ឯកសារ (Documents)

ឯកសារ​ជា​ភាសាខ្មែរ​៖

  1. ចេញ​ជា​ចំហ​​នៅ​ព្រះ​រាជាណាចក្រកម្ពុជា​៖ ពលរដ្ឋ​ខ្មែរ​​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា​
  2. គោលការណ៍​យ៉ក​យ៉ាក៌ា​តា​

Documents in English:

  1. Coming Out in the Kingdom: Lesbian, Gay, Bisexual, and Trangender People in Cambodia
  2. The Yogyakarta Principles
  3. Sexual Orientation from UNHR
  4. Sexual Orientation and Gender Identity from WHO

3 មតិ

3 thoughts on “ឯកសារ (Documents)

  1. ពេលដែលខ្ញុំបានអានអត្តបទនេះដំបូង​នៅថ្ញៃ១៥សីហា ២០១១!ខ្ញុំបានទូរសព្ទ័ទៅដើមអំពិល។ពួកគាត់សុំទោសយើងដោយនិយាយថាពួកគាត់សសេរតាមប៉ូលីសសសេរ!
    តែចំណងជើងអត្ធបទគួអោយសង្វេកអ្នកសសេរណាស់;-(

    ស្ដ្រីល្មោភកាម ស្រឡាញ់ស្រីដូចគ្នា ជាអនីតិជនត្រូវ ឪពុកប្តឹងឱ្យ នគរបាលចាប់ខ្លួន
    Monday, 15 August 2011 17:02
    ភ្នំពេញ ៖ នារីតណ្ហាក្រាស់ម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន យោងតាមពាក្យបណ្ដឹង របស់បងប្រុសជនរងគ្រោះ ដោយចោទប្រកាន់ថា ជនសង្ស័យបានលាក់​ប្អូនស្រីរបស់គេទុកបំពេញតណ្ហារបស់ខ្លួន ចាប់តាំងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១១ ហើយត្រូវនគរបាល ឃាត់ខ្លួនថ្ងៃទី១២ខែសីហា ឆ្នាំ២០១១វេលា ម៉ោង១០ នៅក្នុងផ្ទះយាយរបស់ជនសង្ស័យ នៅភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ជនរងគ្រោះមានឈ្មោះទេព ស្រស់ ភេទ ស្រី មានមុខរបរជាកម្មការិនី ស្នាក់នៅផ្ទះជួល ភូមិ-សង្កាត់កើតហេតុ មានស្រុកកំណើត នៅភូមិគាថា វង្សាសាល ឃុំត្រពាំងសាលាលេប ស្រុកបន្ទាយមាស ខេត្ដកំពត ។ ជនសង្ស័យមានឈ្មោះផ្លុង ស្រីរ៉ាន់ ភេទស្រី អាយុ ២០ឆ្នាំ មានមុខរបរជាកម្មការិនីរោងចក្រ ស្នាក់នៅជាមួយយាយ នៅភូមិ-សង្កាត់កើតហេតុ ខាងលើជាមួយគ្នា។

    យោងតាមរបាយការណ៍ របស់នគរបាលបានឱ្យដឹងថា មុនពេលកើតហេតុបងប្រុស ជនរងគ្រោះបានដឹងថា ពីមុនប្អូនខ្លួនមាន ទំនាក់ទំនងស្នេហាជាមួយនឹង​ជនសង្ស័យ ដោយពួកគេទាំងពីរនាក់ បានស្រឡាញ់ស្រី នឹងស្រីដូចគ្នា ពេលនោះបងប្រុសរបស់ ជនរងគ្រោះបានហាមប្រាមប្អូនកុំឱ្យ មានទំនាក់ទំនងជាបន្ដទៀត ។ ដោយសារសេចក្ដី ស្នេហារបស់ពួកគេទាំងពីរនាក់ មានចង្វាក់ស៊ីជម្រៅខ្លាំង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១១ ជនសង្ស័យក៏បានបបួលជនរងគ្រោះ ទៅស្នាក់នៅផ្ទះ​យាយរបស់គេ នៅភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌដង្កោ ដោយបងប្រុសរបស់ជនរងគ្រោះ បាត់ប្អូនស្រីរបស់គេ មិនឃើញត្រឡប់ទៅផ្ទះវិញ គេក៏បានដាក់ ពាក្យបណ្ដឹងឱ្យនគរបាលជួយស្វែងរក លុះដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១១ បងប្រុស របស់ជនរងគ្រោះបានប្រទះឃើញប្អូនស្រី របស់ខ្លួនកំពុងរស់នៅ​ជាមួយនឹងជនសង្ស័យឈ្មោះ ផ្លុង ស្រីរ៉ាន់ ហើយក៏ឃាត់ខ្លួន ប្រគល់ឱ្យនគរបាលតែម្ដងទៅ ។

    បើយោងតាមចំលើយ សារភាពរបស់ជនសង្ស័យ បានឆ្លើយថា រូបគេ និងជនរងគ្រោះ ធ្លាប់បានទំនាក់ទំនងជាមួយគ្នា ប្រហែលជា ៥ខែមកហើយ ដោយពួកគេ​ជួបគ្នាម្ដង គេថ្នាក់ថ្នមគ្នាប្រៀបបីដូចគូសង្សារមួយគូ ដែលស្រឡាញ់គ្នា រវាងប្រុសនិងស្រី គេបានថ្នាក់ថ្នម បបោសអង្អែលតាំងពីលើ រហូតដល់ក្រោម ដោយគេបាន​បញ្ជាក់ថា ពេលដែលពួកគេ ជួបគ្នាម្ដង គេបានបបោសអង្អែលគ្នា រហូតដល់ភ្លឺទើបបែកគ្នា។

    បើយោងតាមចំលើយ របស់ជនរងគ្រោះវិញ បានឱ្យដឹងថា ពួកគេទាំងពីរនាក់ធ្លាប់ មានទំនាក់ទំនងគ្នាជាយូរមកហើយ ដោយកាលពីគេធ្វើការនៅរោងចក្រជាមួយគ្នា កាលពីមុននៅក្នុង ភូមិ-សង្កាត់កើតហេតុ ក្រោយមកជនសង្ស័យ ក៏បានឈប់ធ្វើការនៅរោងចក្រ តែទោះជាគេឈប់ធ្វើការនៅរោងចក្រក៏ដោយ ពួកគេនៅតែមាន​ទំនាក់ទំនង ជាមួយគ្នាដដែល ដោយនៅពេលថ្ងៃឈប់សម្រាកពីធ្វើការ គេបានទៅរស់នៅជាមួយគ្នា និងបបោសអង្អែលគ្នា ពេញមួយយប់ទើបបែកគ្នា។ លុះក្រោយ មកបងប្រុសរបស់ គេបានហាមប្រាម កុំឱ្យមានទំនាក់ទំនងស្នេហា ជាមួយនិងជនសង្ស័យ ដែលជាស្រី ដូចគ្នាដូច្នេះទៀត តែដោយពួកគេទាំងពីរនាក់ ធ្លាប់មានទំនាក់ទំនងគេនៅតែបន្ដរហូត។

    បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃុំខ្លួនជា បណ្ដោះអាសន្ននៅអធិការដ្ឋាន ខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការទៅតាមច្បាប់៕
    http://www.dap-news.com/typography/the-news/26666-2011-08-15-10-16-53.html

បញ្ចេញមតិ