មង្គលការភេទដូចគ្នាដំបូងបង្អស់ នៅក្នុងប្រទេសចិន

មង្គលការភេទដូចគ្នាដំបូងបង្អស់ នៅក្នុងប្រទេសចិន

ព្រហស្បតិ៍ ២០ ធ្នូ, ២០១២ ម៉ោង ១៣:៤៨

កាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសចិនមានការរៀបមង្គលការ ដ៏ចម្លែកមួយ ដែលគឺជាមង្គលការភេទដូចគ្នា ហើយវាក៏ជាមង្គលការភេទដូចគ្នា ដែលធ្វើឡើងលើកដំបូងបង្អស់ផងដែរ នៅក្នុងប្រទេសចិន។

យោងតាមប្រភពព័ត៌មាន ឆាយណាអាន់ដឺក្រោន របស់ប្រទេសចិន បានឲ្យដឹងថា ការរៀបមង្គលការភេទដូចគ្នានេះ គឺធ្វើឡើងនៅក្នុងទីក្រុង Quanzhou ខេត្តFujian ប្រទេសចិន ដែលពួកគេគឺមានភេទប្រុសដូចគ្នា។ បុរសដែលបានរៀបការទាំង២នាក់នោះ មានឈ្មោះថា Lu Zhong អាយុ ២៤ឆ្នាំ និងម្នាក់ទៀតមានឈ្មោះថា Wanqiang Liu មានអាយុ ២០ឆ្នាំ ហើយមង្គលការនោះ គឺត្រូវបានធ្វើឡើងនៅតាមដងផ្លូវ ដើម្បីឲ្យសាធារណៈជនបានដឹង និងចូលរួមសប្បាយទាំងអស់គ្នា។ ពួកគេទាំង២នាក់ មានគំរោងចង់រៀបការជាមួយគ្នា ២ឆ្នាំមកហើយ ហើយពេលនេះពួកគេបានរៀបការតាមបំណង និងបានបង្ហោះរូបថតមង្គលការរបស់ពួកគេ ទៅលើវេបសាយអិនធើណេត ដើម្បីចែករំលែកសេចក្តីស្នេហា របស់គេទាំង២នាក់ឲ្យអ្នកដ៏ទៃបានដឹងទៀតផង។

យ៉ាងណាម៉ិញ គូស្នេហ៏មួយគូនេះ បានសន្យាជាមួយគ្នាថា នឹងស្រលាញ់គ្នាជារៀងរហូត មិនបែកគ្នាជាដាច់ខាត។

តើប្រិយមិត្តទាំងអស់គ្នា យល់យ៉ាងណាដែរ ចំពោះគូស្នេហ៏មួយគូនេះ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s