ស្រឡាញ់ភេទដូចគ្នា ខឹងដើរលេងជា មួយប្រុសច្រើនពេក ចងកសម្លាប់ខ្លួន

ស្រឡាញ់ភេទដូចគ្នា ខឹងដើរលេងជា មួយប្រុសច្រើនពេក ចងកសម្លាប់ខ្លួន – ដើមអម្ពិល ៧ ម៉ោងមុន

ភ្នំពេញ ៖ បច្ចុប្បន្ននេះ ស្នេហាភេទដូច គ្នា បាននឹងកំពុង មានការកើនឡើង ជាលំដាប់ ហើយម្យ៉ាងវិញទៀត ពុំមានការហាមឃាត់ ពីច្បាប់របស់ប្រទេស និងថ្នាក់ដឹកនាំនោះ ឡើយ ។ ផ្ទុយទៅវិញ មានតែការលើកទឹក ចិត្ដនិងបើកផ្លូវឱ្យមានទំនាក់ទំនងស្នេហា ភេទដូចគ្នានៅក្នុងសង្គមទៀតផង ។

ទាក់ទិននិងស្នេហាភេទដូចគ្នា ស្រីស្រ ឡាញ់ស្រី បានកើតឡើងរហូតធ្វើឱ្យតួអង្គ ម្ខាងដែលជាស្រីពិតប្រាកដបានដាច់ចិត្ដសម្លាប់ ខ្លួន ព្រោះតែគូស្នេហាដែលជាស្រីតែងខ្លួនជា ប្រុស បានក្បត់ចិត្ដ ហើយទៅដើរលេងជា មួយប្រុសពិតប្រាកដឥតស្រាកស្រាន្ដ ។

នារីវ័យ២០ឆ្នាំ និងធ្វើការរោងចក្រកាត់ ដេរ ត្រូវបានមិត្ដភក្ដិរបស់នាងប្រទះឃើញ ចងកនិងបង្អូចស្លាប់កាលពីវេលាម៉ោង៦និង ២០នាទី ល្ងាចថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០១៣ ស្ថិតនៅបន្ទប់ជួលលេខ១៩ ផ្លូវលេខ ២០៣ ក្រុមទី៣ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាង ខ្លាំងនៅ កន្លែងកើតហេតុ។

សេចក្ដីរាយការណ៍ពីសាក្សីនៅកន្លែង កើតហេតុបានឱ្យដឹងថា ជនរងគ្រោះដែល ចងកសម្លាប់ខ្លួនខាងលើនេះ មានឈ្មោះយ៉ាន់ សេងហ៊ួរ អាយុ២០ឆ្នាំ មានស្រុកកំណើតនៅ ភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្ដតា កែវ ហើយបច្ចុប្បន្ន ជាកម្មការិនីកាត់ដេរ ។

សាក្សីបានបន្ដថា មុនពេលកើតហេតុ នារីរងគ្រោះដែលជួលផ្ទះ នៅជាមួយមិត្ដ ភក្ដិនោះ បាននៅតែម្នាក់ឯងពីព្រោះមិត្ដភក្ដិ បានចេញទៅក្រៅអស់ហើយ ។

លុះដល់ម៉ោង កើតហេតុ នៅពេលមិត្ដភក្ដិត្រឡប់មកវិញ ហើយចាក់ទ្វារចូលទៅស្រាប់តែ ឃើញជន រងគ្រោះចងក ដោយយកក្រមាចងនឹងបង្អូច ស្លាប់បាត់ទៅហើយ បើទោះបីជាមិត្ដភក្ដិ បានទៅជួយស្រាយ ក្រមា យ៉ាងណាក៏ដោយ នោះ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះទៅកន្លែងកើត ហេតុ ហើយធ្វើការត្រួតពិនិត្យ ដោយអះ អាងថា ជនរងគ្រោះពិតជាស្លាប់ដោយសារ តែអំពើអត្ដឃាតមែន ។

សមត្ថកិច្ចបានបន្ដថា ការធ្វើអត្ដឃាត របស់ជនរងគ្រោះ គឺទាក់ទងនិងវិបត្ដិស្នេហា ដោយជនរងគ្រោះ បានបន្សល់លិខិតពីរ  ច្បាប់ជូនសង្សារបស់ខ្លួន។
ក្រោយកើតហេតុ លោកឡូ ភារម្យ នាយនគរបាលប៉ុស្ដិ៍បឹងទំពុន បានទាក់ទង ទៅក្រុមគ្រួសារ ដើម្បីមកទទួលយកសព ធ្វើបុណ្យតាមប្រពៃណី។

ជុំវិញអំពើអត្ដឃាតរបស់នារីរងគ្រោះ ដោយសារតែស្នេហាស្រឡាញ់ភេទដូចគ្នា ខាងលើនេះ សមត្ថកិច្ចរហូតមកដល់ព្រឹកថ្ងៃ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៣នេះ មិនទាន់បាន បង្ហាញពីខ្លឹមសារ នៅក្នុងលិខិតទាំងពីរច្បាប់ ដែលបន្សល់ទុក ក្រោយការសម្លាប់ខ្លួននោះ ឡើយ ។

បើតាមសេចក្ដីរាយការណ៍លួចបង្ហើបពី មន្ដ្រីនគរបាលមួយរូបនៃប៉ុស្ដិ៍បឹងទំពុន បាន ឱ្យដឹងថា លិខិតចំនួនពីរច្បាប់ ដែលត្រូវបាន នារីរងគ្រោះបន្សល់ទុកក្រោយធ្វើអត្ដឃាត នោះ គឺមួយច្បាប់ផ្ញើទុកជូនម្ដាយនិងក្រុម គ្រួសារ និងមួយច្បាប់ទៀត ផ្ញើទុកជូនសង្សារ ជាទីស្រឡាញ់របស់ខ្លួន ដែលជាមនុស្សស្រី តែងខ្លួនជាប្រុស ។

មន្ដ្រីនគរបាលរូបនេះ បានបន្ដថា ចំពោះ ខ្លឹមសារនៅក្នុងលិខិតមួយច្បាប់ ដែលនារី រងគ្រោះទុកឱ្យក្រុមគ្រួសារនោះ បានបញ្ជាក់ ថា សូមឱ្យអ្នកទាំងអស់គ្នា កុំគិតគូពីខ្ញុំអី ដោយឡែកខ្លឹមសារនៅក្នុងលិខិត ដែលទុក ផ្ញើជូនសង្សារ គឺបានបញ្ជាក់ថា ខំស្រឡាញ់ ប៉ុន្ដែបែរជាមិនយល់ចិត្ដ ។

សាក្សីដែលរស់នៅក្បែរផ្ទះជនរងគ្រោះ បានឱ្យដឹងថា ការសម្លាប់ខ្លួនរបស់ជនរង គ្រោះមកពីតូចចិត្ដនិងសង្សារបស់ខ្លួន ដែល ជាមនុស្សស្រី តែងខ្លួនធ្វើប្រុស មិនសូវរវី រវល់ ហើយគិតតែដើរលេងជាមួយបុរសៗ ផ្សេងទៀត ៕

 
      http://khmer-news.org/topic.php?id=85393      

2 thoughts on “ស្រឡាញ់ភេទដូចគ្នា ខឹងដើរលេងជា មួយប្រុសច្រើនពេក ចងកសម្លាប់ខ្លួន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s