ជីវិតអ្នកស្រលាញ់ភេទដូចគ្នានិងការតស៊ូ

លិខិតពីប្អួនម្នាក់​
 
Imageជំរាបសួរបងប្រុស! ខ្ញុំមានបញ្ហាមួយចំនួនដែលទាក់ទង់ទៅនឹងយុវវយ័ សមយ័បច្ចុប្បន្ននេះ! មុននឹងចាប់ផ្តើមសំនួរខ្ញុំក៏សុំបញ្ជាក់ ថាខ្ញុំក៏រស់នៅក្នុងសង្គមមួយបែបនេះដែរ, ខ្ញុំចាប់ផ្តើមមានអារម្មណ៍ស្រលាញ់ភេទដូចគ្នា តាំងពីក្មេងវយ័មកម្លេ៉ះ។ ដំបូងឡើយម្តាយឱពុកខ្ញុំមិន យល់ស្របនៅអ្វីដែលជាធម្មជាតិពីកំណើតរបស់ខ្ញុំទេ, ពួកគាត់ព្យាយាមផ្លាស់ប្តូរខ្ញុំ! គាត់បានបំបែកខ្ញុំពីមនុស្សស្រីដំបូងដែលខ្ញុំគិតថានឹងចាប់ផ្តើមរស់នៅជាមួយគ្នា! អ្វីដែលគាត់ធ្វើគឺបានទទួលជោគជយ័ព្រោះពេលនោះខ្ញុំមិនទាន់ចេះរៀបចំជីវិតខ្លួនឡើយ ទើបខ្ញុំត្រូវបាត់បង់គេទាំងត្រូវទ្រាំរស់នៅសោកស្តាយ។ បងប្រុសជាទីគោរព! ខ្ញុំតែងឆែករាល់ status ដែលបង post គ្រប់ពេល, ខ្ញុំពិតជារំភើបបំផុតដែលបងប្រុសតែងតែផ្តល់តំលែដល់អ្នកស្រលាញ់ភេទដូចគ្នាដោយមិនមានការរើសអើង។ បច្ចុប្បន្នខ្ញុំមាននារីម្នាក់រួមរស់ជាមួយ ពួកខ្ញុំត្រូវបានឱពុកម្តាយទាំងសងខាងយល់ព្រមឲរស់នៅជាមួយគ្នា! ខ្ញុំពេញចិត្តនឹងអ្វីដែលខ្លួនកំពុងមានណាស់! ងាកមកសំនួរខ្ញុំវិញម្ដង ខ្ញុំចង់ដឹងថាហេតុអ្វីក្រុមក្មេងមួយចំនួនដែលធ្វើខ្លួនជា lb tb ហើយហេតុអ្វីមិនចេះផ្ដល់តំលៃចំពោះខ្លួនទៅវិញ? ពួកគេមួយចំនួនតែធ្វើឲសង្គមរើសអើង ហើយចោទថាអ្នកទាំងអស់នោះស្អប់ខ្ពើមពួកគេ? បងប្រុសជាទីគោរព ប្អូនក៏ជា TB ម្នាក់ដែរប្អូនពិតជាចង់ឲមនុស្សគ្រប់ៗគ្នាផ្តល់តំលៃដល់ LB TB ណាស់! ប៉ុន្តែLB TB មួយចំនួនពិតជាធ្វើខ្លួនមិនសាកសមឲសង្គមទទួលស្គាល់មែន( មានភស្តុតាងមួយចំនួន )។ ចុងបញ្ចប់ប្អូនសូមអរគុណដល់បងប្រុស ដែលបានចំណាយពេលវេលាដ៏មានតំលៃមកអាន សារ របស់ប្អូនៗ សង្ឃឹមថាក្នុងឱកាសណាមួយបងនឹងរៀបចំនៅកម្មវិធីផ្ដោសប្ដូរគំនិតនឹងបទពិសោធន៍ល្អៗរវាងគ្នានឹងគ្នា ជាពិសេសខ្ញុំសង្ឃឹមថា friend ដែលជា LB LG TB TG ក្នុង Facebook ទាំងអស់បានចូលរួមផងដែរ។ សូមអរគុណដល់បងប្រុស!
ពីប្អូន Mongkul
 
 
 
ល្អមែនទែន
អរគុណណាស
ដែលបានចែករំលែក
បងទទួលស្គាល
ថាពិតជាមានអ្នកស្រលាញ់ភេទដូចគ្នាអាក្រក់
Today
 
តែវាជារឿងធម្មតាទេមនុស្សមានល្អនិងអាក្រក់មិនថាភេទណាៗនោះទេ។
រឿងដែលយើងគួរខិតខំប្រឹងប្រៃងធ្វើនោះគឺ៖
១.ភ្ជាប់ទំនាក់ទំនងជាមួយអ្នកផ្សេងទៀតដែលស្រលាញ់ភេទដូចគ្នាអោយចេះពីជំហ៊ានក្នុងការប្រឈមមុខជាមួយអ្នកដែលរើសអើងយើងជាពិសេសគ្រួសារ

២.​ចូលរួមគ្រប់សកម្មភាពដើម្បីអោយជីវិតអ្នកស្រលាញ់ភេទដូចគ្នាដែលទទួលបានជោគជ៍យក្នុងសង្គមត្រូវបានគេដឹង

៣.និងមានការងារជាច្រើនទៀត។

អរគុណដែលទុកចិត្តបង។
ស្រ៊ន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s