃ​កាមេសុមិច្ឆាចារ ពោល​គឺ​​កា​ប្រព្រឹត្ត​ខុស​ក្នុង​កាម ​ដូច​ជា​​ឆក់​ប្លន់​ប្រពន្ធ​កូន​អ្នក​ដទៃ​ដែល​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​គេ​នៅ​ឡើយ។ ទាំង​នេះ​គឺ​ជា​ដើម​ហេតុ​ដែល​នាំ​ឲ្យ​មនុស្ស​ប្រែប្រួល​កាយ​អត្តចរិត​និស្ស័យ​ខុស​ប្រក្រតី។ ក៏​ប៉ុន្តែ​អ្នក​ជំនាញ​ផ្នែក​វិជ្ជាសាស្ត្រ​ពន្យល់​ថា អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​នេះ ផ្អែក​លើ​ហេតុ​ផល​មួយ​ចំនួន ដូច​ជា​ការ​ផ្លាស់​ប្ដូរ​អ័រម៉ូន​ក្នុង​រាងកាយ កត្តា​សង្គម និង​ការ​សេពគប់ ឬ​ជា​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​របស់​ពួកគេ។
មេគុណ​រាជធានី​ភ្នំពេញ និង​ជា​គ្រូ​សូត្រ​ស្ដាំ​វត្ត​បទុមវតី ព្រះតេជព្រះគុណ ឃឹម សន មាន​ថេរដីកា​ថា ចរិត​និស្ស័យ​​ការ​ស្រលាញ់​ភេទ​ដូច​គ្នា​នេះ គឺ​មិន​មែន​ទើប​តែ​កើត​​មាន​ក្នុង​សម័យ​វិទ្យាសាស្ត្រ​ជឿន​លឿន​នេះ​ទេ ពោល​គឺ​បញ្ហា​នេះ​បាន​កើត​រួច​មក​ហើយ​ក្នុង​សម័យ​ពុទ្ធកាល គឺ​កាល​ព្រះ​ពុទ្ធ​គង់​នៅ​ជា​ធរមាន។
បើ​តាម​ព្រះតេជព្រះគុណ ឃឹម សន ការ​ប្រែ​ចិត្ត​គំនិត​ខុស​កាយ​សម្បទា​​របស់​ខ្លួន​នេះ គឺ​​ទំនង​ជា​កម្មផល​តាក់តែង​ឡើង​​ជា​ជាង​ការវិវត្តន៍​​សំបូរ​បែប​របស់​សង្គម៖ «ព្រះ​កច្ចាយនត្ថេរ ដែល​​ច្រើន​ខាង​ចិន យក​ទៅ​គោរព ដែល​គេ​ហៅ​លោក​​តា​កំប៉ោង​ហ្នឹង តាម​ពិត​ព្រះ​អង្គ​ជា​ព្រះ​កច្ចាយនត្ថេរ។ តាម​ពិត​ពី​ដើម​​ហើយ រូប​ព្រះ​អង្គ​ស្អាត​ណាស់ ជា​ព្រះ​អរហន្ត​មួយ​ព្រះ​អង្គ​មាន​រូបសម្បត្តិ ហើយ​មាន​គេ​ស្រលាញ់​ច្រើន​អី​អ៊ីចឹង។ លោក​ប្រាថ្នា​ចង់​ឲ្យ​ខ្លួន​អាក្រក់ ហើយ​ធ្លាប់​កើត​ជា​ស្រី​ជា​ស្ត្រី​អី​ស្អាត ដល់​នេះ​លោក​ថា អូ​កាល​នេះ​​លោក​ធ្លាប់​មាន​ជាតិ​មួយ លោក​ធ្លាប់​កើត​ជា​ស្ត្រី​​មាន​រូប​ស្អាត​ណាស់ អ៊ីចឹង​ហើយ​គេ​ស្រលាញ់​អី​ច្រើន​លំបាក​ណាស់។ អ៊ីចឹង​ស្រាប់​តែ​លោក​ប្រាថ្នា​ឲ្យ​រូប​លោក​អាក្រក់​​អី​អ៊ីចឹង​ទៅ»។
