ស្ថានទូត​សហរដ្ឋ​អាមេរិក​រៀបចំ​ការ​ពិភាក្សា​តុ​មូល​ស្តីពី​ក្រុម LGBT

ចេញ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៣

កាលពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៣ ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ បាន​រៀបចំ​កិច្ច​ប្រជុំ​តុ​មូល​មួយ​ស្តីពី​បញ្ហា​ដែល​ក្រុម​ស្រី​ស្រឡាញ់​ស្រី បុរស​ស្រឡាញ់​បុរស មនុស្ស​ស្រឡាញ់​ទាំង​បុរស ទាំង​ស្រ្តី និង​មនុស្ស​ប្តូរ​ភេទ ដែល​គេ​ហៅ​ថា​ក្រុម LGBT កំពុង​ប្រឈម​នៅ​ប្រទេស​កម្ពុជា​។ គោលបំណង​នៃ​ការ​ប្រជុំ​តុ​មូល​នេះ​គឺ​ដើម្បី​ជំរុញ​ការ​ពិភាក្សា​ក្នុង​ចំណោម​អង្គការ ដែល​ធ្វើការ​ផ្នែក​តស៊ូ​មតិ អោយ​ក្រុម LGBT ផ្នែក​សិទ្ធិ​មនុស្ស​និង​សុខភាព ដើម្បី​រក​ចំណុច​រួម​ក្នុង​ការ​លើក​កំពស់​សិទ្ធិ​របស់​ក្រុម LGBT នៅ​កម្ពុជា​។

អង្គការ​ដែល​ចូល​រួម​មាន​អង្គការ​សម្ព័ន្ធភាព​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ខ្មែរ​ផ្នែក​ជំងឺ​អេដស៍ (KHANA) អង្គការ​បណ្តាញ​ចតុមុខ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា វិទ្យាស្ថាន​គ្រប់គ្រង East West (EWMI) និង​អង្គការ​ឥន្ទនូ​កម្ពុជា (RoCK) ។

លោក Dustin Dockiewicz មន្រ្តី​ផ្នែក​នយោបាយ​របស់​ស្ថានទូត​អាមេរិក បាន​ធ្វើ​សេចក្តី​ថ្លែង​បើក​។ លោកស្រី ចាន់ សេរី អ្នក​ឯកទេស​ខាង​សង្គម​ស៊ីវិល និង​ការ​ជួញដូរ​មនុស្ស និង​លោក​វេជ្ជបណ្ឌិត សុខ ប៊ុនណា អ្នក​ឯកទេស​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​ផ្នែក​ជំងឺ​អេដស៍ ដែល​មក​ពី​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID) បាន​ដឹកនាំ​ការ​ពិភាក្សា​។

អ្នក​ចូលរួម​បាន​លើក​ឡើង​ពី​បញ្ហា​រួម​ដែល​ក្រុម LGBT កំពុង​ប្រឈម​មុខ​ជាមួយ ដូច​ជា​ការ​មាក់ងាយ ការ​រើសអើង អំពើ​ហឹង្សា ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​មិន​សូវ​ទទួល​បាន​សេវា​ផ្លូវ​ច្បាប់ និង​សេវា​សុខភាព​។ ពួកគេ​ថែម​ទាំង​បាន​រៀបរាប់​ពី​សកម្មភាព​របស់​គេ​ក្នុង​ការ​លើក​កំពស់​ការ​យល់​ដឹង និង​ដោះស្រាយ​បញ្ហា​របស់​ក្រុម LGBT ។ សកម្មភាព​ទាំង​នេះ​រួម​មាន​ការ​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម យុទ្ធនាការ​សាធារណៈ ការងារ​ជា​អ្នក​សារព័ត៌មាន​មហាជន ការងារ​តស៊ូ​មតិ​នៅ​ក្នុង​តំបន់​អាស៊ាន ដោយ​ផ្តល់​ការ​ប្រឹក្សា​តាម​ទូរស័ព្ទ​ខ្សែ​ពិសេស​និង​ជំនួយ​ផ្លូវ​ច្បាប់ និង​ការ​ចងក្រង​ឯកសារ​សំរាប់​ករណី រំលោភ​សិទ្ធិ​មនុស្ស​ជាដើម​។

អ្នក​ចូលរួម​យល់​ឃើញ​ថា ការ​ពិភាក្សា​តុ​មូល​នោះ​គឺ​ជា​មធ្យោបាយ​មាន​សុវត្ថិភាព​សំរាប់​ចែក​រំលែក​ព័ត៌មាន និង​ការ​ប្រតិបត្តិ​ល្អ​អោយ​គ្នា និង​សំរាប់​លើក​កំពស់​ការ​សហការ​គ្នា​ដើម្បី​ជំរុញ​សិទ្ធិ​របស់​ក្រុម LGBT នៅ​ប្រទេស​កម្ពុជា​។ អ្នក​ចូលរួម​បាន​ព្រមព្រៀង​គ្នា​ហៅ​ការ​ពិភាក្សា​តុមូល​នោះ​ជា​ផ្លូវការ​ថា “​វេទិកា​នៃ​សហគមន៍ LGBT​” ដែល​នឹង​ប្រព្រឹត្ត​ទៅ​ទៀងទាត់ ដើម្បី​កំណត់​ចំណុច​អាទិភាព និង​បង្កើត​យុទ្ធសាស្រ្ត​សមស្រប​សំរាប់​ដោះស្រាយ​បញ្ហា​របស់​ក្រុម LGBT ។

សហរដ្ឋ​អាមេរិក​មាន​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា សង្គម​ស៊ីវិល និង សាធារណជន ដើម្បី​បន្ត​ការ​តស៊ូ​ក្នុង​ការ​ការពារ​សិទ្ធិ​របស់​មនុស្ស​គ្រប់​រូប ដោយ​រួម​ទាំង​សិទ្ធិ​របស់​ក្រុម LGBT ផង​ដែរ ៕

http://khmer.cambodia.usembassy.gov/062713_pr.html

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s