ចង់​​មាន​សុដន់​​ដូច​​មនុស្ស​​ស្រី​ ​​​​ចាក់​​ថ្នាំ​​ពង្រីក​​សុដន់​​ ប្រតិកម្ម​​ថ្នាំ ដាច់​​ខ្យល់​​ស្លាប់​ ពេល​​​បញ្ជូន​​ទៅ​​ដល់​​មន្ទីរពេទ្យ

ចង់​​មាន​សុដន់​​ដូច​​មនុស្ស​​ស្រី​ ​​​​ចាក់​​ថ្នាំ​​ពង្រីក​​សុដន់​​ ប្រតិកម្ម​​ថ្នាំ ដាច់​​ខ្យល់​​ស្លាប់​ ពេល​​​បញ្ជូន​​ទៅ​​ដល់​​មន្ទីរពេទ្យ

2 days ago by  0
 

ប្រភព អង្គរធំមេឌា

130623001រាជធានី​ភ្នំពេញ៖​ ជន​ភេទ​ទីបី​ម្នាក់ ហេតុ​តែ​ចង់​ធ្វើ​ខ្លួន​ឲ្យ​ដូច​មនុស្ស​ស្រី​ពី​ធម្មជាតិ បាន​ឲ្យ​មិត្ត​ភក្តិ​ចាក់​ថ្នាំ​ពង្រីក​សុដន់​ឲ្យ ស្រាប់​តែ​ប្រតិកម្ម​ថ្នាំ ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ព្រះកុសុមៈ បានដាច់​ខ្យល់​ស្លាប់ ។

ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង ៦ល្ងាច​ថ្ងៃទី​២២ មិថុនា នៅចំណុចផ្ទះជួល​ក្នុងភូមិ​ស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនរងគ្រោះត្រូវបានគេស្គាល់ថា​ឈ្មោះ ស៊ិញ ជាភេទទីបី អាយុជាង ៣០ឆ្នាំ មុខរបរកម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់នៅផ្ទះជួលភូមិជម្ពូរវន្ត សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ។

ប្រភពព័ត៌មានពីមិត្តភក្កិឈ្មោះ ថា ជាភេទទី៣ អាយុ៣៨ឆ្នាំ ជាបុគ្គលិក​បារាំង ស្នាក់នៅផ្ទះជួលភូមិ​ស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានឲ្យដឹងថា រូបគេទើបនឹង​ស្គាល់​គ្នា​ រាប់អានជាមិត្តភក្តិ ហើយនៅល្ងាចថ្ងៃកើតហេតុនេះ ជនរងគ្រោះ បាននាំគ្នាទៅលេងផ្ទះ​របស់គេ ជួបជុំគ្នាដាំបាយហូប ស្រាប់តែជនរងគ្រោះ ចាប់ផ្តើមធ្វើ​ទុក្ខឈឺ​ចុក​ចាប់ រូបគេក៏សួរទៅជនរងគ្រោះថា ឯងកើតអី ជនរងគ្រោះ បានប្រាប់ថា រូប​គេ ទើបនឹងឲ្យមិត្តភក្តិចាក់ថ្នាំពង្រីកសុដន់ឲ្យ ហើយថ្នាំធ្វើទុក្ខ ។

ប្រភពដដែលបន្តទៀតថា ដោយសារឃើញជនរងគ្រោះ មានសភាពធ្ងន់ធ្ងរពេក ទើបនាំគ្នាបញ្ជូនជនរងគ្រោះទៅព្យាបាល នៅមន្ទីរពេទ្យព្រះកុសុមៈ ។ ពេលទៅដល់​មន្ទីរពេទ្យ​​គ្រូពេទ្យ​ធ្វើការសង្គ្រោះបន្ទាន់ ប៉ុន្តែដោយសារប្រតិកម្មថ្នាំជ្រាបសព្វ​ពេញខ្លួនប្រាណធ្ងន់ធ្ងរទៅហើយ មិនអាចជួយសង្គ្រោះបាន នៅវេលាម៉ោង ៩យប់ថ្ងៃដដែល ជនរងគ្រោះ​បាន​ដាច់​ខ្យល់ស្លាប់ ។ ចំណែកមិត្តភក្តិ ដែលជូនជនរងគ្រោះទៅមន្ទីរពេទ្យនោះ បាននាំគ្នាត្រឡប់ទៅផ្ទះវិញអស់ ។

បច្ចុប្បន្ន សពជនរងគ្រោះតម្កល់ទុកនៅក្នុងសាលសព នៃមន្ទីរពេទ្យព្រះកុសុមៈ មិនមានសាច់ញាតិទេ ។ បើសិនជាបងប្អូន ឬសាច់ញាតិបានស្គាល់ភិនភាគ​ដូចក្នុងរូបថត​នេះ​ សូម​អញ្ជើញ ទៅទំនាក់ទំនងនៅមន្ទីរពេទ្យព្រះកុសុមៈ ៕

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s