យ៉ាង​ណា​ក៏​ដោយ​អតីត​សិល្បករ​​ផ្នែក​ល្ខោន​បាសាក់ និង​ទម្រង់​ជា​ច្រើន​ទៀត ដែល​បម្រើការ​នៅ​វិទ្យុ​ជាតិ​ចាប់​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម​ដែល​មិន​ពេញ​ចិត្ត​នៅ​ពេល​ឮ​គេ​ហៅ​ឈ្មោះ​ថា អ្នកស្រី ឬ​ជា​ស្ត្រី​នោះ គឺ​អ្នកស្រី ណយ ស៊ីថា ថ្លែង​ថា ចាប់​តាំង​ពី​ចំរើន​វ័យ​ធំ​ដឹង​ក្ដី​ឡើង អ្នក​ស្រី​ពុំ​ដែល​នឹក​គិត​ចង់​រៀបការ​ជា​មួយ​មនុស្ស​ប្រុស​នោះ​ទេ ពោល​គឺ​ចង់​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ដូច​គ្នា ដើម្បី​យក​មក​ធ្វើ​ជា​ប្រពន្ធ បើ​ទោះ​ជា​​ក្នុង​ឋានៈ​ខ្លួន​ជា​ស្ត្រី​យ៉ាង​ណា​ក៏ដោយ។
អ្នកស្រី ណយ ស៊ីថា៖ «អើ​ខ្ញុំ​ក៏​មិន​យល់​ពី​ខ្លួន​ឯង​ដែរ​ប្អូន តាំង​ពី​ដឹង​ក្ដី។ ខ្ញុំ​មិន​យល់​ពី​ខ្លួន​ដែរ ប៉ុន្តែ​ខ្ញុំ​ដឹង​ខ្លួន​​ខ្ញុំ ថា​ខ្ញុំ​ចរិត​ខ្លួន​ខ្ញុំ​អ៊ីចឹង​តាំង​ពី​​​អាយុ ៩​ឆ្នាំ គឺ​ចរិត​​ខ្ញុំ​មក​អ៊ីចឹង​រហូត ហើយ​ដល់​ហ្នឹង​ក្នុង​ន័យ​ដែល​ថា ខ្ញុំ​ដឹង​ខ្លួន​ខ្ញុំ​ថា​ចរិត​ខ្ញុំ​ប្រុស»។
លោក ផៃ ស៊ីផាន អ្នក​អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ​ទិដ្ឋភាព​ច្បាប់​កើត​ឡើង​ពី​តម្រូវ​ការ​ចាំបាច់​របស់​អ្នក​ប្រើប្រាស់​នៅ​ក្នុង​សង្គម។ លោក​បន្ត​ថា រដ្ឋាភិបាល​គាំទ្រ​ចំពោះ​ការ​ចង់​បាន​របស់​អ្នក​ដែល​មាន​សម្ព័ន្ធ​ស្នេហា​ភេទ​ដូចគ្នា​នេះ តែ​ថា​អ្វី​ដែល​មិន​អាច​ឆ្លើយ​តប​តាម​​ការ​ចង់​បាន​នោះ គឺ​ត្រូវ​ទាមទារ​ពេល​វេលា​ដើម្បី​សិក្សា​​លើ​ផ្នែក​នេះ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​​ជា​មុន​សិន។
លោក ផៃ ស៊ីផាន៖ «មួយ​ជំហាន​ធំ​ហើយ​ដែល​យើង​ឃើញ​ថា អើ​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន លោក​បាន​ដឹង លោក​បាន​យល់​ច្បាស់​អំពី​សេចក្ដី​ត្រូវ​ការ ហើយ​និង​លោក​បាន​មិន​មាន​ភាព​រើសអើង ឬ​ប្រឆាំង​​អ្វី​ភេទ​ដូច​គ្នា​ក្នុង​រាប់​ស្រលាញ់​ក្នុង​ការ​សន្យា​ជាមួយ​គ្នា​នោះ​ទេ។ ក៏​ប៉ុន្តែ​វា​ត្រូវ​មាន​រឿង​ជា​ច្រើន​ជាង​នេះ​ត​ទៅ​ទៀត ពីព្រោះ​យើង​មាន​គណៈ​សង្ឃ​​អើ​យើង​មាន​ដទៃ​ទៀត»។
បើ​តាម​អ្នក​សម្របសម្រួល​សហគមន៍​ឥន្ទធនូ​កម្ពុជា បញ្ជាក់​ថា​​កំណើន​នៃ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា កើន​ឡើង​ប្រមាណ ១.៦០០​នាក់​​​នៅ​ឆ្នាំ​២០១២។
