ក្រុម​សមា​គម​​ឥន្ទ​ធនូ​កម្ពុជា មក​ពី​ខេត្ត​កំពង់​ឆ្នាំង

ពាន​រង្វាន់​បាល់​ទាត់​នារី​ ឆ្នាំ​២០១៣ ចាប់​ផ្តើមនៅថ្ងៃ​នេះ
FRIDAY, 16 AUGUST 2013 ឈន ណន E-mail Print

female-football
សកម្ម​ភាព​ប្រកួត​ផ្តាច់​ព្រ័ត្រ​របស់​ក្រុម​អធិរាជ​ភ្នំស្វាយ(ខៀវ) និង​​ខេត្ត​សៀម​រាប កាល​ពី​ឆ្នាំ​២០១០។ ម៉េងស្រ៊ុន
ភ្នំពេញៈ ពេល​វេលានៃ​ការ​ប្រកួត​​ពាន​រង្វាន់បាល់​ទាត់​នារី ឆ្នាំ​២០១៣ ដែល​រៀប​ចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា នឹង​ចាប់ដំណើរ​ការ​ប្រកួត​ជម្រុះ​តាម​ពូល នៅ​ទីលាន​ពហុ-​កីឡដ្ឋាន​ជាតិ នា​ព្រឹក​ថ្ងៃ​សុក្រ​នេះដើម្បីស្វែង​រក​ក្រុម​ជើង​ឯក នា​រដូវ​កាល​លើក​ទី​៤នេះ។​

កីឡាការិនី​ចំនួន​១០​ក្រុម ត្រូវ​​បាន​កំណត់​ឲ្យ​ចូល​រួម​នៅ​ក្នុង​ការ​ប្រកួត​នេះ ហើយ​ពួក​គេ​ត្រូវ​បាន​បែង​ចែក​​ការ​ប្រកួត​ជា​២​ពូល​រួច​ជា​ស្រេច។ ប៉ុន្តែ​ក្រុម​ម្ចាស់​ជើង​ឯក​២​ឆ្នាំ​ជាប់ៗ​គ្នា អង្គការ​សលត៍ និង​ក្រុម​ជើង​ឯក​រង អធិរាជ​ភ្នំស្វាយ​របស់ អ.ហ​ខេត្ត​បន្ទាយ​មាន​ជ័យ ហើយ​ក៏​ជា​ក្រុម ដែល​ធ្លាប់​ទទួលបាន​ចំណាត​់​ថ្នាក់លេខ​១ នា​​ការ​ប្រកួត​បើក​រដូវ​កាល កាល​ពី​ឆ្នាំ​២០១០ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ តាម​រយៈ​ការ​យក​ឈ្នះ​ក្រុម​ខេត្ត​សៀម​រាប ក្នុង​វគ្គ​ផ្តាច់​​ព្រ័ត្រ​នោះ ត្រូវ​​គណៈ-​កម្មការ​រៀប​ចំ​ការ​ប្រកួត​ដាក់​ឲ្យ​ឈរ​ក្នុង​ពូល​ដាច់​ពី​គ្នា។

យ៉ាង​ណា​មិញ សម្រាប់​​ការ​ប្រកួត​បើក​ឆាក​ ដែល​នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​នេះ គឺ​មាន​រហូត​ដល់​ទៅ​ ៤ ​ប្រកួត​ឯណោះ។ ២​ប្រកួត​របស់​ពូល​A ក្រុម​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ក្រចេះ ត្រូវ​ជួប​ជាមួយ​ក្រុម​សមា​គម​​ឥន្ទ​ធនូ​កម្ពុជា មក​ពី​ខេត្ត​កំពង់​ឆ្នាំង នៅ​វេលា​ម៉ោង​៨​ព្រឹក រីឯ​ក្រុម​បក្សី​ចាំ​ក្រុង​របស់​ខេត្ត​សៀម​រាប ត្រូវ​ប្រឈម​ជាមួយ​ក្រុម​ម្ចាស់​ជើង​ឯក​អង្គការកម្ម​វិធី​សលត៍ នៅ​ម៉ោង៩:៣០។

ចំណែក​ការ​ប្រកួត​នៅ​ពេល​រសៀល វាជាជំនួប​របស់​ក្រុម​ដែល​ឈរ​នៅ​ពូល B ដោយ​ក្នុង​នោះ ​ក្រុម​អធិរាជ​ភ្នំស្វាយ ត្រូវ​ជួប​ជាមួយ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​កំពង់​ធំ នៅ​ម៉ោង២ ខណៈ​ក្រុម​មន្ទីរ​អប់រំ យុវជន​ និង​កីឡា​ខេត្ត​​ប៉ៃ​លិន ត្រូវ​ប៉ះ​​ក្រុម​ភ្នំពេញ​ក្រោន នៅ​ម៉ោង​បន្ទាប់​។

ដោយ​ឡែក​​​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ ក៏​មាន​ការ​ប្រកួត​​២​គូ នៅ​ពេល​ព្រឹក និង​២​គូនៅ​ពេល​រសៀល​ដូច​គ្នា​នេះ​ដែរ ហើយ​ក្រុម​លោក​យាយ​ម៉ៅ​ពេជ្រនិល​របស់​ខេត្ត​កំពង់​ស្ពឺ (​ពូល​A) និង​ក្រុម​សមាគម​កីឡាបាល់​ទាត់​ខេត្ត​កណ្តាល(​ពូល​B) ក៏​នឹង​​ធ្វើ​ការ​ប្រកួត​បើក​ឆាក​ក្នុង​ពេល​នោះផង​​ដែរ៕

http://postkhmer.com/index.php/online/102461-2013-08-16-02-03-13

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s