យុត្តិធម៌សង្គមត្រូវតែមាន!ស្រ្តីស្រលាញ់ភេទដូចគ្នា!

ស្រី្ត​ជាប់​ចោទ​ថា​រួមរ័ក​នឹង​ក្មេង​ស្រី​ត្រូវ​បាន​ដោះលែង

Wednesday, 02 January 2013
សែន ​ដាវីត – ​ប៊ុត រស្មីគង្គា
  • E-mail
  • Print

ភ្នំពេញៈ សាលា​ឧទ្ធរណ៍​បាន​ដោះ​លែង​ស្ត្រី​ម្នាក់​កាល​ពី​ថ្ងៃ​ចន្ទ​ បន្ទាប់​ពី​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៥ ឆ្នាំ កាល​ពី​ឆ្នាំ​២០១១ ពី​បទ​រួមរ័ក​ជា​មួយ​អនីតិជន​ភេទ​ដូច​គ្នា ដែល​ក្រុម​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា នេះ​ជា​គំរូ​ច្បាស់​ក្រឡែត​​នៃ​អ្នក​ល្មោភ​កាម​ភេទ​ដូច​គ្នា។

ប្រធាន អង្គ​ជំនុំ​ជម្រះ​លោក ប៉ាក់ ច័ន្ទ​សំបូរ​ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា តុលាការ​បាន​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​ស្ត្រី​ឈ្មោះ ផ្លុង ស្រីរ៉ាន់ អាយុ​២១​ឆ្នាំ និង​បញ្ជា​ឲ្យ​ដោះ​លែង​នាង​ពី​ការ​ឃុំ​ឃាំង​ជា​បន្ទាន់។

លោក ​បាន បន្ត​ថា៖ «ផ្អែក​តាម​សវនាការ គឺ​មិន​មាន​ភស្តុតាង​គ្រប់​គ្រាន់​ដើម្បី​ដាក់​បន្ទុក​ថា ផ្លុង ស្រីរ៉ាន់ បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សាលា​ឧទ្ធរណ៍​បដិសេធ​ចំពោះ​ការ​សម្រេច​របស់​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០១១​»។

កាល​ពី​ខែ វិច្ឆិកា ឆ្នាំ​២០១១ ស្រីរ៉ាន់​ ត្រូវ​បាន​រក​ឃើញ​កំហុស​អំពី​ការ​រួម​រ័ក​ជាមួយ​អនីតិជន​ភេទ​ដូច​គ្នា​។ នាង​អះអាង​ថា ក្មេង​ស្រី​ជំទង់​នោះ គឺ​ស្ថិត​នៅ​ក្នុង​ភាព​គួរ​ឲ្យ​សង្ស័យ ដែល​ថា មាន​អាយុ​១៤​ឆ្នាំ ខណៈ​ដែល​នាង​ធ្វើ​ការ​ជាមួយ​នៅ​រោង​ចក្រ​កាត់​ដេរ ​និង​ជា​មិត្តភក្តិ​គ្នា​ ហើយ​ថា ក្រុម​គ្រួសារ​ក្លែង​បន្លំ​ឯកសារ​អត្តសញ្ញាណ ពី​ព្រោះ​ពួក​គេ​មិន​ចូល​ចិត្ត​ទំនាក់​ទំនង​​រួម​រ័ក​ភេទ​ដូច​គ្នា​របស់ ពួក​នាង។

ម្តាយ​របស់ ស្រី​រ៉ាន់ អ្នក​ស្រី សំ ស្រីរ័ត្ន បាន​និយាយ​ថា គាត់​ត្រេក​អរ​ខ្លាំង​ណាស់​ចំពោះ​ការ​ដោះ​លែង​នេះ​។ គាត់​ថា៖​ «​ខ្ញុំ​ស្រែក​យំ​នៅ​ក្នុង​បរិវេណ​តុលាការ ​នៅ​ពេល​ចៅក្រម​សម្រេច​លើក​លែង​ការ​ចោទ​ប្រកាន់ ហើយ​ថា កូន​ស្រី​ខ្ញុំ គឺជា​មនុស្ស​គ្មាន​កំហុស​»។

អ្នក​ស្រី​និយាយ​បន្ត​ថា គាត់​មាន​តែ​កូន​ម្នាក់​គត់ គឺ ស្រីរ៉ាន់ ជា​អ្នក​ផ្គត់ផ្គង់​ប្រាក់​កាស​ដ៏​ធំ​ក្នុង​គ្រួសារ បន្ទាប់​ពី​នាង​ជាប់​គុក ពួក​គាត់​ជួប​ការ​លំបាក​សឹង​រក​ទី​បញ្ចប់​គ្មាន។

ប្តី របស់​អ្នក​ស្រី​ គឺ​លោក ផ្លុង សុខា បាន​និយាយ​ដែរ​ថា គាត់​កំពុង​តែ​រត់​ការ​ឯកសារ​ដើម្បី​ដោះ​លែង ហើយ​ថា កូន​ស្រី​ គាត់​អាច​ត្រូវ​គេ​ដោះ​លែង​នៅ​ថ្ងៃ​នេះ​។ លោក​បន្ត​ថា៖​«​ខ្ញុំ​ឃើញ​ប្រពន្ធ​ខ្ញុំ​ពិបាក​ចិត្ត​ឡើង​ឈឺ​ នៅ​ពេល​កូន​ស្រី​ជាប់​គុក។ ខ្ញុំ​គិត​ថា នោះ​គឺ​ឆ្នាំ​មុន​ដែល​វា​ជា​ភាព​ខ្មៅ​ងងឹត​បាន​គ្រប​ដណ្តប់​គ្រួសារ​ ដ៏​តូច​របស់​ខ្ញុំ​ ប៉ុន្តែ​ ឥឡូវ​នេះ​ឆ្នាំ​ថ្មី​មក​ដល់​ គ្រួសារ​ខ្ញុំ​ចាប់​ផ្តើម​មាន​ពន្លឺ​វិញ​ហើយ»។

លោក ម៉ៅ តាន់អៀម មេធាវី​ការពារ​ក្តី​ឲ្យ ស្រីរ៉ាន់ បាន​ពន្យល់​ថា សាល​ក្រម គឺ​ត្រូវ​បាន​ជំទាស់​ ពី​ព្រោះ ​មិន​មាន​ភស្តុតាង​ជាក់​លាក់​បង្ហាញ​ថា ស្ត្រី​នោះ​ស្ថិត​នៅ​ក្រោម​អាយុ​។ ឯកសារ​សំបុត្រ​កំណើត និង​សៀវភៅ​គ្រួសារ​ដែល​បាន​ថត​ចម្លង​មួយ​ច្បាប់​ ដែល​បាន​បង្ហាញ​ភ្នំពេញ ប៉ុស្តិ៍​កាលពី​ឆ្នាំ​មុន​ដោយ​រោង​ចក្រ​ដែល​ពួក​គេ​ធ្វើ​ការ​ គឺ​ជន​រង​គ្រោះ​ស្ថិត​នៅ​ក្រោម​អាយុ ខណៈ​ស្រី​រ៉ាន់​ អាយុ​១៩​ឆ្នាំ​ ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ពេល​នោះ​តែ​ម្តង​៕ CC

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s