លោក ប៉ូ សំណាង ប្រធាន​មជ្ឈមណ្ឌល​ជាតិ និង​សីលធម៌​សង្គម គិត​ថា នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ប៉ះពាល់​​ដល់​តម្លៃ​វប្បធម៌​របស់​ខ្មែរ។ លោក​បន្ត​ថា ព្រោះ​ទំនៀមទម្លាប់ និង​ប្រពៃណី ឬ​ពង្សាវតារ​ក្នុង​អតីតកាល​ពុំ​​បាន​កំណត់​ណា​មួយ​ពី​របៀប​នៃ​ការ​រៀប​អាពាហ៍ពិពាហ៍​រវាង​ភេទ​ដូច​គ្នា​នោះ​ទេ។
បើ​ទោះ​ជា​បែប​នេះ​ក្ដី លោក ប៉ូ សំណាង ក៏​ចង់​បាន​ច្បាប់​មួយ​ដែល​អាច​គាំពារ​ដល់​ពួក​គេ​​តាម​រយៈ​ការ​រៀបការ​ស្រប​ច្បាប់​ផង​ដែរ៖ «វា​មិន​ដែល​មាន ប៉ុន្តែ​ដោយ​សារ​​តែ​ឥឡូវ​ប្រព័ន្ធ​​ប្រជាធិបតេយ្យ​យើង​លោក​​មាន​ការ​គោរព​សិទ្ធិ​មនុស្ស។ ក៏​ប៉ុន្តែ​យើង​ឃើញ​ថា មិន​ជា​ចំហ គឺ​ថា​ការ​គាំទ្រ​​បាន​ច្បាស់​ពី​ខាង​អ្នក​ស្ដាប់​អ៊ីចឹង​ទេ»។
លោក​វេជ្ជបណ្ឌិត លី ចេងហុយ ម្ចាស់​គេហទំព័រ​ទស្សនាវដ្ដី​សុខភាព​កម្ពុជា មាន​ប្រសាសន៍​ថា ហេតុផល​ដែល​អាច​ជំរុញ​ឈាន​ដល់​ការ​ប្ដូរ​ភេទ ឬ​ការ​ស្រលាញ់​ភេទ​ដូច​គ្នា​នេះ ស្ថិត​ក្រោម​កត្តា​​មួយ​ចំនួន​ដូច​ជា​ការ​ទំនាក់ទំនង​ក្នុង​សង្គម​ដែល​ជា​តម្រូវ​ការ​របស់​ពួក​គេ និង​ការ​ប្ដូរ​ភេទ​ដើម្បី​មុខ​របរ ឬ​ការ​ផ្លាស់ប្ដូរ​អ័រម៉ូន​នៅ​ក្នុង​រាងកាយ។
លោក​បន្ត​ថា៖ «គឺ​ថា ទី​មួយ​វា​អាច​មក​ពី​ការ​ប្រែប្រួល​អ័រម៉ូន​ក្នុង​ខ្លួន​របស់​គាត់ មាន​ន័យ​ថា សេរី​រាងកាយ​របស់​គាត់​​​អាច​មាន​ការ​ប្រែប្រួល​​ដែល​ហៅ​ថា សរីរសាស្ត្រ​របស់​គាត់។ អ៊ីចឹង​ការ​ប្រែប្រួល​​ពួក​អ័រម៉ូន គឺ​នាំ​ឲ្យ​គាត់​ប្រែប្រួល​អត្តចរិត​ភេទ។ ជា​រួម​​ការ​ប្រែប្រួល​ហ្នឹង​​ខ្លាំង​មែន​ទែន នៅ​ពេល​ដែល​គាត់​នៅ​វ័យ​ជំទង់​នោះ។ បាទ! មាន​ន័យ​ថា ចន្លោះ​ពី ១០​ឆ្នាំ ទៅ ១៥​ឆ្នាំ​អី​ហ្នឹង គឺ​ជា​វ័យ​ដែល​គាត់​​អាច​ប្រែប្រួល​ខ្លាំង»។
យ៉ាង​ណា​ក៏​ដោយ​សម្រាប់​ក្រុម​អ្នក​ធ្វើ​ការ​ដើម្បី​គាំពារ​ភេទ​ដូច​គ្នា​នៅ​កម្ពុជា ប្រាថ្នា​ចង់​ឲ្យ​រដ្ឋាភិបាល​​តាក់តែង​គោលការណ៍​ច្បាប់​​​ដើម្បី​ទទួល​បាន​សិទ្ធិ​រៀប​អាពាហ៍ពិពាហ៍​ឲ្យ​បាន​ទូលំ​ទូ​លាយ​ដូច​ពលរដ្ឋ​ទូទៅ ក្នុង​ន័យ​ចង់​បាន​ការ​លើក​ទឹក​ចិត្ត​ពី​សង្គម​ជា​ចំហ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
Copyright © 1998-2011 Radio Free Asia. All rights reserved.
