RoCKជាអ្វី? (What is RoCK?)

សហគមន៍​ឥន្ទនូ​កម្ពុជា​(RoCK) គឺ​ជា​សហគមន៍​សម្រាប់​​ក្រុម​​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា នៅ​កម្ពុជា។ សហគមន៍​នេះ បាន​បង្កើត​ឡើង​ បន្ទាប់​ពី​យើងទទួល​​​​បាន​​ភាព​ជោគជ័យ​ទៅលើ​កម្មវិធី «មោទនភាព​​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា​២០០៩» (១០ដល់​១៧ ឧសភា)។​ ​​ខណៈ​ពេល​នោះ ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​​របស់​យើង​ មាន​ឆន្ទៈ​ចង់​បន្ត​​កិច្ចការ​របស់​ខ្លួន ក្នុង​ការ​ជួយអ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា ឲ្យ​មាន​ជីវិត​រស់រាន​កាន់​តែ​​ប្រសើរ។ ​​​

និយាយ​ពី​​​កម្មវិធី​ «មោទនភាព​​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា»​​​​ ដែល​រួម​មាន​កម្មវិធី​​​​សិក្ខាសាលា ការដាក់​បញ្ចាំង​ខ្សែ​ភាពយន្តឯកសារ ការ​តាំង​ពិព័រណ៍​​សិល្បៈ ​និង​ព្រឹត្តិការណ៍​សង្គម​ដទៃ​ទៀត កម្មវិធី​នេះ​មាន​គោល​បំណង​​​​​​បើក​ផ្លូវ​ឲ្យ​ក្រុម​​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​​​ មាន​ឱកាស​ចែករំលែក​នូវ​បទពិសោធន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ និង​មាន​ក្តី​សង្ឃឹម​​​កាន់​តែ​ខ្លាំង​ក្លា​​​​ ក្នុង​ការ​​ដោះ​ស្រាយ​បញ្ហា និង​ក្តី​ព្រួយ​បារម្ភ​ដែល​កើត​មាន​នៅចំពោះ​មុខ​។

យើង​មាន​ក្តី​ប្រាថ្នា​យ៉ាងមោះ​មុត ក្នុង​ភាព​ជា​អ្នក​សហគមន៍​តែ​មួយ និង​ប្រឹង​តស៊ូ​​យ៉ាង​ស្វិតស្វាញ​ ដើម្បី​​ឲ្យ​សង្គម​កម្ពុជាទាំងមូល​​បាន​ដឹង និង​បាន​យល់​ពី​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នានៅ​កម្ពុជា៕

The RainbOw Community Kampuchea (RoCK) is an LGBT group. It was formed after the successful Cambodia Pride Week 2009 (10-17th May) when LGBT Pride volunteers wanted to continue working to improve the lives of LGBT people in Cambodia. A week-long Pride involving various events (workshops, film festival, art exhibition, media coverage, social events) was an empowering experience for Cambodian LGBT as they had opportunities to share their experiences and bring more visibility to their lives and their concerns. They felt a stronger sense of community and wished to continue to work together to bring more understanding and visibility of LGBT people  to Cambodian society.

បញ្ចេញមតិ

បញ្ចេញមតិ