បញ្ជូនជនសង្ស័យស្រី តែងខ្លួនធ្វើប្រុសម្នាក់ រំលោភក្មេងស្រីអាយុ១៣ឆ្នាំ ទៅតុលាការបាត់ដំបង

បញ្ជូនជនសង្ស័យស្រី តែងខ្លួនធ្វើប្រុសម្នាក់ រំលោភក្មេងស្រីអាយុ១៣ឆ្នាំ ទៅតុលាការបាត់ដំបង

2 hours ago by Khmer-note.com 0

ប្រភព CEN

បាត់ដំបង: ជនសង្ស័យ​ស្រី តែងខ្លួន​ធ្វើ​ប្រុស​ម្នាក់ (​ខ្ទើយ​) ត្រូវ​ប៉ូលិស​សំពៅ​លូន ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នា​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៣ បន្ទាប់ពី​ទទួល​បណ្ដឹង​របស់​អាណា​ព្យាបាល ចោទថា នាំ​កូនស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់ ទៅ​រំលោភ​ផ្លូវភេទ នៅក្នុង​ទឹកដី​ថៃ តាំងពី​ខែកក្កដា កន្លងមកនេះ បានសម្រេច ដល់​ទៅ​១០​ដង​។​


​ការឃាត់ខ្លួន​ជននេះ បានធ្វើ​ឡើង​កាលពី​ម៉ោង ៩​និង​៣០​នាទី ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ភូមិ​ថ្នល់​បត់ ឃុំ​អង្គរ​បាន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ខណៈពេល​ជនសង្ស័យ​នេះ បាន​វិលត្រឡប់​ពី​ប្រទេស​ថៃ ចូលមក​ខាងក្នុង​ទឹកដី​ខ្មែរ​វិញ​។
​ ​
​មន្ត្រីប៉ូលិស​ស្រុក​សំពៅ​លូន បានដឹងថា ជនសង្ស័យ ស្រី​តែងខ្លួន​ធ្វើ​ប្រុស​រូបនេះ មានឈ្មោះ ជៀម សុ​ឃីម អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​ក្មេងស្រី​រងគ្រោះ អាយុ​១៣​ឆ្នាំ​។​
​ ​
​មន្ត្រី​រូបនេះ បាន​បញ្ជាក់ថា ម្តាយ​ក្មេងស្រី​រងគ្រោះ បាន​ប្ដឹង​តាំងពី​ក្នុង​ខែកក្កដា កន្លងមកនេះ ដោយ​ចោទ​ឈ្មោះ ជៀម សុ​ឃីម នាំ​ពង្រត់​កូនស្រី​អាយុ​១៣​ឆ្នាំ ចូលទៅ​នៅក្នុង​ទឹកដី​ថៃ ហើយ​បាន​រំលោភ​សេពសន្ថវៈ​លើ​រូប​កូនស្រី​អាយុ​១៣​ឆ្នាំ បានសម្រេច​ជាច្រើនលើក ក្រោយពី​រូបគាត់​តាម​ទៅរក​ឃើញ​កូនស្រី​អាយុ​១៣​ឆ្នាំ នៅ​ជាមួយ​ជនសង្ស័យ​ក្នុង​ទឹកដី​ប្រទេស​ថៃ ហើយ​នាំមក​ទឹកដី​កម្ពុជា​វិញ​។ ​

​ជនសង្ស័យ​ឈ្មោះ ជៀម សុ​ឃីម បាន​សារភាពថា ពិតជា​បានរួម​ភេទ​ជាមួយ​ក្មេងស្រី​អាយុ​១៣​ឆ្នាំ បានសម្រេច​ចំនួន​១០​ដង នៅក្នុង​ទឹកដី​ប្រទេស​ថៃ ប្រាកដ​មែន​។ ជនសង្ស័យ បាន​បន្តថា នេះ​ជា​លើក​ទី​២​ហើយ ដែល​រូបគេ បាន​នាំ​ពង្រត់​មនុស្ស​ស្រី​ដូចគ្នា ទៅ​រួមភេទ​នៅក្នុង​ទឹកដី​ថៃ គឺ​លើក​ទី​១ បាន​នាំ​នារី​ម្នាក់ មាន​អាយុ​ច្រើនជាង​២០​ឆ្នាំ ទៅ​រំលោភ​ផ្លូវភេទ​។ ទាំង​២ លើក​នេះ គឺ​រូបគេ រំលោភ​ដោយ​ប្រើ​ម្រាមដៃ និង​ប្រើ​ក្បាច់​តាម​ស្ទីល​បរទេស (​ស្ទាបអង្អែល​និង​លិ​ត​គ្នា​) ព្រោះ​រូបគេ​ក៏​ជា​ស្រី គ្រាន់តែ​តែងខ្លួន​ធ្វើ​ប្រុស​ប៉ុណ្ណោះ​។​
​ ​
​លោក ឈិ​ត សេង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ កម្លាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ​បាត់ដំបង ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៣​។ ចំណែក​ក្មេងស្រី​រងគ្រោះ ក្រោយពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចហើយ បានប្រគល់​ឲ្យ​ទៅ​អង្គការ​មួយ​នៅ​បាត់ដំបង ដើម្បី​ជួយ​ថែរក្សា និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​៕​

http://www.khmer-note.com/archives/56295

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s