បោះពុម្ព អ៊ីម៉េល​

មតិ
ចុចត្រង់នេះដើម្បីបន្ថែមយោបល់របស់អ្នក
អ្នក​អាន​អនាមិក ពី USA :
I’m Sure the king will certify this law right the way! Goood lucks!
Dec 13, 2012 08:22 PM

ចាន់ រតនា ពី ភ្នំពេញ :
នៅ​អឺរ៉ុប​ពួក​ស្រ​ឡាញ់​ភេទ​ដូច​គ្នា​ទាម​ទារ​ឲ្យ​មាន​ច្បាប់​រៀប​ការ ព្រោះ​មាន​បញ្ហា​អំ​ពី​រឿង​មរតក និង​ការ​ព្យា​បាល​សុខ​ភាព ។ បើ​ជា​ប្តី​ប្រ​ពន្ធ​ធម្មតា ទោះ​ជា​ប្រ​ពន្ធ​មិន​ធ្វើ​ការ​ក៏​ពេទ្យ​ព្យា​បាល​មិន​យក​លុយ​ដែរ គឺ​អាច​ប្រើ​ប្រាស់​សិទ្ធិ​របស់​ប្តី ។ តើ​នៅ​ស្រុក​ខ្មែរ​ចាំ​បាច់​អី​ទៅ​ធ្វើ​រឿង​អត់​បាន​ការ​នេះ ។ បើ​ខ្ទើយ​ពីរ​នាក់​ចង់​នៅ​ជា​មួយ​គ្នា​ក៏​មិន​មាន​អ្នក​ណា​ទៅ​អុក​ឡុក​ពួក​គេ​ដែរ ។​ រី​ឯ​ទ្រព្យ​សម្បត្តិ អាច​ផ្ទេរ​ទៅ​ឲ្យ​គ្នា​បាន​តាម​សេរី ។ ពួក​នេះ​កំ​ពុង​ធ្វើ​ឲ្យ​សង្គម​ខ្មែរ​ក្រ​ឡាប់​ចាក់ ។
Dec 13, 2012 08:09 PM

Dara :
LGBT come from Parents productive not from God! So is Parents against culture? And Who create the culture? Human or God? And general people not against the Khmer Culture?
Dec 13, 2012 07:33 PM

Peace We Need ពី Phnom Penh :
my 2nd comment, about same sex issue:
21st century, human send robot to Mars,
we must accept what the society change.
Pls look seriously in mostly ASEAN countries, they accepted for same sex issue.
If you guy would like to make this pity Cambodia country having the future brightness, please accept their requested.
They are also human, they have future plan THEY ARE ALSO US.
Dec 13, 2012 11:38 AM

srunsrorn :
ព្រះពុទ្ធសាសនាបានអោយនិយមន័យថា មនុស្សផ្សំពីទឹកដីភ្លើងខ្យល់

សិទ្ធិមនុស្សគឺសំរាប់មនុស្សគ្រប់រូប!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s