លិខិតថ្លែងអំណរគុណសម្តចអគ្គមហាសេនបតីតេជោ ហ៊ុន សែន៖គាំទ្រដល់អ្នកស្រលាញ់ភេទដូចគ្នា

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លិខិតថ្លែងអំណរគុណ
សូមគោរពជូន
សម្តចអគ្គមហាសេនបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

តាងនាមអោយ សហគមន៍អ្នកស្រលាញ់ភេទដូចគ្នារួមមាន ស្រ្តីស្រលាញ់ស្រ្តី បុរសស្រលាញ់បុរស អ្នកស្រលាញ់ភេទទាំងពីរ និងអ្នកប្តូរភេទ ឬ យេនឌ័រ រួមជាមួយនឹងអ្នកស្រលាញ់ភេទដូចគ្នា ដែលកំពុងរស់នៅជាមួយមេរោគអដស៍ និងជំងឺអេដស៍នៅ
កម្ពុជា។យើងខ្ញុំទាំងអស់គ្នាសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រសាសន៍ប្រកបដោយមានសារៈសំខាន់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងកាលពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ២០១២ គាំទ្រដល់អ្នកស្រលាញ់ភេទដូចគ្នារួមមាន អ្នកស្រ្តីស្រលាញ់ស្រ្តី បុរស់
ស្រលាញ់បុរស អ្នកស្រលាញ់ភេទទាំងពីរ និងអ្នកប្តូរភេទ ឬ យេនឌ័រ នៅក្នុងព្រះរាជា
ណាចក្រកម្ពុជា។

ប្រសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត និងអំពាវនាវកុំអោយមានការរើសអើង មាក់ងាយពីសាធារណៈជន គ្រប់ស្ថាប័នរដ្ឋ និងឯកជនផងដែរ។ ការបញ្ឈប់ការមាក់ងាយ និងការរើសអើងនេះមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយអំពើហឹង្សាលើយេនឌ័រ អំពើហឹង្សាក្នុងគ្រួសារប្រឆាំងអ្នកស្រលាញ់ភេទដូចគ្នា ជាពិសេសគឺជួយកាត់បន្ថយនូវភាពងាយរងគ្រោះនៃរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ ស្របតាមយុទ្ធសាស្រ្តសូន្យ៣នៃផែនការយុទ្ធសាស្រ្តទីបី និងផែនការសហស្សវត្សរបស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ។

សហគមន៍អ្នកស្រលាញ់ភេទទាំងពីរ អ្នកប្តូរភេទ ឬ យែនឌ័រមានសេចក្តី រំភើបរីករាយក្រៃលែងចំពោះប្រសាសន៍គាំទ្រជាប្រវត្តិសាស្ត្ររបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាប្រមុខដឹកនាំគំរូទី១នៃរាជរដ្ឋាភិបាលកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងជំហរដ៏មុតមាំគាំទ្រប្រជាជន ដែលស្រលាញ់ភេទដូចគ្នា អ្នកស្រលាញ់ភេទទាំងពីរ និងអ្នកប្តូរភេទ។

ប្រសាសន៍ដ៏មានអត្ថន័យរបស់ សម្តេចតេជោ បានបញ្ជាក់នូវខ្លឹមសារលើកកម្ពស់ការគោរពសិទ្ធិមនុស្សជាសកល ដោយមិនប្រកាន់នូវនិន្នាការភេទ យេនឌ័រ សាសនា ជាតិសាសន៍ ពណ៌សម្បុរណាមួយឡើយ។ ប្រសាសន៍របស់សម្តេចតេជោ គឺជាកត្តាជំរុញអោយសង្គមខ្មែរទាំងមូលងាកមកចាប់អារម្មណ៍ គិតគូរ និងបង្ហាញយ៉ាងច្បាស់ថា សម្តេចរមែងតែងតែបានយកចិត្តទុកដល់សុខ ទុក្ខចំពោះប្រជាជនខ្មែរគ្រប់ៗរូប រាប់ទាំងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នាផងដែរ។

យើងខ្ញុំទាំអស់គ្នាសូមធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងបន្តរួមចំណែកក្នុងកិច្ចការអភិវឌ្ឍន៍ជាតិ និងធើ្វខ្លួនជាពលរដ្ឋប្រកបដោយ សេចក្តីថ្លៃថ្នូររបស់ព្រះរាជាណាចក្រកម្ពុជាក៏ដូចជាធ្វើជាគំរូរបស់ប្រជាជនអាស៊ីអាគ្នេយ៍។

សូមសម្តេចតេជោ នាយករដ្ឋមន្ត្រីទទួលនូវការគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់ អំពីយើងខ្ញុំទាំងអស់គ្នា។
សេចក្តីគួរពុំគួរ សូមសម្តេចតេជោ នាយករដ្ឋមន្ត្រី មេត្តាអនុគ្រោះ។

ធើ្វនៅរាជធានីភ្នំពេញ. ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១២

តំណាងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា អ្នកស្រលាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ ពិសេសអ្នកដែលកំពុងតែរស់នៅ ជាមួយនឹងមេរោគអេដស៍ និងជំងឺអេដស៍រួមមាន៖
១. ស្រ៊ុន ស្រ៊ន (សហគមន៍ឥន្ធនូរ៍កម្ពុជា)
២.នួន ស៊ីដារ៉ា (អង្គការកញ្ញា)
៣.ហ៊ន ប៊ុនវីរះ (ក្រុមអ្នករស់នៅជាមួយមេរោគអេដស៏)
៤.អ្នកស្រី កែវ ថា(បណ្តាញស្រី្តរួបរួមគ្នា)
៥. គង់ យ៉ារ៉ា(អនាតតយុវជនកម្ពុជាអាស៊ាន)
៦. មាស ចាន់ថន(CSSD)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s